អត្ថបទ

របស់ចាស់មិនទៅ ក៏របស់ថ្មីមិនមក! ២ម៉ឺនដុល្លារពី CAMBODIA BEER

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ ពិតជាដូចពាក្យចាស់និយាយមែន ក្នុងគ្រោះមានលាភ បាត់ក្រវិលពេជ្រតម្លៃ ៣ពាន់ដុល្លារ កើតទុក្ខរត់ទៅទិញ CAMBODIA BEER ៦កំប៉ុង ហើយបានឈ្នះលុយសុទ្ធ ២ម៉ឺនដុល្លារ!

បងស្រីកំពូលសំណាងម្នាក់នោះ មានឈ្មោះថា លន់ ស៊ីណែត រស់នៅភូមិទី១ ឃុំរកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ ប្រកបរបជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំបានខ្ចប់ក្រវិលពេជ្រខ្ញុំ ក្នុងក្រដាសជូតមាត់ ហើយក៏ច្រលំដៃយកបោះចោល ខ្ញុំរកវិញមិនឃើញទាល់តែសោះ ក៏ខ្ញុំបានទៅទិញ CAMBODIA BEER មកផឹកម្នាក់ឯង»។

បងស្រីបានបន្តទៀតថា៖ «គាស់កំប៉ុងដំបូងឃើញថាត្រូវរង្វាន់ តែមិនចាប់អារម្មណ៍ថាជា ២ម៉ឺនដុល្លារ ក៏មិនខ្វាយខ្វល់ពីវា ដល់ផឹកយូទៅចេះតែសម្លឹងមើលវា ហើយយកវាមកមើលហើយមើលទៀត ទើបដឹងថាជារង្វាន់ធំ ២ម៉ឺនដុល្លារ ខ្ញុំអរពេក ទូរសព្ទទៅក្រុមការងារ CAMBODIA BEER ទាំងយប់»។

អតិថិជនសំណាងមួយរូបនេះ បានគិតទុកជាយូមកហើយថា បើមានលុយច្រើន នឹងយកលុយទៅជូនម៉ាក់ប៉ាខ្លះ ហើយយកចំណែកដែលសល់ ទៅធ្វើទន់បន្តអាជីវកម្មរបស់គាត់ ឥលូវក្តីស្រមៃគាត់ បានក្លាយជាការពិតហើយ។
តើអ្នកណានឹងក្លាយជាអតិថិជន កំពូលសំណាងបន្ទាប់?
ពិសាដោយការទទួលខុសត្រូវ

To Top