អត្ថបទ

រីករាយជាមួយការប្រគុំតន្ត្រី​ ដ៏ធំអស្ចារ្យ គឹ Chip Mong Mega Concert នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងរៀបចំការប្រគុំតន្រ្តីដ៏ធំអស្ចារ្យ ដែលមានរយៈពេល ពីរថ្ងៃ គឺ Chip Mong Mega Concert ដែលមានការចូលរួមដោយកំពូលតារាល្បីៗ ប្រចាំប្រទេសកម្ពុជាជាច្រើនរូប ពីផលិតកម្មរស្មីហង្សមាស រួមមាន ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, ហ្សូណូ, សួស វីហ្សា, វី ឌីណែត, នី រតនា, វង្ស ដារ៉ារតនា, STEP, ឈីន រតនៈ, គង់ ចំរើន និងមានការចូលរួមជាពិសេស របស់ក្រុមគ្រួសារ អ្នកឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែធ្នូ នេះ ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ១០យប់។ ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ ត្រូវបានចូលរួមរៀបចំដោយក្រុមហ៊ុន ជីប ម៉ុង រីថែល ជីប ម៉ុង លែន ធនាគារ ជីប ម៉ុង និងភេសជ្ជៈប៉ូវកម្លាំង WURKZ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកអាចចូលរួមទស្សនា ដោយសេរីនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ធ្វើការទស្សនាតាមរយៈការផ្សាយផ្ទាល់ នៅលើហ្វេសប៊ុកផេកផ្លូវការ ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជីប ម៉ុង លែន ខុនដូ ធនាគារ ជីប ម៉ុង ស្រាបៀរកម្ពុជា និងរស្មីហង្សមាសផងដែរ។ ការប្រគុំតន្ត្រីដ៏ធំសម្បើម និងកក្រើក ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលមានរយៈ ២ថ្ងៃនេះ នឹងមានការផ្តល់ជូនប្រូម៉ូសិនយក្ស ពីហាងទំនិញល្បីៗជាច្រើនរហូតទៅដល់ ៧០%។
សូមកុំអោយឱកាសដ៏ពិសេសនេះកន្លងផុត សូមមកចូលរួមទស្សនា ការប្រគុំតន្រ្តីដ៏សម្បើម និងទទួលបាននូវប្រូម៉ូសិនយក្សទាំងអស់គ្នា។ ជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះណា!

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាផ្សារទំនើបខ្នាតធំ ពោរពេញទៅដោយសេវាកម្ម និងផលិតផលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកំសាន្ដ ប្រកបដោយបរិយាកាសល្អ មានផាសុខភាព ព្រមទាំងមានចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជន។ កុំភ្លេចណា! ណាត់មិត្តភ័ក្តិ និងក្រុមគ្រួសាររបស់អ្នក មកចូលរួមទស្សនាកម្សាន្ត និងទិញទំនិញដែលមានការប្រូម៉ូសិន នៅថ្ងៃប្រគុំតន្ត្រី ទាំងអស់គ្នាណា។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ឬ “ពិភពនៃប្រេនល្បីៗ” ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន តាមបណ្ដោយផ្លូវលេខ២៧១ ក្បែរផ្លូវ៣៧១ និងផ្លូវ៦០ ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9)។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/271MegaMall ឬទាក់ទងទៅកាន់លេខ៖ 070 822 822
096 888 9 888 ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្សាយទូរទស្សន៍រស្មីហង្សមាស សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖
https://www.facebook.com/RasmeyHangMeasHDTV?mibextid=LQQJ4d

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖

  • លេខទូរស័ព្ទ៖ 066 401 222
  • តេលេក្រាម៖ 066 401 222 (@AmKeolong)
  • អ៊ីមែល៖ keolong.am@chipmong.com

To Top