អត្ថបទ

នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុនខ្មែរ ផ្តាច់មុខសាច់គោជប៉ុន Wagyu ក្នុងតំលៃធូរថ្លៃបំផុតមិនធ្លាប់មាន

ភ្នំពេញ៖ នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុនខ្មែរ ទទួលបានសិទ្ធិផ្តាច់មុខសាច់គោជប៉ុន ឈ្មោះ វាកយូ Wagyu ក្នុងតំលៃធូរថ្លៃបំផុតមិនធ្លាប់មាន ក្រោម១០០ដុល្លារ ខណៈតំលៃទីផ្សារបច្ចុប្បន្ន​ មានតម្លៃដល់ទៅជិត៣០០ដុល្លារឯណោះ ។

ក្នុងពិធី ធ្វើបទបង្ហាញអំពីសាច់គោជប៉ុន Wagyu Beef ចែកចាយផ្តាច់មុខដោយក្រុមហ៊ុន កម្ពុ ត្រេឌីង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានសួន លោក ជង់ វិធូរ​ អគ្គនាយកក្រុមហ៊ុន កម្ពុ ត្រេឌីង បានលើកឡើងថា “សាច់គោ Wagyu គឺជាសាច់គោដែលមានឈ្មោះល្បី នាំចូលពីប្រទេសជប៉ុន អាចនិយាយបានថា សាច់គោនេះ ជាសាច់គោតំណាងប្រទេសជប៉ុនតែម្តង ។ ខុសពីសាច់គោផ្សេងៗ ជាសាច់គោ ស្ថិតក្នុងចំណោមសាច់គោ ដែលមានតម្លៃថ្លៃជាងគេបំផុត ក្នុងពិភពលោក ។ យើងពិតជា ទទួលបានឱកាសពិសេសមែនទែន ដែលក្រុមហ៊ុន កម្ពុ ត្រេឌីង យើង ​បានទទួលសិទ្ធិចែកចាយ​ ។

លោកបានបន្តថា ក្រុមហ៊ុន កម្ពុ ត្រេឌីង មិនត្រឹមតែចុះកិច្ចព្រមព្រៀង (MoU) ផ្តាច់មុខនោះទេ យើងទទួលបានសិទ្ធិផ្តាច់មុខ លក់សាកល្បងរហូតដល់១ឆ្នាំដំបូងសិន ។ កាន់តែប្រសើរទៀតនោះ បន្ទាប់ពីរោងចក្រ នៅជប៉ុន បានដំណើរកាចែកចាយ ​ទូទាំងពិភពលោក ក្រុមហ៊ុន កម្ពុ ត្រេឌីង គឺទទួលបានសិទ្ធិដំបូងគេ​ មកលក់ក្នុងប្រទេសកម្ពុជាតែម្តង ។

ក្នុងឱកាសនោះ លោកបានអះអាងថា “ជារឿងសំណាងមែនទែន ដែលយើងបានចែកចាយ សាច់គោដែលល្បី ក្នុងពិភពលោក ដោយទទួលបានតម្លៃពិសេសពីរោងចក្រ ។

តាមការបញ្ជាក់ដោយខ្លីៗ ពីលោក ជង់ វិធូរ​​ សាច់គោ Wagyu មាន៧ចំណុច ដែលលោកធ្វើការកត់សម្គាល់ និងគួរតែធ្វើយ៉ាងណា មានកិច្ចសហការ លក់និងចែកចាយសាច់គោ Wagyu នៅកម្ពុជា ដោយទី១ សំខាន់បំផុតរសជាតិសាច់គោឆ្ងាញ់ ជាងសាច់គោផ្សេងៗ ពីបែកអ៊ឺរ៉ុប និងអាមេរិកជាដើម, ទី២ជាជម្រើសអាហារដែលផ្តល់នូវសុខភាព, ទី៣ជាចំណុចដែលមិនអាចមើលរំលង គឺជាប្រភេទសាច់គោដែលទទួលបាន ការបញ្ជាក់គុណភាពត្រឹមត្រូវ, ទី៤ ពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់សាច់គោ Wagyu នៅលើឆាកអន្តរជាតិ ហើយពិតណាស់​ សម្រាប់អ្នកចែកចាយ នឹងងាយស្រួលជម្រុញការលក់ តាមរយៈបទពិសោធន៍​ ដែលសាច់គោនេះ កំពុងសុះសាយស្រាប់លើពិភពលោក, ទី៥ ចំណុចពិសេសមួយ ដែលសាច់គោ Wagyu មានហើយល្អសម្រាប់ទាំងអ្នកបរិភោគ និងអ្នកលក់បន្ត គឺ សាច់គោ Wagyu មិនមានគូប្រជែងនោះទេ, ទី៦ ជាចំណុចសំខាន់បំផុត ​សម្រាប់អ្នកដែលមានបំណង ចង់បង្កើតកិច្ចសហការ លក់បន្តក្នុងប្រទេសកម្ពុជា នឹងទទួលបាននូវផល់ចំណេញខ្ពស់ និងចំណុចចុងក្រោយទី៧ គឺការស្ថិតស្ថេរ ជានិរន្តរភាពតែម្តង ។

គួរឲ្យដឹងថា តាមការលើកឡើងខ្លះអំពីដំណើរការ រក្សាសាច់គោ Wagyu ពីលោក Atsu Nakata នាយកក្រុមហ៊ុន Foods-i របស់ជប៉ុន បានលើកឡើងថា សាច់គោ Wagyu​​ ជា​សាច់​ដែល​ផលិត​ដោយ​ការ​ចាក់​បញ្ចូល​ខ្លាញ់របស់គោនោះ​ ចូលទៅក្នុងជ្រៅនៃសាច់គោ ដែលការធ្វើបែបនេះ ​បានធ្វើឲ្យសាច់គោ ប្រែរូបរាងថ្មីមួយទៀត ខណៈដែលបច្ចេកវិទ្យានេះ​ ត្រូវបានប្រើប្រាស់​​​ នៅក្នុងប្រទេសជប៉ុន អស់រយៈពេល ៣០ឆ្នាំមកហើយ៕

To Top