អត្ថបទ

សាកលវិទ្យាល័យបៀលប្រាយ រៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វានលើកទឹកចិត្តដល់និស្សិតពូកែ

សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វានលើកទឹកចិត្តដល់និស្សិតពូកែ ក្រោមអធិបតីភាព លោកបណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរងជាន់ខ្ពស់ ទទួលបន្ទុកិច្ចការសិក្សា ជាតំណាងឲ្យលោក សាកលវិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ។

ឆ្លៀតក្នុងឱកាសនោះ លោក ព្រឹទ្ធបុរសជាន់ខ្ពស់ នៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច មានមតិចំណាប់អារម្មណ៍ចប់ លោកបណ្ឌិត ឌី ដាវុឌ្ឍ បានមានចំណាប់អារម្មណ៍ទៅកាន់និស្សិតពូកែ ទាំងអស់ដែលមានខ្លឹមសារថា គោលបំណងចម្បងនៃការរៀបចំពិធីនេះឡើង គឺដើម្បីលើកទឹកចិត្តដល់និស្សិតពូកែ ដែលទទួលបានជោគជ័យក្នុងការសិក្សា ហើយក៏ជាគតិបណ្ឌិតមួយ សម្រាប់ដាស់ស្មារតីដល់និស្សិតទាំងអស់ឲ្យបន្តខិតខំសិក្សាបន្ថែម ហើយនេះក៏ជាផ្នែកមួយដើម្បីពង្រឹងនូវគុណភាពអប់រំរបស់សាកលវិទ្យាល័យផងដែរ។

និស្សិតឈ្មោះ កិង ខង ចំណាត់ថា្នក់លេខ១ ជំនាន់ទី២១ ជំនាញ ការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា។

និស្សិតឈ្មោះ ហ៊ិន សុម៉ាលិស ចំណាត់ថា្នក់លេខ២ ជំនាន់ទី២១ ជំនាញ ការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា។

ការប្រគល់ប័ណ្ណសរសើរដល់និស្សិតពូកែ កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ជំនាន់ទី១៩ ២០ ២១ និង២២ ប្រចាំមហាវិទ្យាល័យ៖

  1. គ្រប់គ្រងធុរកិច្ច ចំនួន ៧០នាក់ (ស្រី ៤៥នាក់)
  2. ទេសចរណ៍និងបដិសណ្ឋារកិច្ច ចំនួន ១០នាក់ (ស្រី ៧នាក់)
  3. សិល្បៈ មនុស្សសាស្ត្រ និងភាសា ចំនួន ២០នាក់ (ស្រី ១០នាក់)
  4. សេដ្ឋកិច្ច ចំនួន ៥នាក់ (ស្រី ១នាក់)
To Top