ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើង ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយរីករាយ អំណឆ្នាំថ្មីប្រពៃណីជាតិ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ “សង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចាស័ក ព.ស. ២៥៦៧។
ក្នុងកម្មវិធីសង្រ្កាន្ត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ថ្ងៃទី១ ដែលត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ សាកលវិទ្យាល័យបានរៀបចំការតាំងពិព័រណ៍ ការលក់ម្ហូបអាហារ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីពីសំណាក់តារាចម្រៀង តារាសម្តែងល្បីៗ ដូចជា៖ ពូឃ្លាំង លោក ថុល សុភិទិ ក្រុមតារាចម្រៀង Alex Chantra លោក ករុណា ពេជ្រ លោក សៅ ឧត្តម កញ្ញា សាន កុសុមៈ លោក ផេង ឡុងឌី ក្រុមរាំ Nabi និង DJ EDM ផងដែរ។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ២ធំៗគឺ I-កម្មវិធីសិក្សា ជាភាសាជាតិ និង II-កម្មវិធី សិក្សាអន្តរជាតិ និងមាន ៥កម្រិតសិក្សាធំៗ រួមមាន៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ២-ថ្នាក់បរិញ្ញា- បត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដែលមាន ១២មហាវិទ្យាល័យ និង ៤២មុខជំនាញ។
១-មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម
២-មហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ
៣-មហាវិទ្យាល័យ សេដ្ឋកិច្ច
៤-មហាវិទ្យាល័យ ច្បាប់
៥-មហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ
៦-មហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្រ្ត
៧-មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច
៨-មហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត
៩-មហាវិទ្យាល័យ បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍
១០-មហាវិទ្យាល័យ វិស្វកម្ម
១១-មហាវិទ្យាល័យ ស្ថាបត្យកម្ម
១២-មហាវិទ្យាល័យ អាកាសចរស៊ីវិល
អរគុណសន្តិភាព! អរគុណស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា! មានសន្តិភាព ទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបមានអ្វីៗដូចសព្វថ្ងៃនេះ។
សូមជូនពរ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងអស់ ទទួលបាននូវ ពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងរីកចម្រើនរុងរឿងគ្រប់ៗគ្នាជានិច្ចនិរន្តន៍។
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-46-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-43-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-40-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-35-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-33-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-31-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-27-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-22-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-20-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-18-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-17-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-15-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-14-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/04/photo_2023-04-08_17-16-11-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)