អត្ថបទ

ក្រុមហ៊ុន Orkide Development ធ្វើបច្ចុប្បន្នភាពនៃដំណើរការសាងសង់ គម្រោងគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ Orkide The Palace ក្នុងទីក្រុង Orkide the Botanic City ផ្លូវជាតិលេខ ៦A ខ័ណ្ឌជ្រោយចង្វា

ភ្នំពេញថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ អាកាសធាតុដ៏ត្រជាក់ ខ្យល់ធ្លាក់រសៀកៗ ក្នុងបរិយាកាសដ៏ឧឡារឹកនៅឯរោងវេទិកាដ៏ស្រស់ស្អាតតុបតែងដោយផ្កាភ្ញីស្គុះស្គាយ លាយជាមួយការដាក់តាំងបង្ហាញម៉ូដគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ ៣ ប្រភេទ ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ Orkide បានធ្វើ       បច្ចុប្បនភាពអំពីដំំណើរការនៃការសាងសង់គម្រោងគ្រាប់ពេជ្ររបស់ខ្លួនដែលមានឈ្មោះថា Orkide The Palace ទៅកាន់ភ្ញៀវកិត្តយសកំពូលៗប្រមាណជាង ២០០នាក់ អោយបានជ្រាបអំពីគម្រោងមួយនេះ។ 

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូរទៅនៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “មកទល់បច្ចុប្បន្ននេះ គម្រោងOrkide The Palace ក្នុងទីក្រុង Orkide  The Botanic City បានចាប់ផ្តើមដំណើរការសាងសង់ហើយ ក្រោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូរសាងសង់រួចមក។”

លោកបន្តទៀតថា ក្រុមហ៊ុនដៃគូរកំពុងសាងសង់បុកគ្រឹះជាជំហ៊ានដំបូង ដែលបច្ចុប្បន្ននេះសម្រេចប្រមាណជា ៥០% ហើយទៅលើផ្នែកនេះ រីឯផ្នែកផ្សេងៗបន្តទៀតនឹងដំណើរការទៅមុខ ដោយមិនមានការពន្យារពេលអ្វីទាំំងអស់ទៅតាមផែនការដែលបានគ្រោងទុក។ 

លោក សុភត្រ្តា ក៏បង្ហើបអោយដឹងផងដែរ ពីផែនការនៃការនាំមកនូវដៃគូរផ្សេងៗ ដូចជាសាលារៀនអន្តរជាតិផ្តល់ជូននូវការអប់រំដល់កូនតូចៗ ម៉ាតផ្គត់ផ្គង់តម្រូវការទំនិញ និង ម្ហូបប្រចាំថ្ងៃ ភោជនីយដ្ឋានម៉ាកល្បីៗ ហាងកាហ្វេ ផាប់ ក្លឹបហាត់ប្រាណ សួនច្បារស្រស់បៃតង និង បឹងសិប្បនិមិត្តដ៏ស្រស់ត្រកាល ដើម្បីបំពេញនូវតម្រូវការសព្វជ្រុងជ្រោយរបស់ពលរដ្ឋដែលរស់នៅក្នុងទីក្រុង អ័រគីដេ ឌឹបូតានិច ស៊ីធី ទាំងមូល។ 

ដោយឡែកលោកក៏បានប្រកាសផ្តល់ជូននូវកម្មវិធីពិសេសដល់ លោក លោកស្រី ដែលចាប់អារម្មណ៍ចង់បំពេញក្តីស្រម៉ៃរស់នៅក្នុងគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃរបស់ Orkide The Palace ដោយគ្រាន់តែកក់ទិញវិមានវីឡានេះ នឹងទទួលបាននូវរថយន្តទំនើបម៉ាក Ford XLT 2023 ឬមាសសុទ្ធ 24K ភ្លាមៗផងដែរ។ 

សូមបញ្ជាក់ផងដែរថា គម្រោង Orkide  the Palace គឺជាគ្រាប់ពេជ្រដ៏មានតម្លៃបំផុតមួយ នៃទីក្រុង Orkide The Botanic City ហើយខ្នងផ្ទះដែលមានក្នុងគម្រោងនេះគឺមានត្រឹមតែ ៥២០ផ្ទះ តែប៉ុណ្ណោះ ដោយក្នុងចំនួននេះ មានខ្នងផ្ទះប្រមាណជា ៥០% រួចទៅហើយដែលមានម្ចាស់កក់រួចជាស្រេច រីឯតម្លៃវិញគឺចាប់ពី 29ម៉ឺនជាងដុល្លារ រហូតទៅដល់ 1.5លានដុល្លារឯណោះ។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 098 733 333៕

To Top