អត្ថបទ

ព្រីនស៍ វ័ន ត្រូពិកា៖ អាងហែលទឹក សារធាតុរ៉ែដំបូងគេ​ នៅភ្នំពេញ ចាប់ផ្តើមយុគសម័យថ្មី​ នៃសុខុមាលភាព

ប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខភាព និងបរិយាកាសរស់នៅ។ តើអតិថិជនត្រូវការកន្លែងរស់នៅបែបណា? ក្រុមអតិថិជនកម្រិតមធ្យមទៅកម្រិតខ្ពស់ កាន់តែយកចិត្តទុកដាក់ខ្លាំងឡើង អំពីបញ្ហាសុខភាពរបស់គ្រួសារពួកគេ ដូចនេះពួកគេចង់បានកន្លែងរស់នៅ កាន់តែធំទូលាយ និងបរិយាកាសស្នាក់នៅ ប្រកបដោយផាសុកភាព។

ព្រីនស៍ វ័ន ត្រូពិកា

ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងលក់ដាច់ជាងគេ ក្នុងខណ្ឌសែនសុខ និងជាគម្រោងបុរីវីឡា បែបសួនច្បារលំដាប់ខ្ពស់ដំបូងគេរបស់ Prince Group ដែលត្រូវបានសាងសង់ឡើង ស្របតាមគោលគំនិត «កសាងជីវិតឲ្យកាន់តែប្រសើរ»។ ប្រភេទផ្ទះដែលមានកម្ពស់ 3.5 ជាន់ដំបូងគេនៅភ្នំពេញត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់គ្រួសារផ្សេងៗគ្នា។ គម្រោងមានផ្ទះ 7 ប្រភេទ រួមមាន ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងវីឡាឃ្វីន។ល។

ទេសភាពក្នុងគម្រោងត្រូវបានរៀបចំឡើង តាមគំនិតសិល្បៈគំនូរបែបស្រមើស្រមៃ (Impressionist) របស់ លោក Monet ដោយរួមបញ្ចូលការរចនាទេសភាពបែបអ៊ឺរ៉ុប និងអាមេរិក ដើម្បីបង្កើតទេសភាពដ៏គួរឲ្យទាក់ទាញ។ អ្នករស់នៅទីនេះ នឹងអាចរីករាយជាមួយទេសភាពដ៏ស្រស់ស្អាត​ នៅគ្រប់ទីកន្លែងដែលអ្នកឆ្លងកាត់។ ពេលសម្រាកចុងសប្តាហ៍ អ្នកក៏អាចរីករាយជាមួយ អាងហែលទឹកលំដាប់ខ្ពស់ បន្ទប់ស្នុកឃ័រ បន្ទប់ហាត់ប្រាណ បន្ទប់យូហ្គា និងបាររ៉ូមេនទិកផងដែរ។

អាងហែលទឹកសារធាតុរ៉ែ ព្រីនស៍ វ័ន ត្រូពិកា

ការរចនារបស់ព្រីនស៍ វ័ន ត្រូពិកាបានគិតគូរយ៉ាងល្អិតល្អិន ចំពោះសុខភាពរាងកាយរបស់ម្ចាស់ផ្ទះនីមួយៗ ជាពិសេសគឺមានរៀបចំ អាងហែលទឹកសារធាតុរ៉េ ដើម្បីជាជំនួយដល់ការថែទាំសុខភាព ក៏ដូចជាផ្តល់នូវបទពិសោធរស់នៅ ដ៏ពិសេសផងដែរ។

អាងហែលទឹកនេះប្រើប្រាស់ទឹកដែលសម្បូរ ទៅដោយសារធាតុជាង 30 មុខដូចជា រ៉ាដុន ហ្វ្លុយអូរីន និងរ៉ាដ្យូម ដើម្បីជំនួសទឹកអាងហែលទឹកធម្មតា។ ក្នុងចំណោមនោះ សារធាតុរ៉ាដុនជួយធ្វើឲ្យកាយសម្បទា មានភាពប្រសើរឡើង ហើយគ្រប់គ្រងប្រព័ន្ធ endocrine និងជំរុញការរំលាយអាហារ។ ប្រសិនបើអ្នកហែលទឹកជាប្រចាំ វានឹងជួយសម្រួល ដល់ការលើសរសៃឈាមបេះដូង ប្រព័ន្ធប្រសាទ និងជំងឺស្បែក។

លើសពីនេះ ទឹកសារធាតុរ៉ែនេះក៏អាចធ្វើឲ្យអាងហែលទឹក កាន់តែស្រស់ថ្លា និងមានរសជាតិប្រហែលទៅនឹងទឹកសមុទ្រ ដូច្នេះអ្នកអាចទទួលបានអារម្មណ៍ធម្មជាតិ កាន់តែច្រើននៅពេលហែលទឹក។ ម្យ៉ាងវិញទៀត វាមានភាពល្អប្រសើរជាងអាងហែលទឹក ដែលប្រើជាតិក្លរីន ដែលនឹងមិនងាយបង្កឲ្យរលាកភ្នែក និងរលាកស្បែកទេ គឺធ្វើឲ្យការហែលទឹកកាន់តែមានផាសុកភាពជាងមុនទៀត។ ប្រព័ន្ធអាងហែលទឹកសារធាតុរ៉ែ ជាទូទៅត្រូវការសារធាតុគីមីតិចជាងមុន ដើម្បីរក្សាគុណភាពទឹក។ នេះជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមី។ ទន្ទឹមនឹងការធានាសុវត្ថិភាព និងសុខភាពនៃគុណភាពទឹក យើងក៏ការពារបរិស្ថានធម្មជាតិផងដែរ។

អាងហែលទឹកសារធាតុរ៉ែ ព្រីនស៍ វ័ន ត្រូពិកា

នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តគិតគូរលើការកែទម្រង់ទីក្រុងទាំងមូល និងការធ្វើផែនការ និងប្រតិបត្តិការ ព្រមទាំងបន្តប្រមូលបទពិសោធក្នុងការសាងសង់ ប្រកាន់ខ្ជាប់នូវគោលបំណងដើម បន្តការអភិវឌ្ឍទីក្រុងប្រកបដោយតុល្យភាព និងពហុវិស័យក្នុងគោលបំណងបង្កើតលទ្ធភាពបន្ថែមទៀត សម្រាប់ការអភិវឌ្ឍកម្ពុជា ប្រកបដោយចីរភាពនាពេលអនាគត៕

ព័ត៌មានផ្សព្វផ្សាយ៖

1. ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងបុរីវីឡាលក់ដាច់ជាងគេក្នុងខណ្ឌសែនសុខ។ 

តម្លៃចាប់ពី 160,000ឡើង និងបង់រំលស់ $399/ខែ។

2. ការសងប្រាក់វិញដោយមិនចាំបាច់មានហេតុផលក្នុងរយៈពេល 45 ថ្ងៃ។ 

អ្វីដែលលោកអ្នកឃើញ គឺជាអ្វីដែលអ្នកទទួលបាន។ សំណង់ធានាគុណភាព។

3. បង់មុន 5% រំលស់គ្មានការប្រាក់ 5% កម្ចី 90% ក្រោយប្រគល់ផ្ទះ។ 

ការស្នើឥណទានងាយស្រួល។

4. លោកអ្នកនឹងទទួលបានPrince Black Card សម្រាប់រាល់ការទិញផ្ទះនៅ

ព្រីនស៍ វ័ន ត្រូពិកា ដែលអាចទទួលបានសេវាកម្ម VIP ពីគ្រប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Group។

ទូរស័ព្ទ៖ (0)763099999

អាសយដ្ឋាន៖ ផ្ទះលេខ 1667 ផ្លូវ 1019 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

To Top