សាកលវិទ្យាល័យបៀលប្រាយ មានកិត្ដិយសសូមជម្រាបជូន ដំណឹងដល់និស្សិតទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជូននិស្សិត កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទាំង៤ សាខាខេត្ត-រាជធានី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត វេលាម៉ោង ៦:០០ព្រឹក នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ អគារ G, H, I, J, K, L។
សាកលវិទ្យាល័យបៀលប្រាយ ទាំង៤ សាខាខេត្ត-រាជធានី រួមមាន៖
រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង
សាកលវិទ្យាល័យបៀលប្រាយ មានកិត្ដិយសសូមជម្រាបជូន ដំណឹងដល់និស្សិតទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជូននិស្សិត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត វេលាម៉ោង ៦:០០ព្រឹក នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ អគារ G, H, I, J, K, L។
១. រាជធានីភ្នំពេញ
• កម្រិតបរិញ្ញាបត្ររង ជំនាន់ទី១៩ ទី២០ និងទី២១
• បរិញ្ញាបត្រ ជំនាន់ទី១៦ (សំណង់ស៊ីវិល) ទី១៧ ទី១៨ និងទី១៩
• បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៧ (ច្បាប់) ទី១៨ និងទី១៩
• និងកម្រិតបណ្ឌិត ជំនាន់ទី១៨
►និស្សិតត្រូវមកបើកឯកសណ្ឋានផ្លូវការសម្រាប់ទទួលសញ្ញាបត្រ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ អគារ B កន្លែងចុះឈ្មោះសិក្សា (Receptionist) រៀងរាល់ម៉ោងធ្វើការ។
អគារ A និង B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ 023 987 700, 012 682 777, 015 682 777
Messenger : https://m.me/bbu.edu.kh
Group Telegram : https://t.me/BBUPP2022
Telegram : https://t.me/BBULearning
២. សាខាខេត្តតាកែវ
• កម្រិតបរិញ្ញាបត្ររង ជំនាន់ទី១៤ និងទី១៥
• បរិញ្ញាបត្រ ជំនាន់ទី១២ ទី១៣ និងទី១៤
• និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៧ ទី៨ និងទី៩
►និស្សិតត្រូវមកបើកឯកសណ្ឋានផ្លូវការសម្រាប់ទទួលសញ្ញាបត្រ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ កន្លែងចុះឈ្មោះសិក្សា (Receptionist) រៀងរាល់ម៉ោងធ្វើការ។
អគារ សែ សុខ លាភ ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ដតាកែវ (ជិតសាលមហោស្រពខេត្តតាកែវ)
032 931 031, 012 434 538, 016 245 676, 093 399 920
៣. សាខាខេត្តរតនគិរី
• កម្រិតបរិញ្ញាបត្ររង ជំនាន់ទី១៤ ទី១៥ ទី១៦ និងទី១៧
• បរិញ្ញាបត្រ ជំនាន់ទី១២ ទី១៣ ទី១៤ ទី១៥ និងទី១៦
• និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២ និងទី៣
►និស្សិតត្រូវមកបើកឯកសណ្ឋានផ្លូវការសម្រាប់ទទួលសញ្ញាបត្រ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តរតនគិរី កន្លែងចុះឈ្មោះសិក្សា (Receptionist) រៀងរាល់ម៉ោងធ្វើការ។
ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ទល់មុខបឹងកន្សែង ជាប់សាលាខេត្ដរតនគិរី
017 950 956, 012 212 209, 096 754 5297, 090 787 699
៤. សាខាខេត្តស្ទឹងត្រែង
• កម្រិតបរិញ្ញាបត្ររង ជំនាន់ទី៥ ទី៦ ទី៧ និងទី១០
• បរិញ្ញាបត្រ ជំនាន់ទី៧ ទី៨ ទី៩ ទី១០ និងទី១១
• និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៤ ទី៥ និងទី៦
►និស្សិតត្រូវមកបើកឯកសណ្ឋានផ្លូវការសម្រាប់ទទួលសញ្ញាបត្រ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង កន្លែងចុះឈ្មោះសិក្សា (Receptionist) រៀងរាល់ម៉ោងធ្វើការ។
ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង (ជាប់សាលាសមាគមខ្មែរ-ចិន)066 973 663, 097 783 25 84, 098 77 93 44, 098 7777 40
























