អត្ថបទ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អំពាវ​នាវឱ្យ​​អ្នក​មាន​គំនិត​ច្នៃប្រឌិត ​​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ថ្មីមួយ​​ ដើម្បី​​​លើក​​កម្ពស់​ការ​ពិសា​​​ដោយការទទួលខុសត្រូវ

ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៖ ​កម្មវិធី​ប្រកួត​ប្រជែង​ថ្មីមួយ​ដែល​ផ្តោត​លើ​និរន្តរភាព​ ឆាប់ៗ​នេះ​នឹង​មើល​ឃើញ​មាន​ការ​ចូលរួម​ដ៏ច្រើន​កុះករ​ពី​អ្នកមានគំនិត​ច្នៃ​ប្រឌិត​ជាច្រើន​ដើម្បីបង្កើត​ឱ្យ​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម​កម្ពុជា។ ដោយ​បើក​​ដំណើរ​​ការ​ក្រោម​​កិច្ចសហការ​​រវាង​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានិង​ក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON អញ្ជើញ​បេក្ខជនបេក្ខនារី​ដែល​មាន​អាយុ​ចន្លោះពី១៨ ដល់ ២៥​ឆ្នាំ​ឱ្យ​ចូល​រួមក្នុង​បេសកកម្ម​​បង្កើត​អនាគត​ប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា។

ការ​ប្រកួត​​ប្រជែង​​លើក​ទី​មួយ​នេះ​នឹង​​ផ្ដោត​លើ​​ប្រធានបទ “ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ”។ នៅក្នុងព្រឹត្តិការណ៍ SUSTAINATHON នេះ ក្រុម​ដែល​ចូលរួម​ប្រកួត​ប្រជែង​នឹង​មាន​ពេល ៤៨​ម៉ោង​ដើម្បី​ធ្វើកិច្ចការ​​​មួយ​ក្នុងគោល​បំណង​បង្កើត​​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយជំរុញ​ការពិសាប្រកបរ​ដោយ​ការ​ទទួល​ខុសត្រូវ។ ក្រុមជាប់​ចំណាក់​ថ្នាក់​​កំពូល​ទាំង៣ នឹង​មាន​ឱកាស​នាំយក​គំនិត​របស់ពួកគេ​​ឱ្យ​លេច​ចេញជា​រូបរាង​ឡើង​ក្រោយ​ទទួល​បាន​ការណែនាំពី​អ្នក​ជំនាញ​​​ក្នុងដំណាក់​កាល​ហ្វឹក​ហាត់​​​​​រយៈ​ពេល ៣ខែ ដែល​​ដឹកនាំ​ដោយ​ក្រុមហ៊ុន Startup Factory។ បន្ទាប់មក ​ព្រឹត្តិការណ៍​​ចុងក្រោយ​នឹង​ត្រូវបាន​រៀបចំ​ធ្វើឡើង​​ដើម្បីជ្រើសរើសយកក្រុមចំនួន​១ដើម្បីប្រកាសជាជ័យលាភី។

លោកស្រី Jitka Markova នាយិកា​​ក្រុមហ៊ុន Startup Factory Cambodia មាន​ប្រសាសន៍ថា៖ «ចាប់​តាំង​ពី​បង្កើតក្រុមហ៊ុន​នៅ​​​កម្ពុជា​មក យើង​មាន​​ក្តី​​រីករាយ​ក្នុង​ការ​ធ្វើការងារជា​​ដៃ​គូ​ និង​ណែនាំ​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​និងសហគ្រិន​ជំនាន់​ក្រោយ​ជាច្រើន​នាក់​របស់​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានបង្ហាញ​សក្តានុពល​មិនគួរ​ឱ្យ​ជឿ​ក្នុង​ការដឹក​នាំ​កំណើន​​ដែលជំរុញ​ដោយ​​នវានុវត្តន៍​ទៅ​កាន់​ដំណាក់​កាល​បន្ទាប់​របស់​កម្ពុជា។ កម្មវិធី HEINEKEN SUSTAINATHON យក​​សក្តានុពល​នេះ​ដើម្បី​ឈាន​​​​ទៅកាន់​កម្រិត​មួយ​ទៀត​ដោយ​ផ្តោតលើ​ការ​ច្នៃប្រឌិត​ ដែលក៏​​​មាន​​និរន្តរភាព​ដោយសារ​យើងបង្កើតឡើង​​​ផងដែរ។ យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជា​មួយ​និស្សិត និង​គាំទ្រពួក​គេជា​មួយ​នឹង​ឧបករណ៍​ ការ​បណ្តុះបណ្តាល និង​ធនធាន​ល្អបំផុត​ដែល​មាន​ដើម្បី​ជួយ​បង្ហាញ​សមត្ថភាព​របស់​ពួកគេ»។

ការ​ប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែងក្រោម​កម្មវិធី “ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Brew A Better World)” របស់​ក្រុមហ៊ុន HEINEKEN Group គូស​បញ្ជាក់​ពី​អាទិភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួម​ចំណែក​ជា​វិជ្ជមាន​លើ​​ទិដ្ឋាភាព​សំខាន់ៗចំនួន​បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសា​​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ក្រុមហ៊ុន HEINEKEN Group បាននិង​កំពុង​បន្តគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ទូទាំងសាកលដើម្បី​លើក​កម្ពស់ការ​ពិសា​​ប្រកបដោយការ​ទទួល​​ខុស​ត្រូវ​​ រាប់​ចាប់​ពី​ការ​ផ្តល់​លទ្ធភាព​​​ឱ្យ​អ្នកប្រើប្រាស់​នូវ​​​ជម្រើស​ស្រាបៀរ​ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង១​ពាន់​លាននាក់​ជា​រៀងរាល់​ឆ្នាំផងដែរ ដើម្បី​ជួយ​អ្នក​ប្រើប្រាស់ទាំងអស់​អាចបង្កើត​ជម្រើស​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

លោកស្រី Anne de Graaf នាយិការ​​ផ្នែកកិច្ចការសាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមាន​ប្រសាសន៍​ថា៖ «យើង​កំពុង​ស្វែងរក​អ្នកច្នៃ​ប្រឌិត​ដែល​មាន​បំណង​បង្កើតអ្វីដែលថ្មី ដើម្បីជំរុញ​ការពិសាប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​បង្កើត​ឱ្យ​មាន​ភាពខុសប្លែក​ជារួម ដូច​​ដែល​នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​មាន​​​បំណង​​បង្កើត​ភាព​រីករាយ​រួម​គ្នា​​ពិតប្រាកដមួយ ដើម្បីជំរុញ​ពិភពលោក​ឱ្យកាន់​តែ​ប្រសើរ​ឡើង។ ជា​មួយ​នឹង​គំនិតផ្តួចផ្តើម​ថ្មីនេះ យើង​មាន​គោលបំណង​ស្វែង​រក​មធ្យោបាយ​កាន់​តែ​ច្រើន​ប្រកប​ដោយ​​ប្រសិទ្ធភាព​​ ដើម្បី​​​លើក​ទឹកចិត្ត​អ្នក​ប្រើប្រាស់ឱ្យ​ជ្រើស​រើស​ និង​បង្កើត​ជម្រើសពិសាគ្រឿង​ស្រវឹង​​ដោយការទទួលខុសត្រូវ។ យើង​​​​​ទន្ទឹង​រង់​ចាំ​​ធ្វើ​​ការងារ​ជាមួយ​ពួក​គេ​យ៉ាងអន្ទះសារ​​ដើម្បី​​លើក​កម្ពស់​បញ្ហា​​នេះ​»។

អ្នកមាន​គំនិត​​​ច្នៃប្រឌិត​អាយុចន្លោះពី ១៨ ទៅ ២៥​ឆ្នាំដែល​មាន​ចំណាប់​អារម្មណ៍ចង់​ចូល​រួម​ប្រកួត​ប្រជែង ត្រូវ​បង្កើត​ជា​ក្រុមដែល​មាន​សមាជិក​​ពី ២ ទៅ ៥ នាក់​ក្នុង​មួយ​ក្រុម។ បន្ទាប់​ពីឆ្លងកាត់​​​ការសម្ភាស​ជុំទីមួយ និង​ការ​វាយ​តម្លៃ​របស់​អ្នក​រៀបចំកម្មវិធី ក្រុម​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ចូល​រួម​​ក្នុងព្រឹត្តិការណ៍ SUSTAINATHON ​រយៈ​ពេល ២ថ្ងៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងភ្នំពេញ​ក្នុង​ខែមករា ឆ្នាំ២០២៣។ ប្រាក់​រង្វាន់​សរុប​ចំនួន ៤.០០០ ​ដុល្លារ​អាមេរិក​កំពុង​រង់ចាំ​ក្រុម​ឈ្នះកំពូល​ទាំង​បី​សម្រាប់​ជុំដំបូង ហើយ​​​នឹងមាន​​រង្វាន់បន្ថែមទៀត​នៅពេលដែល​ក្រុមកំពូលទាំង៣ បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ។ ដោយ​អាស្រ័យ​លើ​​គំនិតច្នៃ​ប្រឌិត​ដែល​​ត្រូវ​បាន​បង្កើតឡើង ក្រុម​ដែល​ឈ្នះក៏អាច​មាន​ឱកាស​អនុវត្ត​គំនិត​របស់​ខ្លួន​​ជា​មួយ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាផងដែរ។

អ្នកដែល​មាន​បំណង​ចូលរួម​ក្នុង​កម្មវិធី HEINEKEN SUSTAINATHON អាច​ដាក់​ពាក្យ​ចូលរួម​បាន​តាមរយៈ​តំណភ្ជាប់​នៅទីនេះឱ្យ​បាន​មុន​ថ្ងៃផុត​កំណត់​ទី៣ ខែធ្នូ ឆ្នាំ២០២២៖ https://bit.ly/SUSTAINATHON2022

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូម​តាម​ដានទំព័រ​បណ្តាញសង្គម​របស់​ក្រុមហ៊ុន HEINEKEN Cambodia និងក្រុមហ៊ុន Startup Factory Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុង​ក្រោយបំផុត៖

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពី Startup Factory

Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។

យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀតនាពេលអនាគត៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023