ភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ ប្រកាសកិច្ចសហការជាយុទ្ធសាស្ត្រជាមួយអង្គភាពសាជីវកម្ម មន្ទីរពេទ្យ ភ្នាក់ងារទេសចរណ៍ និងអ្នកសម្របសម្រួលការថែទាំសុខភាពក្នុងប្រទេសកម្ពុជា។
ក្រោយពីច្រកព្រំដែនត្រូវបានបើក ម៉ាឡេស៊ីបានពង្រីកការស្វាគមនិ៍យ៉ាងកក់ក្តៅ ដល់អ្នកដំណើរផ្នែកសេវាថែទាំសុខភាពកម្ពុជា ដែលស្វែងរកការថែទាំសុខភាពប្រកបដោយគុណភាព។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសម៉ាឡេស៊ី បានស្វាគមន៍អ្នកធ្វើដំណើរផ្នែកសេវាថែទាំសុខភាពជាង ១០ លាននាក់ មកពីប្រទេសផ្សេងៗ រួមទាំងអ្នកជំងឺមកពីកម្ពុជាដែលកំពុងស្វែងរកសេវាកម្មដូចជា ជំងឺមហារីក សម្ភព រោគស្ត្រី សម្រាលបុត្រ ការពិនិត្យផ្ទៃពោះ ក្រពះ ពោះវៀន បេះដូង និងការពិនិត្យសុខភាពផ្សេងៗ។ ក្រោមភាពល្បីល្បាញកម្រិតស្តង់ដារក្នុងការថែទាំសុខភាពយ៉ាងពិសេស សំភារៈបរិក្ខារ វេជ្ជសាស្រ្តដ៏ទំនើប និងសេវាកម្មថែទាំសុខភាពដែលមានតម្លៃសមរម្យ ម៉ាឡេស៊ីបានឈរជាជម្រើសគួរឱ្យទាក់ទាញបំផុត សម្រាប់អ្នកដែលស្វែងរកសេវាថែទាំសុខភាពជាងប្រទេសកំណើតរបស់ពួកគេ។
លោក Farizal B. Jaafar នាយកប្រតិបត្តិ MHTC បានមានប្រសាសនិ៍ថា៖ «សេវាថែទាំសុខភាពម៉ាឡេស៊ី មានកិត្តិយសបានជាដៃគូសហការ ដ៏មានសមត្ថភាព និងគួរឱ្យទុកចិត្ត របស់កម្ពុជា ដែលកិច្ចការសហការរួមគ្នា ក្នុងការបំពេញបន្ថែមសេវាថែទាំសុខភាព និងការផ្តល់ជូនឈានមុខគេ ដ៏សំបូរបែប។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការផ្តល់នូវការថែទាំលំដាប់អន្តរជាតិ យើងបានសម្លឹងឃើញថា កិច្ចសហការជាមួយដៃគូដែលមានគំនិតដូចគ្នា ដើម្បីពង្រីកសេវាថែទាំសុខភាពរបស់យើង នឹងផ្តល់នូវបទពិសោធន៍ទេសចរណ៍ផ្នែកថែទាំសុខភាពល្អបំផុតដល់អ្នកដំណើរទាំងអស់មកពីប្រទេសកម្ពុជាក្នុងគោលដៅប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុត»។
• ភ្នាក់ងារទេសចរណ៍ និងអ្នកសម្របសម្រួលផ្នែកថែទាំសុខភាព៖ កិច្ចសហការជាមួយភ្នាក់ងារធានារ៉ាប់រង Fincorp, Great Angkor Tours, Mekong Discovery, និង Star Asia Travel & Tours នឹងបង្កើនការងាយស្រួល កាន់តែច្រើនឡើងនៃសេវាព្យាបាល និងថែទាំសុខភាពដែលមានស្តង់ដាខ្ពស់របស់ Malaysia Healthcare និងគំនិតផ្តួចផ្តើមទីផ្សាររួមគ្នាតាមរយៈ ការណាត់ជួបផ្ទាល់ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។
ព្រឹត្តិការណ៍នេះក៏បានធ្វើជាសាក្ខីភាព ក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអ្នកផ្តល់សេវាថែទាំសុខភាពឯកជនឈានមុខគេរបស់ម៉ាឡេស៊ី និងមន្ទីរពេទ្យ និងអ្នកសម្របសម្រួលផ្នែកថែទាំសុខភាពនៅកម្ពុជា ដើម្បីជំរុញឱកាសបន្ថែមទៀតសម្រាប់ការបញ្ជូនអ្នកជំងឺរវាងមន្ទីរពេទ្យឯកជនម៉ាឡេស៊ី និងកម្ពុជា និងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និង ជំនាញផងដែរ។ ទាំងនេះបាន រួម បញ្ចូល ទាំង៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mahkota ជាមួយក្រុមហ៊ុន Star Asia Travel & Tours និងមន្ទីរពេទ្យ RK Premier មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ជាមួយមន្ទីរពេទ្យ Central និង RK Premier Hospital មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Sunway ជាមួយ Great Angkor Tours, Sky King និង Intercare Medical Center
ជាមួយគ្នានេះដែរ លោក Farizal បានអត្ថាធិប្បាយបន្ថែមទៀតថា៖ «យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការបង្កើតភាពជាដៃគូដ៏រឹងមាំ យើងអាចជំរុញទំនាក់ទំនងប្រកបដោយផលិតភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កើនបទពិសោធន៍អ្នកជំងឺដោយសហការគ្នា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូយុទ្ធសាស្រ្ត និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជាមួយយើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់នេះ។ ក្នុងឱកាសដ៏ធំធេងនៅចំពោះមុខ យើងនឹងចាប់យក ហើយធ្វើការរួមគ្នាដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់អ្នកធ្វើដំណើរផ្នែកថែទាំសុខភាពពីប្រទេសកម្ពុជា»៕ ប្រភព៖ អត្ថបទពាណិជ្ចកម្ម