អត្ថបទ

រង្វាន់ម៉ូតូ២៩គ្រឿងពី Cambodia Beer ត្រូវបានអ្នកឧកញ៉ា លាង ឃុន ផ្តល់កិត្តិយស​ ចុះចែកផ្ទាល់

ភ្នំពេញ៖ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង កាលពីចុងសប្តាហ៍កន្លងមកនេះ បានផ្តល់កិត្តិយសអញ្ជើញទៅប្រគល់ផ្ទាល់ ដល់អតិថិជនរបស់ Cambodia Beer ចំនួន ២៩ រូបមកពី ១១ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។

កម្មវិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើង នៅក្នុងកម្មវិធីប្រដាល់ Masfight Cambodia នៅស្ថានីយទូរទស្សន៍ថោន ដោយមានការចែកជូនម៉ូតូ Honda Click ស៊េរីថ្មីចំនួន២៩គ្រឿង ជូនដល់អតិថិជន២៩នាក់ ក្នុងនោះរួមមាន៖ ភ្នំពេញ ១១ នាក់ កំពង់ស្ពឺ ៤ នាក់ តាកែវ ២ នាក់ ព្រៃវែង ២ នាក់ កណ្តាល ១ នាក់ កោះកុង ១ នាក់ កំពង់ចាម ១ នាក់ ត្បូងឃ្មុំ ១ នាក់ បន្ទាយមានជ័យ ១ នាក់ បាត់ដំបង ១ នាក់ ព្រះវិហា ១ នាក់ និងសៀមរាប ១ នាក់។

អ្នកឧកញ៉ា លាង ឃុន បានថ្លែងអំណរគុណ ដល់អតិថិជនដែលបានជឿជាក់លើ Cambodia Beer និងតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។

Cambodia Beer ត្រូវបានផលិតចេញពីរោងចក្រ បំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត របស់ប្រទេសអាល្លឺម៉ង់ ប្រើគ្រឿងផ្សំល្អឥតខ្ចោះពីអឺរ៉ុប និងទទួលបានវិញ្ញាបនបត្រ ស្ដង់ដារអន្តរជាតិ ISO 14001:2015 ស្ដីពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងវិញ្ញាបនបត្របញ្ជាក់ ពីប្រព័ន្ធគ្រប់គ្រងគុណភាពលំដាប់អន្តរជាតិ ISO 9001:2015។

មិនត្រឹមតែប៉ុណ្ណោះ រោងចក្រផលិត Cambodia Beer គឺជារោងចក្រដំបូងដែលមានអ្នកជំនាញ ពីស្ថាប័នដ៏ល្បីនៅសហគមន៍អឺរ៉ុប ចុះមកត្រួតពិនិត្យយ៉ាងហ្មត់ចត់ តឹងរឹងបំផុត និងសម្រេចផ្តល់វិញ្ញាបនបត្រ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មល្អលំដាប់ពិភពលោក World Class Operation Management ដំបូងបង្អស់នៅកម្ពុជា។

Cambodia Beer មានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរួមមាន៖ រង្វាន់ធំ២ម៉ឺនដុល្លារ រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីសរុបចំនួន ២០២៣គ្រឿង និងរង្វាន់ជាច្រើនផ្សេងទៀត។

ពិសាដោយការទទួលខុសត្រូវ!

To Top