អត្ថបទ

រង់ចាំទស្សនា The Voice Cambodia រដូវកាលទី៣ វគ្គ Battle Round ថ្ងៃអាទិត្យចុងសប្តាហ៍នេះ

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ កំពុងតែរំកិលកៀកវគ្គប្រលង Battle Round នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨យប់ តទៅ។

វគ្គ Battle Round គេស្គាល់ថាជាវគ្គដែលពិបាកជាងគេសម្រាប់គ្រូបង្វឹក ក្នុងការសម្រេចចិត្តចំពោះកូនក្រុមដែលនឹងទុក ដើម្បើឡើងទៅវគ្គបន្ទាប់ និងកូនក្រុមណាដែលនឹងត្រូវបានជម្រុះ។ វគ្គនេះ ធានាថាធ្វើឲ្យទស្សនិកជនរំជួលចិត្តហើយ សូម្បីតែគ្រូបង្វឹក និងមិត្តរួមក្រុមក៏សឹងតែមិនអាចទប់ចិត្តបានដែរ។

កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ទទួលបានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បីរដូវកាលមកហើយ ដែលរដូវកាលទី៣នេះ មានផលិតផល ៣ ចូលរួមឧបត្ថម្ភ៖ ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER។

ថ្ងៃអាទិត្យចុងសប្តាហ៍នេះ តាមដានវគ្គ Battle Round របស់ The Voice Cambodia រដូវកាលទី៣ ទាំងអស់គ្នាណាថាតើអ្នកណា នឹងនៅហើយអ្នកណាដែលជាអ្នកត្រូវទៅ។
ទស្សនាការ Live កម្មវិធី The Voice Cambodia S3 រៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់ តាមរយ៖
WURKZ៖ https://www.facebook.com/WurkzCambodia
EXPREZ៖ https://www.facebook.com/ExprezCambodia
CAMBODIA BEER៖ https://www.facebook.com/cambodiabeer

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

To Top