ភ្នំពេញ៖ បើមិនជឿកុំប្រមាថ! មិត្តសម្លាញ់ពីរនាក់បានជួបជុំគ្នាផឹក CAMBODIA BEER នាល្ងាចមួយ បានគាស់ត្រូវរង្វាន់លុយ ២ដុល្លារ ហើយបានសន្យាប្រាប់គ្នាថា “សម្លាញ់ថ្ងៃនេះយើងត្រូវ ២ដុល្លារ តែបើថ្ងៃណាយើងត្រូវ ២ម៉ឺនដុល្លារ យើងចែកគ្នាពាក់កណ្តាលស្មើ”។
បន្ទាប់ពី ២៤ម៉ោង ក្រោយ គាត់គាស់ CAMBODIA BEER ម្តងទៀត ស្រាប់តែឃើញ ២ម៉ឺនដុល្លារ ក្រោមក្រវិលកំប៉ុងស្រស់ៗតែម្តង នេះជាអភូតហេតុដ៏អស្ចារ្យមួយចង់សាកល្បងមិត្តភាព របស់សម្លាញ់ទាំងពីរក៏ថាបាន។
បងប្រុសដែលគាស់ត្រូវរង្វាន់ធំ ២ម៉ឺនដុល្លារ ពី CAMBODIA BEER មានឈ្មោះ ស៊្រុន វាស្នា ប្រកបរបរកាត់ដេរ នៅខណ្ឌឬស្សីកែវ។ គាត់បានប្រាប់ឲ្យដឹងថា៖ “ខ្ញុំមិននឹកស្មានថាការសន្យាលេង ជាមួយមិត្តសម្លាញ់ខ្ញុំ បានក្លាយជាការពិតសោះ វាដូចជាលឿនពេក ឬជាការឲ្យហេតុដែលបានឈ្នះ ២ដុល្លារ ពីយប់ ព្រោះវាជាក្បាលលេខរបស់ ២ម៉ឺនដុល្លារ”។
បងប្រុសបានបន្តទៀតថា គាត់នឹងយកលុយនេះចែកឲ្យមិត្តសម្លាញ់គាត់ ទោះមិនមានវត្តមានមិត្តរបស់គាត់ពេលគាស់ តែជាទឹកចិត្តនៃការរាប់អាន ហើយសល់ប៉ុន្មានគាត់នឹងយកទៅពង្រីក ការកាត់ដេររបស់គាត់។
ដោយការកោតសរសើរ ដល់ទឹកចិត្តសម្លាញ់ទាំងពីរក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងអញ្ជើញអ្នកទាំងពីរមកជិះ Helicopter ទំនើបរបស់ ក្រុមហ៊ុន ជីប ម៉ុង និងបាយថ្ងៃនៅភោជនីយដ្ឋាន Cambodia Mastercraft Microbrewery ឆាប់ៗនេះ។
ពិសាដោយការទទួលខុសត្រូវ
រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស