អត្ថបទ

ហេងចូលហេងអ្នកតាកែវ! កៀកចូលឆ្នាំចិន ទន្សាយនាំសំណាង ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ

ភ្នំពេញ៖ ហេងៗអស់ស្ទះ កៀកចូលឆ្នាំចិនទន្សាយនាំសំណាង ជូនដល់បងប្រុសម្នាក់រស់នៅខេត្តតាកែវ ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ក្រោមក្រវិលកំប៉ុង Cambodia Beer ផ្អើលអស់អ្នកស្រុកនិយាយតៗគ្នា មិនដាច់ពីមាត់។

បងប្រុសឈ្មោះ ទុំ សុខ រស់នៅភូមិលៀប ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ បានជាវ Cambodia Beer កំប៉ុងថ្មីអបអរចូលឆ្នាំចិន ដែលមានការរចនាបញ្ចូលរូបទន្សាយ យ៉ាងស្រស់ស្អាតនោះ ក៏ស្រាប់តែហេងចូលហេង គាស់ឈ្នះរង្វាន់ធំទឹកប្រាក់ ២ម៉ឺនដុល្លារ ដោយនឹកស្មានមិនដល់។

បងប្រុស ទុំ សុខ ដែលសព្វថ្ងៃមានមុខរបរជាកសិករ គឺជាបុគ្គលកំពូលសំណាងជាងគេទី១២ហើយ ដែលឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពី Cambodia Beer។

គាត់និយាយដោយក្តីរំភើបចិត្តជាខ្លាំងថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជាកំប៉ុងរូបទន្សាយ ចំនួន៨កំប៉ុងមកទទួលទានពេលល្ងាច ជាមួយប្រពន្ធ ស្រាប់តែគាស់កំប៉ុងទី១ ត្រូវរង្វាន់២ម៉ឺនដុល្លារភ្លាមៗតែម្តង»។

ខ្ញុំមិនដែលជឿទាល់តែសោះរឿងឈ្នះរង្វាន់ធំ ដល់ម្លឹងតែឥលូវខ្ញុំជួបផ្ទាល់ ជឿពិតៗតែម្តង ខ្ញុំសប្បាយចិត្តរកអ្វីនិយាយមិនត្រូវទាល់តែសោះ»។

បងប្រុស ទុំ សុខ និងភរិយាគ្រោងយកលុយ២ម៉ឺនដុល្លារនេះ ដើម្បីសងបំណុលធនាគារខ្លះ និងសល់ប៉ុន្មានពួកគាត់នឹងយកទៅរកស៊ី ជាមួយបងប្អូនធ្វើឲ្យជីវភាព កាន់តែប្រសើរជាងនេះ។

ចូលឆ្នាំចិនហេងចូលហេង ជាមួយនឹងទន្សាយនាំសំណាងពី Cambodia Beer។ តើអ្នកនរណាជាអ្នកមានសំណាងបន្ទាប់?

ពិសារដោយមានការទទូលខុសត្រូវ!

To Top