អត្ថបទ

ក្រុមហ៊ុន Smart Axiata ប្រគល់វិញ្ញាណបនប័ត្រដល់និស្សិតបញ្ចប់ការសិក្សា ក្នុងកម្មវិធីអាហារូបករណ៍ SmartEdu

ភ្នំពេញ ថ្ងៃទី ២៨ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានប្រារព្ធពិធីប្រគល់វិញ្ញាណបនប័ត្រ (Graduation Ceremony) ដល់និស្សិតអាហារូបករណ៍ SmartEdu ដែលបានបញ្ចប់ការសិក្សាចំនួន ៤៧ នាក់ នៅក្នុងជំនាន់ទី ១ ទី២ និងទី៣។

កាលពីថ្ងៃសុក្រ ទី២៣ ធ្នូ ២០២២ ក្រុមហ៊ុន Smart រៀបចំពិធីប្រគល់វិញ្ញាណបនប័ត្រ (Graduation Ceremony) ដល់អតីតនិស្សិតអាហារូបករណ៍ SmartEdu ចំនួន ៤៧ នាក់ ដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យនៅក្នុងឆ្នាំ ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ផងដែរ។

កម្មវិធីអាហារូបករណ៍ SmartEdu Scholarship Program ចូលរួមចំណែកគាំទ្រ និងបណ្តុះបណ្តាលនិស្សិតកម្ពុជានៅទីក្រុង និងតាមបណ្តាខេត្តនានា ដែលពុំមានលទ្ធភាពក្នុងការបន្តសិក្សាថ្នាក់មហាវិទ្យាល័យ ជាពិសេសសម្រាប់ជំនាញផ្នែកទូរគមនាគន៍ បច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង និងជំនាញបច្ចេកទេសបច្ចេកវិទ្យាផ្សេងៗទៀត។  

ជារៀងរាល់ឆ្នាំ និស្សិតចំនួន 20 នាក់ត្រូវបានជ្រើសរើស  ដើម្បីចូលរួមនិងទទួលបានអាហារូបករណ៍របស់ក្រុមហ៊ុនស្មាត ដែលបន្ថែមពីការផ្គត់ផ្គង់ថ្លៃសាលារៀន និង ប្រាក់ឧត្ថម្ភជីរភាពប្រចាំខែ កម្មវិធីមួយនេះក៏មានការបង្ហាត់បង្រៀន  ណែនាំ និងផ្តល់បទពិសោធន៏ផ្សេងៗ តាមរយៈការចូលរួមសកម្មភាពសង្គមជាច្រើន នៅតាមបណ្ដាខេត្តនានា។ រហូតមកទល់ពេលនេះ កម្មវិធីអាហារូបករណ៍ SmartEdu បាននិងកំពុងគាំទ្រនិស្សិតកម្ពុជាសរុបចំនួន ៨៧ នាក់ ក្នុងការចាប់យកជំនាញសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុម Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យនៃកម្មវិធីអាហារូបករណ៍មួយនេះ ក៏ដូចជាចូលរួមអបអរសាទរចំពោះការបញ្ចប់ការសិក្សារបស់ អតីតនិស្សិតផងដែរ។

« ក្រុមហ៊ុន Smart Axiata តែងតែមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមចំណែកគាំទ្រ និងបណ្តុះបណ្តាលយុវជនកម្ពុជាជំនាន់ក្រោយ ដើម្បីក្លាយជាសសរទ្រូងដ៏សំខាន់សម្រាប់ប្រទេសជាតិ ។ កម្មវិធីអាហារូបករណ៍ SmartEdu គឺជាយន្តការដ៏សំខាន់សម្រាប់ពួកយើង ក្នុងការចូលរួមចំណែកកាត់បន្ថយគម្លាតសង្គម និងចូលរួមអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថល និងវិស័យផ្សេងៗ​ ដែលវាមានសារៈសំខាន់ក្នុង ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។»

ឯកឧត្តមបណ្ឌិត អ៊ុម រម្យមណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាគណៈធិបតីនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនប័ត្រផងដែរ។

លោកបានមានប្រសាសន៍ថា៖ «អាហារូបករណ៍ SmartEdu គឺជាកម្មវិធីមួយដែលបានគាំទ្រក្នុងការ បណ្តុះបណ្តាលធនធានមនុស្សផ្តល់ចំណេះដឹងដល់យុវជនក្នុងការបញ្ចេញសមត្ថភាពដើម្បីចាប់យកឱកាសការងារល្អៗលើមុខជំនាញសំខាន់ៗ សម្រាប់សម្របខ្លួនទៅក្នុងសង្គមការងារ។ កម្មវិធីនេៈក៍បានជួយ គាំទ្រឲ្យយុវជន យុវនារីឲ្យចេះបង្កើតគំនិតថ្មីៗក្នុងបរិយាកាសការងារ ជាពិសេសគឺការតម្រង់ ទិសសមត្ថភាពវិជ្ជាជីវៈ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ។»

កម្មវិធីអាហារូបករណ៍​​ SmartEdu Scholarship Program បានចាប់ដំណើរការក្នុងឆ្នាំ ២០១៦​ ហើយបាន​និងកំពុងគាំទ្រនិស្សិតចំនួន​​ ៥​ ជំនាន់រួចមកហើយ។​ កម្មវិធីអាហារូបករណ៍មួយនេះ​​​ ទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុន​ Smart Axiata និងពីមូលនិធិកសាងសមត្ថភាព​ ការស្រាវជ្រាវ​ និងការអភិវឌ្ឍ​លើវិស័យទូរគមនាគមន៍​​ (Capacity Buildig, Research, and Development)​ ក្រោមការគ្រប់គ្រង់ របស់ក្រសួងប្រៃសណីយ៍ និងគមនាគមន៍​​​។​

សម្រាប់ពត៌មានបន្ថែមអំពីកម្មវិធីអាហារូបករណ៍​ និងកម្មវិធីផ្សេងៗរបស់​ SmartEdu អាចតាមដាន​​ហ្វេសប៊ុក ផេក​ https://www.facebook.com/smartforcambodia និងគេហទំព័រ https://www.smartedu.com.kh/index.php/en/home

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករ ទូរគមនាគមន៍ ចល័ត ឈាន មុន គេ ក្នុង ព្រះរាជា ណាចក្រ កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន បាន និង កំពុង បម្រើ អតិថិជន ចំនួន ៨ លាននាក់ ស្ថិត ក្រោម ស្លាក សញ្ញា “Smart” ។ Smart Axiata គឺជា ក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មាន ឈ្មោះ ថា  “Axiata Group Berhad” ដែល ជា ក្រុមហ៊ុន ផ្ដល់ សេវា ទូរគមនាគមន៍ ធំ ជាង គេ បង្អស់ មួយ ក្នុង ទ្វីប អាស៊ី។

ក្រុមហ៊ុន Smart គឺ ជា ប្រតិបត្តិករ ទូរគមនាគមន៍ ចល័ត ដែល មាន ភាព ឈាន មុខគេ បង្អស់ ផ្នែក សេវា បច្ចេកវិទ្យា ទំនើប ទាន់ សម័យ ក្នុង ព្រះរាជា ណាច ក្រ ក ម្ពុ ជា ។ ក្រុមហ៊ុន Smart គឺជា ប្រតិបត្ដិករ ដំបូង បង្អស់ ដែល បាន ដាក់ ឱ្យ ដំណើរការ សេវា បច្ចេកវិទ្យា ជំនាន់ ទី៤ “4G LTE” ក្នុង ឆ្នាំ ២០១៤ បច្ចេក វិទ្យា 4G+ ក្នុង ឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជា មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ ពាក់ កណ្តាល ឆ្នាំ២០១៩ Smart បាន រៀបចំ កម្មវិធីប ង្ហាញ សាក ល្បង បច្ចេកវិទ្យា ជំនាន់ ទី៥ “5G” ដំបូង គេ បង្អស់ នៅ កម្ពុជា ដោយ បង្ហាញពី ភាព ជា អ្នក ដឹក នាំ ផ្នែក សេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន ផ្ដល់ នូវ បច្ចេកវិទ្យា ទូរស័ព្ទចល័ត ដ៏ សម្បូរ បែប រួម មាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូច ជា សេវា កម្ម ទូរស័ព្ទ ក្រៅ ប្រទេស (Roaming) ដែល អាចប្រើ បាន ច្រើន ជាង ១៩០ប្រទេស។  Smart បាន និង កំពុង ផ្តល់ សេវា គ្រប ដណ្តប់ ក្នុង តំបន់ ប្រជាសាស្ត្រ ច្រើន ជាង ៩៩% (កៅ សិប ប្រាំ បួន) ភាគរយ នៅ ទូរ ទាំង ព្រះរាជា ណាចក្រ កម្ពុជា ។

ក្រុមហ៊ុន ក៏ កំពុង បម្លែង ខ្លួន យ៉ាង សកម្ម ទៅ ជា ប្រតិបត្តិករ បែប ឌីជីថល តាម រយៈ ការ ផ្ដល់ នូវ សេវាកម្ម និង កម្មវិធី កម្សាន្ត លក្ខណៈ ស៊ីវិល័យ ប្រកប ដោយ ភាព ច្នៃប្រឌិត ជា ច្រើន។ នេះរួម បញ្ចូល ភាពជា ដៃគូជា មួយ ភាគី អន្តរជាតិ នានា ដូច ជា៖ ក្រុម ហ៊ុន Universal Music ក្រុម ហ៊ុន Apple និង ក្រុម ហ៊ុន Facebook ក៏ដូច ជា សេវាកម្ម ឌីជីថល នានា រួម មាន៖ សេវា ធានារ៉ាប់រង ជីវិត ឆ្លា តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង សេវា SmartNas។ ក្រុមហ៊ុន Smart មាន ចក្ខុ វិស័យ ក្លាយ ជា ក្រុមហ៊ុន លេខ១ និង ជា ក្រុមហ៊ុន បច្ចេក វិទ្យា ទូរគម នាគមន៍ ដែល ទទួល បាន កី្ដ ស្រលាញ់ ពេញ ចិត្ត បំផុត នៅព្រះ រាជា ណា ចក្រ កម្ពុជានៅ ត្រឹម ឆ្នាំ ២០២២ តាម រយៈ កម្មវិធី ទំនួល ខុស ត្រូវ ខ្ពស់ លើ កិច្ចការងារ សង្គម និង កម្មវិ ធីនិរន្តរភាព នានា សម្រាប់ កំណើន សេដ្ឋកិច្ច និង សង្គម ជាតិ។

ក្រុមហ៊ុន Smart មាន បុគ្គលិក និយោជិត សរុប ប្រមាណ ជាង ១.០០០ (មួយ ពាន់) នាក់ ក្នុង នោះ រួម បញ្ចូល ទាំង និយោជិត ក្នុង ស្រុក និង និយោជិត បរទេស ដែល កំពុង ខិត ខំ ប្រឹង ប្រែង ឆ្ពោះ ទៅ សម្រេច បេសកកម្មរួម គ្នា ក្នុង ការផ្សារ ភ្ជាប់ និង ធ្វើ ឱ្យ ជីវិត កាន់ តែ ប្រសើរ ឡើង។ Smart ជីវិត រស់ រវើក!    

To Top