អត្ថបទ

ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ទទួលបានពានរង្វាន់កំពូល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាកាសចរណ៍

(ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បានទទួល​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ទ្វេ​ដង​ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ ជា​ទស្សនាវដ្ដី​បោះពុម្ពផ្សាយ​ផ្នែក​ហិរញ្ញ​វត្ថុ​ឈានមុខ​គេ​របស់​ពិភពលោក​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ត្រូវបាន​ប្រសិទ្ធនាម​ថា «ក្រុមហ៊ុន​​អាកាសចរណ៍​តម្លៃ​ទាបដ៏​​ល្អ​​​បំផុត​នៅ​អាស៊ីអាគ្នេយ៍​» និង «ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ល្អ​បំផុត ចំពោះក្រុមហ៊ុន​អាកាសចរណ៍នៅ​វៀតណាម​»។ ពិធី​ប្រគល់​ពានរង្វាន់​ដ៏​ធំ​ដែល​បាន​ប្រារឰ​ឡើង​នៅ​ទីក្រុង​បាងកក​បាន​ប្រមូលផ្តុំ​ធុរកិច្ច និង​អ្នកដឹកនាំ​រាប់រយ​នាក់ទូទាំង​ពិភពលោក​​។​

​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិនេះ​​ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ដោយ​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ ​ជា​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ និង​អាជីវកម្ម​ឈានមុខ​គេ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ពានរង្វាន់​នេះ​ ផ្តល់​កិត្តិយស​ដល់​អាជីវកម្ម​ អ្នក​មាន​ទេពកោសល្យ អ្នក​មាន​ជំនាញ​ភាពជា​អ្នកដឹកនាំ និង​សមត្ថភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារ អាកាសចរណ៍ ធានារ៉ាប់រង ថាមពល សេវាកម្មឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​សកលលោកជាដើម​​។​

​គួរ​រំឭកផងដែរ​​ថា ថ្មីៗ​នេះ ក្រុមហ៊ុន Vietjet បាន​ផ្តួចផ្តើម​ជើងហោះហើរ​ត្រង់​រវាង​ខេត្តសៀមរាប និង​ទីក្រុង​ហាណូយ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០២៣​។ គោលបំណង ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ជាពិសេស​ដើម្បី​ស្វែងយល់​ពី​ប្រាសាទអង្គរវត្ត ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ ផ្លូវ​ហោះហើរ​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ផ្តល់ជូន​ជើងហោះហើរ​ចំនួន​ ៧ ក្នុង​មួយ​សប្តាហ៍ ជាការត​​ភ្ជាប់​ដោយផ្ទាល់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ (SAI) ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai (HAN) នៃ​ទីក្រុង​ហាណូយ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​អាស៊ី​។ ក្រុមហ៊ុន Vietjet ដំណើរការ​ជើងហោះហើរ​សៀមរាប​-​ហាណូយ ដើម្បី​បម្រើ​ដល់​អ្នកដំណើរ​ជាមួយនឹង​ជើងហោះហើរ​ទៅមក​ចំនួន ៧ ដង​ក្នុង​មួយ​សប្តាហ៍ ពេលវេលា​ហោះហើរ​នៃ​ជើង​នីមួយៗ​គឺ ១ ម៉ោង ៤៥ នាទី​។​

​ក្រុមហ៊ុន Vietjet ត្រូវបានគេ​​​កោតសរសើរ​ចំពោះ​ឧត្តមភាព​ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ជាពិសេស​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​នៃ​បទពិសោធន៍​ធ្វើដំណើរ​តាមផ្លូវ​អាកាស​សម្រាប់​អតិថិជន​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ក៏​បន្ត​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​អាកាសចរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សុវត្ថិភាព ជាមួយ​តម្លៃ​សំបុត្រ​សមរម្យ​។ ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet ​ក៏ត្រូវ​បានទទួល​ស្គាល់​ផងដែរ​សម្រាប់​ការពង្រីក​បណ្តាញ​ហោះហើរ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់ខ្លួន ដែល​គ្របដណ្តប់​ភាគច្រើន​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នៅក្នុង​លក្ខ​ខណ្ឌ​​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​អាកាសចរណ៍​លេចធ្លោរ​ជាមួយនឹង​លទ្ធផល​អាជីវកម្ម​ជា​វិជ្ជមាន​នៅក្នុង​យុគសម័យ​ក្រោយ​ជំងឺ​រាតត្បាត ហើយ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ជាមួយនឹង​គោលដៅអភិក្រម​ស្តង់ដា​ការការពា​បរិស្ថាន ការ​ពារ​សង្គម និង​អភិបាលកិច្ច​ល្អ (ESG)។​

លោក Michael Hickey នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ «Vietjet មាន​មោទនភាព​ក្នុងការ​ប្រែ​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​សម័យថ្មី​ ដែល​បំពេញតម្រូវការ​ចម្រុះ​របស់​អតិថិជន ក៏ដូចជា​​នាំមុខគេ​ក្នុងការ​ផ្តល់នូវ​ឱកាស​ធ្វើដំណើរ​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ ទំនើប និង​ងាយស្រួល​ក្នុងតម្លៃ​សមរម្យ​ដល់​ប្រជាជន និង​ភ្ញៀវទេសចរ​ក្នុង​តំបន់​។ ការទទួលស្គាល់​ពី​សហ​គម​ន៍​ធុរកិច្ច និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ក៏​ជា​សក្ខីភាព​សម្រាប់​សកម្ម​ភាព​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​ប្រសិទ្ធភាព និង​តម្លាភាព​របស់​ក្រុមហ៊ុន Vietjet ដោយ​បញ្ជាក់​ពី​តួនាទី​ឈានមុខ​គេ​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ខណៈពេល​ដែលជា​ដៃគូ​ដ៏​គួរឱ្យ​ទុកចិត្ត​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ពិភពលោក​»។​

​បច្ចុប្បន្ន​ក្រុមហ៊ុន Vietjet ប្រតិបត្តិការ​យន្តហោះ​ជាង ១០០ គ្រឿង​ជាមួយនឹង​បណ្តាញ​ហោះហើរ​ដ៏​ធំ​ទូលាយ​នៅក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ព្រមទាំង​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទៅកាន់​ប្រទេស​អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី សិង្ហ​បុរី កា​ហ្សា​ក់​ស្ថាន និង​លើសពីនេះ ដោយ​បម្រើ​អ្នកដំណើរ​ជាង ១៨៥ លាន​នាក់​ក្នុងស្រុក​​ និង​អន្តរជាតិ​។ ក្រុមហ៊ុន​អាកាសចរណ៍​ផ្តល់ជូន​នូវ​ផលិតផល​ជាច្រើន​ប្រភេទ​ ដូចជា៖ ​កម្មវិធី «ធ្វើដំណើរមុន – បង់​ប្រាក់​តាម​​ក្រោយ» ឬ “Fly First – Pay Later” ការធានារ៉ាប់រង​ការធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ SkyCare និង​កម្មវិធី​ភក្ដីភាព SkyJoy ជាដើម​។ អ្នកដំណើរ​របស់​​ក្រុមហ៊ុន Vietjet ក៏​អាច​ទទួលបាន​បទពិសោធ​ន៍​ម្ហូប​វៀតណាម​ក្តៅៗ ស្រស់ៗ និង​ប្លែក​ពី​គេ ​ដូចជា៖ ហ្វើ (Pho) និង បាញ់មី (Banh Mi) របស់​វៀតណាមជាដើម​​ រួមទាំង ​ម្ហូប​បែប​អន្តរជាតិ​ ដូចជា៖ នំ​ចំហុយ​សៀង​ហៃ ឌី​ម​សាំ អាហារ​ហា​ឡា​ល់ ប៉ា​ស្តា​អ៊ីតាលី បាយ​ឆា​បែប​​ថៃ និង​ច្រើន​ទៀត​។ លើសពីនេះ អ្នកដំណើរ​អាច​រីករាយ​ជាមួយ​ការសម្តែង​ពិសេស​ក្នុង​យន្តហោះ​​ទំនើប​នៅ​រយៈកម្ពស់ ១​ម៉ឺន​ម៉ែត្រ (១០ គីឡូ​ម៉ែត្រ)៕​

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា៖ Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់​ព័ត៌មាន​លម្អិត​ សូមចូលទៅកាន់​៖​ www.vietjetair.com

ទំនាក់ទំនង​ប្រព័ន្ធផ្សព្វផ្សាយ​:

លោក មី សុវណ្ណ

Email: media@qed.agency

Cell: + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

Email: kieuduong@vietjetair.com

Cell: +84 932 775 066

To Top