អត្ថបទ

ម៉ាស៊ីតុ (MACITO) នំពោតស្នូលឈីស​ស្រួយឆ្ងាញ់ បង្ហាញវត្តមានលើទីផ្សារកម្ពុជា

MACITO ដែលជានំផលិតឡើងពីពោត និងមានស្នូលឈីសនៅខាងក្នុង រួមជាមួយនឹងរសជាតិ ដែលមាននៅគ្រប់ទីកន្លែងនៃនំ ធ្វើឲ្យអ្នកញ៉ាំ ឆ្ងាញ់ចាប់មាត់រហូតដល់កម្ចេចនំចុងក្រោយ និងញ៉ាំហើយចង់ញ៉ាំទៀត បានបង្ហាញវត្តមាន នៅលើទីផ្សារប្រទេសកម្ពុជា។

នំ MACITO ផលិតឡើងក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីអ្នកជំនាញខាងផ្នែកម្ហូបអាហារ ទាំងការប្រើប្រាស់វត្ថុធាតុដើម និងគុណភាព ជាពិសេសមានការទទួលស្គាល់ គុណភាពស្តង់ដារអន្តរជាតិ ដែលធ្វើឲ្យលោកប៉ាអ្នកម៉ាក់មានទំនុកចិត្ត ក្នុងការទិញយកទៅឲ្យកូនៗ របស់ពួកគេញ៉ាំ។

កុមារជាច្រើនជ្រើសយកនំ MACITO ញ៉ាំ ដើម្បីជួយបំពេញរបបអាហារបន្ថែម បំបាត់ការស្រេចឃ្លាន ក្នុងអំឡុងម៉ោងចេញលេងពេលទៅសាលារៀន ពេលសម្រាកបន្ទាប់ពីលេងកីឡា ឬញ៉ាំពេលដើរលេងជាដើម។ កុមារៗអាចញ៉ាំនំ MACITO បានច្រើនដោយគ្មានបញ្ហារលាកបំពង់ក ឬក្តៅខ្លួននោះទេ។

ប៉ាម៉ាក់ជាច្រើននៅលើពិភពលោក តែងតែបម្រុងទុកនំ MACITO នេះនៅផ្ទះរបស់ពួកគេ ពីព្រោះវាជាអាហារសម្រន់សម្រាប់កូនៗ របស់ពួកគេដ៏ល្អឥតខ្ចោះ៕

To Top