អត្ថបទ

ការប្រគំតន្រ្តីទេសចរណ៍ The Voice x Cambodia Beer Tour Concert នឹងដល់ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣និង១៤ឆាប់ៗនេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ The Voice x Cambodia Beer Tour Concert នឹងមានការប្រគំតន្ត្រីនៅថ្ងៃទី១៣និង១៤នៅខេត្តពោធិ៍សាត់ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការ Live ផ្ទាល់ពីហ៊្វេសប៊ុកផេក CAMBODIA BEER

ក្នុងកម្មវិធីប្រគំតន្រ្តីនេះ CAMBODIA BEER ក៏មានការចាប់សន្លឹកឆ្នោតផ្សងសំណាង យកម៉ូតូ Honda Dream ស៊េរីថ្មីចំនួន២គ្រឿងផងដែរ ដោយគ្រាន់តែជាវ ផលិតផលក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើកភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរីនិងទឹកពិសាកម្ពុជាដែលមានលក់តាមស្តង់ នៅទីធ្លាប្រគំតន្រ្តីបងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ ក្នុងល័កខណ្ឌបងប្អូនត្រូវតែនៅពេលដែលពិធីករហៅឈ្មោះនិងលេខសន្លឹកឆ្នោត។

ជាក់ស្តែងកាលពីសប្តាហ៍មុន CAMBODIA BEER បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី២នាក់ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង ដោយអ្នកទាំងពីរ មានឈ្មោះឡាយវល័ក្ខណ៍រស់នៅខេត្តបន្ទាយមានជ័យ និងព្រំរត្ឋនារស់នៅខេត្តបាត់ដំបង។ 

ក្នុងការប្រគំតន្រ្តីនោះផងដែរ ក្រុមហ៊ុនខ្មែរប៊ែរវើរីជីស ក៏បានប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីដល់អតិថិជនសំណាង CAMBODIA BEER ៦នាក់, រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីដល់អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក២នាក់និងរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីដល់អតិថិជនភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី១នាក់។

រហូតមកដល់ឥលូវ CAMBODIA BEER បានចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីចំនួន៤១៤គ្រឿង, ភេសជ្ជៈប៉ូវកម្លាំងវើកចែករង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន១៩៣គ្រឿង, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលចែករង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីចំនួន១៩គ្រឿងនិងភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរីចែករង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីចំនួន១៤គ្រឿង។ 

ចុងសប្តាហ៍មកមើល The Voice x Cambodia Beer Tour Concert ទាំងអស់គ្នា

ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEERhttps://www.facebook.com/cambodiabeer 

To Top