សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ និងសាខាខេត្ត សូមអរគុណជាអនេកដល់និស្សិត បុគ្គលិក សាស្រ្តាចារ្យព្រមទាំងគណគ្រប់គ្រងទាំងអស់ ដែលចូលរួមចំណែក បរិច្ចាគថវិកាសរុបចំនួន 10,555,500 រៀល ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាចីរភាពប្រតិបត្តិការរបស់មន្ទីពេទ្យកុមារគន្ធបុប្ផាទាំង៥ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ចំពោះការផ្តល់ក្តីស្រលាញ់ដល់កុមារដែលជាទំពាំងស្នងឬស្សី ដើម្បីដឹកនាំបន្តវេនរបស់កម្ពុជា ។
សូមជម្រាបថា ការចូលរួមចំណែក បរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជានេះគឺសាកលវិទ្យាល័យបៀលប្រាយ បានបរិច្ចាគចំនួន៥លើកមកហើយ ដោយរួមាន លើកទី១ : ២០,០០០,០០០រៀល ,លើកទី២: ២០,០០០,០០០រៀល ,លើកទី៣: ១៣,០១៦,០០០រៀល ,លើកទី៤:១០,០០០,០០០រៀល ,និងលើកទី៥: ១០,៥៥៥,៥០០រៀល ៕
#រួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា#ខ្មែរជួយខ្មែរ#ខ្មែរជួយខ្មែរ#យុទ្ធនាការ១មុឺនរៀល១មុឺននាក់#១ម៉ឺនរៀល១ម៉ឺននាក់#កុមារគឺជាបេះដូងនៃប្រទេសកម្ពុជា