អត្ថបទ

11.11 ថ្ងៃសំណាងពីខុនដូអ័រគីដេ ទទួលបានរង្វាន់ភ្លាមៗ ដោយមិនចាំបាច់ផ្សងសំណាង សម្រាប់តែ 11 យូនីតប៉ុណ្ណោះ

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រកាសផ្តល់ជូនដល់អតិថិជនរបស់ខ្លួន ជាមួយនឹងថ្ងៃសំណាង 11.11​​ សម្រាប់គម្រោងខុនដូ Orkide the Royal Condominium ចំនួន 11 យូនីត។ លោក លោកស្រីនិងទទួលបានរង្វាន់ភ្លាមៗ ដោយពុំចាំបាច់ផ្សងសំណាងអ្វីទាំងអស់។ ទិញភ្លាម ចូលនៅភ្លាម ទទួលយករង្វាន់ភ្លាម ដែលរង្វាន់ជាច្រើនមានដូចជា ប័ណ្ណទឹកប្រាក់ (voucher)​​ 500ដុល្លារ ទូរស័ព្ទ iPhone 15 ProMax​ និង គ្រឿងបរិក្ខារទំនើប១ឈុត។

លោក គួ្រច សុភត្រ្តា នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន​ Orkide Development បានមានប្រសាសន៍ថា “ការរៀបចំអោយមានជា ថ្ងៃសំណាង 11.11 នេះឡើង គឺដើម្បីចូលរួមអបអរសាទរ ថ្ងៃសំណាងនេះជាមួយនឹងអតិថិជន ដែលមាន ឱកាសក្លាយជាម្ចាស់បន្ទប់ ខុនដូ 11 យូនីត។ ប្រូម៉ូសិននេះ គឺមានត្រឹមរយះពេលតែ២ថ្ងៃ គិតចាប់ពី ថ្ងៃទី 11-12 ខែវិច្ឆិកា ឆ្នាំ2023។ លោកបានគោរពអញ្ជើញ លោក លោកស្រីដែលមានបំណងចង់បាននូវប្រភេទខុនដូលំដាប់ស្តង់ដារ មកកាន់ទីតាំងផ្ទាល់ ក៏ដូចជាមកទស្សនកិច្ចផ្ទាល់នៅគម្រោងរបស់យើងមានជាសួនច្បារលើអាកាស អាងទឹកទំហំជាង 3 ហិកតា ក្លឹបហាត់ប្រាណ និងបន្ទប់​ស្ទីម សូណា​ដែលបានសាងសង់រួចរាល់ 100% ជាស្ថាពរ ។

លោកក៏បានបន្ថែមផងដែរថា ការបង់រំលស់មានភាពងាយស្រួលដោយ លោក លោកស្រី បង់ប្រចាំខែត្រឹមតែ ៣៥០ដុល្លារ/ខែតែ​ប៉ុណ្ណោះ និងបង់បានត្រឹមតែ 10%​ អាចចូលរស់នៅបានភ្លាមៗ។ ​ ទីតាំងគម្រោងខុនដូអ័រគីដេ ស្ថិតនៅតាមបណ្តោយផ្លូវ 2004 ទល់មុខសាលារៀនអន្តរជាតិ CIA ហ៊ុមព័ន្ធដោយ ផ្សារទំនើប មន្ទីរពេទ្យ ធនាគារ ហាងកាហ្វេ និងមជ្ឍមណ្ឌលពាណិជ្ជកម្មនាៗ។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ក្រុមការងារសេវាកម្មអតិថិជន តាមរយះទូរស័ព្ទលេខ 098 733 333 ឬ ទំព័រហ្វេសប៊ុកផេក Orkide Development!

To Top