អត្ថបទ

ក្រុមមន្រ្តី ស្វាគមន៍វត្តមាន ក្រុមហ៊ុន Coverge Cloud នាំបច្ចេកវិទ្យា Cloud ដំបូងគេ នៅកម្ពុជា

ក្រុមមន្រ្តី ស្វាគមន៍វត្តមាន ក្រុមហ៊ុន Coverge Cloud នាំបច្ចេកវិទ្យា Cloud ដំបូងគេ នៅកម្ពុជា
ភ្នំពេញ៖ ក្រុមមន្រ្តីរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានសម្តែងនូវការអបអរសារទចំពោះវត្តមាន ក្រុមហ៊ុន Coverge Cloud ដែលបាននាំមកបច្ចេកវិទ្យាក្លោដ ដំបូងនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពការងារ។

លោកស្រី សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងថា ជាការពិតណាស់ ក្នុងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលបាននឹងកំពុងដើរតួនាទីជាស្នូល និងចលករនៅក្នុងគ្រប់ទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យឌីជីថលនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ បច្ចេកវិទ្យាពពក ក៏ជាផ្នែកមួយដ៏ សំខាន់ដែលស្ថិតនៅក្នុងវិស័យឌីជីថលផងដែរ។

លោកស្រី បន្តថា លើសពីនេះទៀត បច្ចេកវិទ្យាពពក ក៏ជាផ្នែកមួយនៃការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់បរិវត្តកម្មឌីជីថល ដែលស្ថិតក្រោមយុទ្ធសាស្ត្រអាទិភាពនៃគ្រឹះ និង សសរស្តម្ភ នៃការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលផងដែរ។ ការបើកដំណើរការក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា ពពក (Cloud Technology) នេះ នៅក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកក្នុងការជំរុញសន្ទុះកំណើន សេដ្ឋកិច្ចកម្ពុជា អភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាឌីជីថល ស្របពេលជាមួយគ្នាផងដែរ ក៏នឹងជំរុញការ ប្រើប្រាស់បច្ចេកវិទ្យាពពកឱ្យកាន់តែទូលំទូលាយ និងចូលរួមចំណែកជួយពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅ កម្ពុជាប្រកបដោយប្រសិទ្ធភាព ដោយមានអ្នកតំណាងភ្នាក់ងារខាងផលិតផលពពកម៉ាកធំៗ ដូចជា Google Cloud, Amazon Cloud, Huawei Cloud, Alibaba Cloud, Tencent Cloud, Baishan Cloud Azure Cloud ។

លោក អ៊ូ មីងយ៉ាង នាយកក្រុមហ៊ុន ខិនវើធ ក្លោដ បានឱ្យដឹងផងដែរថា ក្រុមហ៊ុន ខិនវើច ធ្លោដ បានបង្កើតឡើងក្នុងឆ្នាំ ២០២១ ជាពេលដែលព្រះរាជាណាចក្រកម្ពុជា និងពិភពលោកកំពុងតែជួបប្រទះនូវការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ ដែលជាវិបត្តិសកលមួយ បានផ្លាស់ប្តូរទាំងស្រុងនូវលំនាំធ្វើការ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចដូចជា ការធ្វើការពីចម្ងាយ ការផ្ទុកទិន្នន័យលើ ពពក សូម្បីតែទម្លាប់នៃការរស់នៅក៏មានបំផ្លាស់ប្ដូរយ៉ាងខ្លាំងផងដែរ តម្រូវការ នៃការអប់រំតាមប្រព័ន្ធអ៊ុន ធឺណិត សេវាដឹកជញ្ចូន ប្រព័ន្ធបញ្ចូនមាតិការនៃការផ្សាយបន្តផ្ទាល់ សេដ្ឋកិច្ចហ្គេមកម្សាន្ត ជាដើមមាន ការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។

បើតាមលោក មីងយ៉ាង កត្តាដែលនាំឱ្យក្រុមហ៊ុន ជ្រើសរើសប្រទេសកម្ពុជានោះ ក៏ដោយសារកត្តាចម្បង គឺក្រុមហ៊ុន បានសម្លឹងឃើញនូវសក្តានុពល ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូលរបស់កម្ពុជានាពេលអនាគត។ ប្រភពសេដ្ឋកិច្ចសំខាន់របស់កម្ពុជា គឺវិស័យវាយនភ័ណ្ឌ និងវិស័យទេសចរណ៍។ សេដ្ឋវិទូបានព្យាករណ៍ថា កម្ពុជានឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសផ្សេងទៀតដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងពិភពលោក។ ជាមួយនឹង ការព្យាករណ៍នេះ និងស្ថានភាពកង្វះការងារជាសកលដោយការទទួលរងឥទ្ធិពលពីជំងឺរាតត្បាត ការ ទូទាត់ប្រាក់ និងលំនាំការងារតាមអ៊ីនធឺណិត និងក្រៅបណ្ដាញកំពុងដើរទន្ទឹមគ្នា។ វិស័យទេសចរណ៍ក៏ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើ ប្រព័ន្ធOMO និងលំនាំការងារបែបចម្រុះនេះ និងការបំពេញ តម្រូវការទីផ្សារតាមរយៈបច្ចេកវិទ្យាពពក វិស័យសេវាកម្មនៅជុំវិញពិភពលោកបានចាប់ផ្តើមដាក់ទុនវិនិ យោគយ៉ាងសកម្មទៅលើវិស័យបច្ចេកវិទ្យាពពក ប្រព័ន្ធប្រតិបត្តិការនិងការប្រើប្រាស់ពពកជាប់ចំណាត់ ថ្នាក់ទីមួយក្នុងចំណោមឧស្សាហកម្មផ្សេងទៀត ដោយជាមធ្យមមានAP Server ចំនួន ២៦,៣ បានបើ ប្រាស់ពពក និង AP Serverចំនួន ២៥,៣ ភាគរយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ នាពេលអនាគតដែលឧស្សាហ កម្មសកលនឹងផ្លាស់ប្តូរទៅប្រើពពក ពួកយើងមានទំនុកចិត្តខ្ពស់ក្នុងការសហការជិតស្និទ្ធិជាមួយប្រទេសកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកអនាគតឌីជីថប្រកបដោយប្រសិទ្ធិភាព។

លោក បន្តថា ប៉ុន្មានឆ្នាំមកនេះ ស្ទើរតែគ្រប់បញ្ហាទាំងអស់ ក្នុងការរស់នៅប្រចាំថ្ងៃ អាចដោះស្រាយបានតាមរយៈប្រព័ន្ធអ៊ិនធឺណិត ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការសេវាកម្ម ឌីជីថល បានជំរុញនូវវឌ្ឍនភាពវិស័យសេវាកម្មផ្នែកបច្ចេកវិទ្យាពពក បើយោងតាមការស្រាវជ្រាវរបស់ ស្ថាប័នស្រាវជ្រាវទីផ្សារ បានរកឃើញថា រយៈពេល៣ឆ្នាំកន្លងមកនេះ សហគ្រាសជាច្រើនព្យាយាម ដោះស្រាយបញ្ហាកំពុងប្រឈមដែលមិនធ្លាប់មានពីមុនមក ដូច្នេះពួកគាត់បានកំពុងខិតខំប្រឹងប្រែងព នឿននូវបដិវត្តកម្មឌីជីថលរបស់ខ្លួន បើយោងតាមស្ថិតិ ទីផ្សារបច្ចេកវិទ្យាពពករកបានប្រាក់ចំណូលកើន ឡើងលើសពី ៦១ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី៤ ឆ្នាំ២០២២ និងប្រាក់ចំណូលលើសពី ២១២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ទោះបីជាតួលេខនេះមិនមានការកើនឡើងខ្លាំងដូចឆ្នាំមុនៗក្តី វិសយ ឧស្សាហកម្មផ្សេងៗទៀតក៏នៅតែបន្តវិនិយោគនៅលើវិស័យបច្ចេកវិទ្យាពពកមួយនេះដែរ និងពង្រីកនូវ ទីផ្សារពពក បើយោងទៅតាមរបាយការណ៍ហិរញ្ញវត្ថុរបស់Google ក្នុងត្រីមាសទីបីឆ្នាំ២០២៣ វិស័យប ច្ចេកវិទ្យាពពកនៅតែមានការកើនឡើង ២២,៥% ដែលស្មើនឹង ៨,៤១ ពាន់លានដុល្លារអាមេរិក ខណៈដែល ប្រាក់ចំណូលនៃMicrosoftផ្នែកពពក បានកើនឡើងដល់ ២៤,៣ ពាន់លានដុល្លារអាមេរិក ដែលតួលេខ នេះបានលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ។

វិស័យសេវាកម្មពពកចាប់ផ្តើមរីកដុះដាលអំឡុងឆ្នាំ២០១០ ទោះបី ខិនវើច ក្លោដ បានបោះ ជំហានចូលក្នុងវិស័យនេះរៀងយឺតក៏ពិតមែន ប៉ុន្តែយើងជឿជាក់យ៉ាងមុតមាំងថា ដរាបណាយើងបន្ដ គុណភាពសេវាកម្មល្អ របស់ពួកយើងប្រកបដោយចីរភាព នោះពួកយើងនឹងអាចឈរនឹងជើង ក្នុងបរិបទនៃបដិវត្តន៍ឌីជីថល ខិនវើច ក្លោដ មិនផ្តល់សេវាកម្មបពពកដែលមានលក្ខណៈនឹងប្ដឹងនោះទេ ពួកយើងព្យាយាមបើ ប្រាស់វិធីសាស្ត្រដែលប្រកបដោយមនុស្សធម៌និងភាពរស់រវើកបំផុត ដើម្បីប្រាស្រ័យទាក់ទង ជាមួយវិស័យសេវាកម្មពពក ចាប់ផ្តើមរីកដុះដាល អំឡុងឆ្នាំ២០១០ ទោះបី ខិនវើច ក្លោដ បានបោះ ជំហានចូលក្នុងវិស័យនេះរៀងយឺតក៏ពិតមែន ប៉ុន្តែយើងជឿជាក់យ៉ាងមុតមាំងថា ដរាបណាយើងបន្តក ល្អគុណភាពសេវាកម្មរបស់ពួកយើង ប្រកបដោយចីរភាព នោះពួកយើងនឹងអាចឈរនឹងជើងក្នុងបរិបទនៃបដិវត្តន៍ឌីជីថល ខិនវើច ក្លោដ មិនផ្តល់សេវាកម្មបពពកដែលមានលក្ខណៈនឹងថ្កើងនោះ

ទេ ពួកយើងព្យាយាមបើ ប្រាស់វិធីសាស្ត្រដែលប្រកបដោយមនុស្សធម៌ និងភាពរស់រវើកបំផុតដើម្បីប្រាស្រ័យទាក់ទងជាមួយសហគ្រាសនៅជុំវិញពិភពលោក ហើយធ្វើជាមាគ៌ាជំនួយដ៏ល្អបំផុតសម្រាប់ពួកគាត់ក្នុងដំណើរនៃការ ផ្លាស់ប្តូរឆ្ពោះទៅរកពិភពឌីជីថល ដែលប្រកបដោយប្រសិទ្ធភាព លឿន និងមានភាពប្រកួតប្រជែង។
ពួកយើងមានភាពខុសគ្នា ពីក្រុមហ៊ុនផ្សេងទៀត ដោយពួកយើងផ្អែកលើស្ថានភាពអភិវឌ្ឍន៍ អាជីវកម្ម និងតម្រូវការអតិថិជនទៅតាមតំបន់ផ្សេងៗគ្នា នឹងបានបង្កើតមូលដ្ឋានអាជីវកម្ម នៅកោះតៃវ៉ាន់ សិង្ហបុរី ទីក្រុងហុងកុង ម៉ាឡេស៊ី និងចិន ក្នុងលក្ខណៈជាជំហានៗដ៏រឹងមាំ ដោយមិនគិតពីដើមទុន ចំពោះប្រទេស កម្ពុជា គឺជាទីផ្សារមិនប្រើប្រាស់ភាសាចិន ជាភាសាដើមដំបូងបង្អស់ ដែលពួកយើង បានបោះជំហានចូល។

ក្រៅពីអតិថិជនសំខាន់ៗរបស់ ខិនវើច លោក មីងយ៉ាង ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះដៃគូសហការដែលតែងផ្ដល់ការគាំទ្រទៅលើបច្ចេកទេស ដែលរួមមាន Google Cloud, Tencent Cloud, Alibaba Cloud, Baishan Cloud, Amazon Cloud, Cloud Mile និង CloudFlare បច្ចុប្បន្ន ពួកគាត់បានរួមដៃគ្នាជាមួយ ខិនវើច ធ្លោដ ដើម្បីផ្ដល់ការគាំទ្រ និងជំរុញនូវបដិវត្តន៍ និងវឌ្ឍន៍ភាពននៃវិ ស័យឌីជីថលរបស់ប្រទេសកម្ពុជា តាមរយៈការបញ្ចូននូវតំណាងចូលរួមក្នុងពិធីសម្ពោធបើកក្រុមហ៊ុននាព្រឹកនេះ ការគាំទ្ររបស់អ្នកទាំងអស់គ្នា ជាគន្លឹះនៃភាពជោគជ័យរបស់ ខូក្លោដ។ ក្នុងថ្ងៃអនាគត ពួកយើងនៅទីណា ទីនោះនឹងមានអ្នកទាំងអស់គ្នា។

អ្នកស្រី Fanny នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Tencent Cloud បានលើកឡើងដែរថា ក្រុមហ៊ុន ខិនវើច ក្លោដ បានក្លាយជាដៃគូសហការផ្លូវការរបស់ Tencent Cloud កាលពីឆ្នាំមុន ក្នុងរយៈពេលដ៏ខ្លី ត្រឹមមួយឆ្នាំជាងប៉ុណ្ណោះ ក្រុមហ៊ុន ខិនវើច ក្លោដ បានក្លាយជាភ្នាក់ងារបណ្តាញចែកចាយដែលមានសក្តានុពល និងរីកចម្រើនក្នុងល្បឿនលឿនបំផុត។

អ្នកស្រី បន្តថា មូលហេតុចម្បងនោះ គឺដោយសារលោកប្រធាន យ៉ាង មានភាពបកបែនខ្ពស់ចំពោះស្ថានភាពនៃការផ្លាស់ប្តូរ នៅក្នុងទីផ្សារ ក្រុមហ៊ុន ខិនវើច ក្លោដ ផ្តល់នូវសេវាកម្មដ៏ល្អប្រសើរ CoCloud បានចាប់ផ្តើមចេញពី កោះតៃវ៉ាន់ ស្វះស្វែងរកតម្រូវការ ពពកក្នុងស្រុក និងជួយសម្រួលសហ គ្រាសក្នុងការប្រើប្រាស់ពពក។ ឥឡូវនេះ CoCloud បានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រទេសកម្ពុជា ក្រុមការងារជំនាញរបស់ Tencent Cloud នឹងគាំទ្រយ៉ាងពេញទំហឹងដល់លោកប្រធាន យ៉ាង ក្នុងការផ្តល់ជំនួយបច្ចេកទេសដ៏ល្អបំផុត និង ផលិតផល ក្នុងតម្លៃ ដែលប្រកបដោយភាពប្រកួតប្រជែង ៕

To Top