ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅក្នុងវេទិការធុរកិច្ច ឆ្នាំ២០២៣ រៀបចំឡើង ដោយសមាគមឧកញ៉ាកម្ពុជា ស្តីអំពីការវិនិយោគនៅកម្ពុជា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចែករំលែកបទពិសោធន៍ខ្លះៗនៃការវិនិយោគទុន លើបដិសណ្ឋាគារកិច្ច។
អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា វិស័យទេសចរណ៍ និងបដិសណ្ឋាគារកិច្ចសព្វថ្ងៃ នៅកម្ពុជាគឺមានចំនួនច្រើន អ្នកវិនិយោគទុននៅក្នុងស្រុកទាំងអស់ ត្រូវគិតគូរវិនិយោគលើជំនួញអ្វីដែលមិនជាន់គ្នា ដើម្បីចៀសវាងការផ្គត់ផ្គង់ច្រើនជាងតម្រូវការ និងបង្កើតជាចលកររួមមួយ វិនិយោគលើច្រើនវិស័យផ្សេងគ្នា ដើម្បីបង្កើតភាពងាយស្រួលដល់ប្រជាជន និងការរីកចម្រើនដល់សេដ្ឋកិច្ចប្រទេសកម្ពុជា។
ទស្សនាវីឌីអូខាងក្រោម ដើម្បីទទួលបានព័ត៌មានលំអិតនៃប្រធានបទនេះ៖