អត្ថបទ

យុវតី​ គុណ កន្និកា ចេញពីគ្រួសារកសិករ​ ផ្ញើខ្លួនរស់នៅវត្ត ដើម្បីបន្តការសិក្សា ក្លាយជាអគ្គនាយិកា​ ក្រុមហ៊ុនថែរក្សាសម្ផស្ស កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីយុវវ័យ

ភ្នំពេញ៖ ជីវិតមនុស្សម្នាក់ៗ កើតមកមិនដូចគ្នាឡើយ ហើយគ្មាននរណាម្នាក់ អាចជ្រើសរើសទីកន្លែង​ ដែលខ្លួនចង់កើតនោះទេ តួយ៉ាង កញ្ញា គុណ កន្និកា ហៅក្រៅថា (ម៉ីនាង)​ កើតនៅឆ្នាំ២០០៤ មានប្រភពពីគ្រួសារកសិករ នៅស្រុកឆ្ងាយមួយ នៃខេត្តកំពង់ធំ ធ្លាប់បានផ្ញើខ្លួនផ្ញើប្រាណ សុំទីវត្តអារាមរស់នៅ ដោយសារជីវភាព បានប្រែខ្លួនជាអគ្គនាយិកា​ នៃក្រុមហ៊ុន SmartGirl ជាក្រុមហ៊ុនលក់និងចែកចាយ ផលិតផលសម្ផស្ស កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីយុវវ័យនាពេលបច្ចុប្បន្ន ។

បើតាមការរៀបរាប់ឲ្យដឹង ពីជីវប្រវត្តិសង្ខេបខ្លះ ដល់អ្នកសារព័ត៌មាន ពីសំណាក់ កញ្ញា គុណ កន្និកា នាពេលកន្លងទៅថ្មីៗនេះ បានបញ្ជាក់ថា ខ្លួនមានស្រុកកំណើត ភូមិត្រស់ ឃុំបល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានឪពុកម្តាយ ជាអ្នកកសិករ ។ កញ្ញា គុណ កន្និកា ជាកូនស្រីពៅ ក្នុងចំណោមបងប្អូន៣នាក់ (ស្រី២) ។ បើតាមការរៀបរាប់របស់ កញ្ញា គុណ កន្និកា នាងមិនដែលបោះបង់ចោលការសិក្សាឡើយ បើទោះគ្រួសារមានជីវភាពលំបាក យ៉ាងណាក៏ដោយ ដោយរូបនាង បានចូលសិក្សាពីថ្នាក់បឋម នៅឯស្រុកកំណើត ។ ជាអកុសល ដូចគេថា ទុក្ខជាន់លើទុក្ខ ខ្លួនត្រូវទទួលរងនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសជើងធ្ងន់ធ្ងរ ចំណែកម្តាយត្រូវឃ្លាតកាយ ចំណាកស្រុកទៅស្វែងរកការងារធ្វើ នៅប្រទេសជប៉ុន ។

ដោយសារ តែកុមារី គុណ កន្និកា នៅតូចត្រូវការអ្នកមើលថែ ម្តាយបានយកទៅផ្ញើនឹងលោកយាយ ដែលកំពុងរស់នៅក្នុងវត្តមួយ នៅរាជធានីភ្នំពេញ ដោយខ្លួនមិនបាន ភ្លេចពីការស្វះស្វែងរកចំណេះដឹងនោះទេ ពិតថានៅនឹងវត្តមិនយូរប៉ុន្មាន ក៏ កុមារី គុណ កន្និកា បានបន្តការសិក្សាវគ្គខ្លីៗ នៅវត្តអារាមផងដែរ​ ។ នេះបើតាមការឲ្យដឹងបន្ថែម របស់​កញ្ញា គុណ កន្និកា ។

កាលគ្រាជាយុវតី កញ្ញា គុណ កន្និកា បានខិតខំរៀនសូត្រ និងបានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីបន្តពង្រីកចំណេះដឹង តាមរយៈការបណ្តុះបណ្តាការអបរំ នៅសាលា ពីសំណាក់អ្នកគ្រូ​លោកគ្រូ រហូតបានបញ្ចប់ការសិក្សាថ្នាក់ មធ្យមសិក្សាបឋមភូមិ នៅចន្លោះឆ្នាំ២០១៩ និងបានវិវត្តខ្លួន ឈានចូលមកកាន់ទឹកដីស៊ីវិល័យ រាជធានីភ្នំពេញវិញ​ ដើម្បីបន្តការសិក្សា រហូតបញ្ចប់ថ្នាក់សិក្សា មធ្យមសិក្សាទុតិយភូមិ នាអំឡុងឆ្នាំ២០២២ ខណៈដែលការវិលមកកាន់ រាជធានីភ្នំពេញនេះទៀតសោត ជីវិតការសិក្សា ត្រូវបានជួបការលំបាកជាខ្លាំង ដោយសារវិបត្តិនៃជំងឺសកល កូវីដ១៩ ដែលធ្វើឲ្យយុវតីរូបនេះ មានការលំបាកមួយគ្រាទៀត ដោយត្រូវប្តូរពីការសិក្សាផ្ទាល់ មកសិក្សាតាមប្រព័ន្ធអនឡាញ ដែលសិស្សៗគ្រប់រូបគប្បីអនុវត្ត ដើម្បីក្រេបយកចំណេះដឹងរៀងៗខ្លួន ។

អ្វីដែលជាមោទនភាព និងជាការខិតខំតស៊ូ​ ដែលគួរឲ្យកត់សម្គាល់របស់ កញ្ញា គុណ កន្និកា គឺក្នុងអំឡុងពេលសិក្សា កញ្ញា គុណ កន្និកា បានព្យាយាមស្វះស្វែងរកធនធានចំណូល​ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដោយបានចាប់ផ្តើម​ លក់ខោអាវជជុះ ក្នុងនោះកញ្ញាយល់ឃើញថា “ខោអាវស្អាតៗ ហើយតម្លៃធូរទៀត” ព្រមជាមួយនឹងភាពជោគជ័យបន្តិចបន្តួច កញ្ញា គុណ កន្និកា បានរៀបរាប់ថា “ពេលនោះខ្ញុំលក់ដាច់ណាស់ ប៉ុន្ត៉ែបានតែមួយរយៈ​ ខ្ញុំក៏ចូលរៀននៅសាលាវិញ ខ្ញុំក៏ឈប់លក់ខោអាវជជុះ ដើម្បីទុកពេលសិក្សា ក្នុងអំឡុងថ្នាក់ទី១១ ខ្ញុំបានចូលធ្វើការតាម Mart និងហាងកាហ្វេជាដើម ដើម្បីយកបទពិសោធ៍ រហូតដល់ដើមឆ្នាំទី១២ ” ។

កញ្ញា គុណ កន្និកា បានឲ្យដឹងទៀតថា “នាងខ្ញុំ ក៏បានបន្តថ្នាក់បរិញ្ញាបត្រ​ “ជំនាញគ្រប់គ្រងធុរកិច្ច” ដោយបានការគាំទ្រ​ និងការជ្រោមជ្រែងពីបង ជាមួយការលើកទឹកចិត្តពីបងបណ្ឌិត សុខ ពិសិទ្ធ នាងខ្ញុំទទួលបានចំណេះដឹងច្រើន និងបានវិវខ្ឍខ្លួនហើយសម្រេចចិត្ត បើកក្រុមហ៊ុន និងជាអគ្គនាយិការបស់ក្រុមហ៊ុន ស្មាតហ្គើល ឯ.ក (SmartGirl  Co.Ltd ) ដោយចាប់ផ្តើមដំណើរអាជីកម្ម មកទល់ពេលនេះ ។ មូលហេតុដែលនាងខ្ញុំចាប់យកមុខរបរនេះ​ ព្រោះខ្ញុំឃើញថា មនុស្សសម័យនេះ គឺស្រឡាញ់ភាពស្អាត ហើយចង់បានស្អាតបានយូរ ទើបខ្ញុំសម្រេចចិត្តបង្កើតឡើងនូវ SmartGirl Brand ដើម្បីនាំយកផលិតផល ដែលមានស្តង់ដា និងមិនមានផលវិបាកដល់ថ្ងៃក្រោយ យកមកជូនប្រជាជនកម្ពុជា ឲ្យបានប្រើប្រាស់របស់ល្អ ។ មួយវិញទៀតខ្ញុំជាយុវវ័យម្នាក់ ខ្ញុំក៏ចង់ផ្តល់ឪកាសកាងារជូនមនុស្សជុំវិញខ្លួន ជាពិសេសយុវវ័យ ដែលចង់ជួយសម្រួលបន្ទុកក្នុងគ្រួសារ បានទាំងស្អាត និង រកប្រាក់ចំណូលបន្ថែម ។ ការបង្កើតប្រេនដ៍នេះផ្ទាល់ ខ្ញុំទទួលបានការលើកទឹកចិត្តពីបងប្អូន និងក្រុមគ្រួសារជាខ្លាំង ។

សូមរំលឹកថា ក្រុមហ៊ុនស្មាតហ្គើ ឯ.ក មានរោងចក្រដែលជាដៃគូសហការ​ ផលិតដប់ប្រាំរោងចក្រ ហើយក៏មានគម្រោងទទួលផលិត និងបង្កើតប្រេនដ៍ ជូនក្រុមហ៊ុនផ្សេងៗ នៅក្នុងស្រុកផងដែរ ។

បច្ចុប្បបានផលិតចេញប្រេនដ៍ស្មាតហ្គើល ចំនួនពីរមុខមុខ ដែលមានជាឡេឯក និង សេរ៉ូមឯក ដែលឡេជាប្រភេទឡេចិញ្ជឹមស្បែក បំបាត់រាល់បញ្ហាស្បែក មិនថាស្បែកប្រភេទណាក៏ប្រើបាន ជាពិសេសវិញទៀតមាន សារធាតុកាពារកម្តៅព្រះអាទិត្យថែមទៀតផង ហើយសេរ៉ូមវិញ គឺជាប្រភេទសេរ៉ូមលាបមុខ ដែលជួយគ្រប់បញ្ហាស្បែកមុខ និងលាបបានគ្រប់ប្រភេទស្បែកមុខផងដែរ មិនថាមុខមុន មុខស្នាម មុខរោល មុខស្ងួត មុខស្រអាប់។ល។

ក្រុមហ៊ុនស្មាតហ្គើល មានវត្តមានលើទីផ្សាជិត១ឆ្នាំហើយ និង គ្រប់អតិថិជនអាចប្រើប្រាស់បានគ្រប់វ័យ គ្រប់ភេទ ប្រុស ស្រី ភេទទី៣ ក្មេង គឺគ្រប់វ័យតែម្តង៕

To Top