អត្ថបទ

មិត្តហ្វូនមានកិត្តិយសដែលបានទទួល គ្រឿងឥស្សរិយស នៃព្រះរាជាណាចក្រកម្ពុជា

កាលថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនមិត្តហ្វូន មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលគ្រឿងឥស្សរិយសមុនីសារាភ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមឱ្យក្រុមហ៊ុនមិត្តហ្វូន លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ដែលជានាយកប្រតិបត្តិបានអញ្ជើញចូលរួមក្នុងពិធីនេះ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានប្រគល់មេដាយដ៏ថ្លៃថ្លានេះដល់ក្រុមហ៊ុនមិត្តហ្វូន។

មេដាយដ៏ថ្លៃថ្នូរដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាការទទួលស្គាល់ដ៏អស្ចារ្យក្នុងការរួមចំណែករបស់មិត្តហ្វូនចំពោះសហគមន៍។ ហើយជាកម្លាំងចលករសម្រាប់មិត្តហ្វូនក្នុងការត្រួសត្រាយគោលដៅនៃការបង្កើតសង្គមឌីជីថល ដោយរក្សាបានតំណែងលេខ 1 ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍នៅកម្ពុជា។

អាជីវកម្មផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវសង្គម គឺជាទស្សនៈវិស័យដែលមិត្តហ្វូនបានអនុវត្ត និងបន្តចាប់តាំងពីការចាប់ផ្តើមអាជីវកម្មក្នុងប្រទេសកម្ពុជា។ ដូច្នេះចាប់ពីថ្ងៃបង្កើតដំបូងរហូតមកដល់បច្ចុប្បន្ន មិត្តហ្វូនតែងតែជាសហគ្រាសដែលគោរពច្បាប់ និងអនុវត្តទំនួលខុសត្រូវសង្គម។ ក្រុមហ៊ុនតែងតែប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនយ៉ាងសកម្មដើម្បីដោះស្រាយភាពតានតឹង ឬបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍សង្គម។

បច្ចុប្បន្ន មិត្តហ្វូនត្រូវបានចាត់ទុកថាជាសហគ្រាសទូរគមនាគមន៍ និងបច្ចេកវិទ្យាលេខ 1 នៅកម្ពុជា។ ក្រុមហ៊ុន មិត្តហ្វូន បានបរិច្ចាគថវិការជិត 1 ពាន់លានដុល្លារអាមេរិក ចាប់តាំងពីការបង្កើតឡើងមក បង្កើតការងារប្រកបដោយស្ថិរភាពសម្រាប់មនុស្សជាង 3,000 នាក់ និងបង្កើតការងារដោយប្រយោលចំនួន 30,000 កន្លែងផងដែរ។ ក្រៅពីសកម្មភាពអាជីវកម្ម មិត្តហ្វូនតែងតែព្យាយាមចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ លើកកម្ពស់គុណភាពជីវិត និងនាំមកនូវសុភមង្គលដល់ប្រជាជនកម្ពុជា។

ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព មិត្តហ្វូនកំពុងផ្តោតលើការវិនិយោគលើបច្ចេកវិទ្យា ត្រួសត្រាយផ្លូវនៃការបង្កើតសង្គមឌីជីថល ហើយបាននិងកំពុងផ្តល់សេវាកម្មទូរគមនាគមន៍យ៉ាងពេញលេញដូចជា៖ សេវាទូរស័ព្ទចល័ត សេវាអ៊ីនធឺណិតឥតខ្សែ វិស័យ Fintech ដំណោះស្រាយព័ត៌មានវិទ្យា សេវាកម្មសម្រាប់អាជីវកម្ម ព្រមទាំងអមដំណើរជាមួយរដ្ឋាភិបាល និងក្រសួងនានាផងដែរ៕

To Top