នាពេលរាត្រីចូលមកដល់ ជីវិតពេលរាត្រីក៏ចាប់ផ្តើម ហើយផ្សាររាត្រីក៏ក្លាយជាកន្លែង ដែលមានភាពអ៊ូអរបំផុតផងដែរ ក្នុងទីក្រុង។
ជីវិតផ្សាររាត្រីនៅភ្នំពេញ នឹងចាប់ផ្តើមហើយ!
ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ 5 ដែលស្ថិតនៅតំបន់ស្នូលនៃខណ្ឌជ្រោយចង្វារ និងជាផ្សាររាត្រីធំបំផុតនៅភ្នំពេញ នឹងចាប់បើកក្នុងពេលឆាប់ៗនេះហើយ។ ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5 គឺជាផ្សាររាត្រីទី2 សាងសង់ដោយក្រុមហ៊ុនព្រីនស៍ គ្រុប ជាមួយនឹងការវិនិយោគទុនជាងមួយលានដុល្លារ ហើយវាក៏ជាផ្សាររាត្រី ដែលមានទុនវិនិយោគច្រើនបំផុត ក្នុងប្រទេសកម្ពុជាផងដែរ។ ផ្សាររាត្រីនេះមានផ្ទៃដីសរុបជាង 18000 ម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់ 3 ដង។ អ្នកឌីហ្សាញបានបែងចែកគម្រោងនេះទៅជាតំបន់ធំៗ 4 ដែលមានស្តង់សរុប 334 ដោយបានប្រមូលផ្តុំនូវអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ពីជុំវិញពិភពលោក និងគំនូរលើជញ្ជាំង ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងទាន់សម័យបំផុត។ លើសពីនេះក៏មានផងដែរនូវការប្រគុំតន្ត្រីដ៏ពិរោះ និងការសំដែងរបាំតាមដងផ្លូវ ក៏ដូចជាមានការតុបតែង ដោយសិប្បកម្មប្រជាប្រិយជាច្រើនប្រភេទផងដែរ។
ផ្សាររាត្រីនៅភ្នំពេញនឹងជោគជ័យនាពេលអនាគត
ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5 នាំមកនូវបទពិសោធន៍ផ្សាររាត្រីថ្មី ស្រឡាងមកកាន់ភ្នំពេញ ដោយមានកន្លែងរៀបចំ ទីកម្មវិធីចម្រុះបែប មានរចនាប័ទ្មជាផ្សារទំនើប និងទាន់សម័យ កម្មវីធីចម្រុះបែបនិងគួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានទីធ្លាលំហែកម្សាន្តស្តង់ដារអន្តរជាតិផងដែរ។
ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5 នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី24 ខែវិច្ឆិកាខាងមុខនេះ។ នៅថ្ងៃបើកដំណើរការនោះ គម្រោងមានស្តង់លក់អាហារ ផ្សារសិប្បកម្ម និងការសម្តែងវប្បធម៌ ដែលមកពីជុំវិញពិភពលោក ព្រមទាំងមានផលិតផលម៉ាកអន្តរជាតិធំៗផងដែរ។ លោកអ្នកអាចរីករាយ ជាមួយការបាញ់កាំជ្រួច លើវាលស្មៅលើកដំបូងនៅភ្នំពេញ ឬមើលកុន ឬញ៉ាំអាហារឆ្ងាញ់ៗនៅតំបន់ឆាកកណ្តាល ឬក្រេបរសជាតិ ស្រាបៀរក្រោមខ្យល់អាកាសដ៏ស្រស់ស្រាយ ឬរីករាយជាមួយជីវិតពេលរាត្រី ក្រោមបរិយាកាសដ៏ល្អប្លែក។
កសាងជីវិតឲ្យកាន់តែប្រសើរ បង្កើតគំរូស្តង់ដារសម្រាប់ភ្នំពេញ
ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍និងវិនិយោគទីក្រុងនៅកម្ពុជា ព្រីនស៍ គ្រុប តែងតែប្រកាន់ខ្ជាប់នូវទស្សៈអាជីវកម្ម “កសាងជីវិតឲ្យកាន់តែប្រសើរ” និងបានខិតខំសាងសង់ផ្សាររាត្រី ភូមិអាហាផ្លូវជាតិលេខ 5 ដើម្បីប្រែក្លាយវា ជាគំរូស្តង់ដារផ្សាររាត្រីនៅភ្នំពេញ ដែលអាចបំពេញតម្រូវការផ្នែកកម្សាន្ត និងទេសចរណ៍សម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។
នៅចម្ងាយ 5 គីឡូម៉ែត្រពីផ្សាររាត្រី មានសាលារៀនចំនួន 11 ដែលមានសិស្សនិស្សិតយ៉ាងច្រើន ដែលសុទ្ធតែជាអតិថិជនសក្តានុពល។ ម៉្យាងវិញទៀត នៅជុំវិញខណ្ឌជ្រោយចង្វារ មានប្រជាជនរស់នៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយជាមួយនឹងការកើនឡើង នៃភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា នឹងផ្តល់ឲ្យគម្រោងនូវលំហូរអតិថិជនជាង 500,000 នាក់។ នៅពេលខាងមុខ ទីនេះមិនត្រឹមតែជាផ្សាររាត្រីដែលមានភាពទាន់សម័យបំផុតនៅភ្នំពេញប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាផ្សាររាត្រី ដែលទំនើបនិងទាន់សម័យនាំមុខគេ នៅអាស៊ីអាគ្នេយ៍ផងដែរ។
ស្តង់មានកំណត់ នៅសល់មិនដល់ពាក់កណ្តាលផង!
ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ 5 នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី24 ខែវិច្ឆិកា ខាងមុខនេះហើយ។ បច្ចុប្បន្ន ស្តង់ជាងពាក់កណ្តាលត្រូវបានជួលអស់ហើយ នៅសល់តែស្តង់មួយចំនួនតូចប៉ុណ្ណោះ!
នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តគិតគូរលើការកែទម្រង់ទីក្រុងទាំងមូល និងការធ្វើផែនការ និងប្រតិបត្តិការ ដើម្បីប្រមូលបទពិសោធន៍ក្នុងការសាងសង់ និងបន្តការអភិវឌ្ឍទីក្រុងប្រកបដោយតុល្យភាព និងពហុវិស័យ។ ក្រុមហ៊ុនព្យាយាមបង្កើតលទ្ធភាពបន្ថែមទៀត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគតសម្រាប់កម្ពុជា។
ទូរស័ព្ទផ្នែកជួល៖+855 81 334 011
អាសយដ្ឋាន៖ ផ្លូវជាតិលេខ 5 ភូមិមិត្តភាព ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា