អត្ថបទ

ដំបូងគេនៅកម្ពុជា! Prince Happiness Plaza ចាប់ដៃគូជាមួយ Radisson Hotel Group ដើម្បីបង្កើតអាផាតមិន​ លំដាប់ផ្កាយប្រាំ

ភ្នំពេញ៖ ក្រុមហ៊ុន Prince Real Estate Group កាលពីថ្ងៃទី 7 ខែកុម្ភៈ បានប្រកាសជាផ្លូវការនូវភាពជាដៃគូរវាង Prince Happiness Plaza និង Radisson Hotel Group ដែលគ្រោងនឹងបើកដំណើរការ​ នៅត្រីមាសទី 1 ឆ្នាំ 2026។ សណ្ឋាគារ Radisson RED Phnom Penh និងសណ្ឋាគារ Radisson Blu Hotel & Residences គឺជាម៉ាកយីហោតំណាងឲ្យ Radisson Hotel Group ក្នុងការបោះជំហានចូល ក្នុងទីផ្សាររបស់កម្ពុជា។

លោក សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ​ ក្រសួងទេសចរណ៍ លោក Ramzy Fenianos ប្រធានផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីបាស៊ីហ្វិក នៃ Radisson Hotel Group លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group តំណាងពាក់ព័ន្ធ ក្នុងវិស័យបដិសណ្ឋារកិច្ច និងមិត្តអ្នកសារព័ត៌មាន បានអញ្ជើញចូលរួម និងធ្វើជាសាក្ខីភាព ក្នុងកម្មវិធីដ៏អស្ចារ្យនេះ។

Radisson Blu Hotel & Residences Phnom Penh នឹងផ្តល់ឱ្យភ្ញៀវទេសចរធុរកិច្ច នូវបន្ទប់ស្នាក់នៅប្រណិតចំនួន 250 ដែលក្នុងនោះ បន្ទប់ចំនួន 160 ត្រូវបានរៀបចំយ៉ាងល្អប្រណិត និងបន្ទប់ចំនួន 90 ទៀតជាបន្ទប់ស្នាក់បែបម៉ាកយីហោ ដោយបន្ទប់ Deluxe Studio Residences មានទំហំ 40 ម៉ែត្រការ៉េ ដល់បន្ទប់ស្នាក់មានបន្ទប់គេង 3 ដែលមានទំហំ 210 ម៉ែត្រការ៉េ ជាមួយនឹងស្កាយបារ និងអាងហែលទឹកលើអាកាស ដែលអាចឱ្យភ្ញៀវ គយគន់ទេសភាពលើវេហា និងដងទន្លេបានយ៉ាងល្អប្រសើរ។

សណ្ឋាគារ Radisson RED Hotel Phnom Penh ដែលមានការឌីហ្សាញទំនើបនាំមុខគេ នឹងទាក់ទាញភ្ញៀវទេសចរបែបធុរកិច្ច និងភ្ញៀវធ្វើដំណើរកម្សាន្ត ឲ្យមកស្នាក់នៅ ដើម្បីទទួលបានភាពស្រស់ស្អាត នៃទីក្រុង។ សណ្ឋាគារទាន់សម័យមួយនេះ មានបន្ទប់ចំនួន 200 ដែលរួមមានបន្ទប់ Deluxe Room និងបន្ទប់ស្វីតគ្រែមួយ ដ៏ទំនើបទាន់សម័យ។ សណ្ឋាគារទាំងពីរនេះ ក៏មានភោជនីយដ្ឋានពេញមួយថ្ងៃ សាលទទួលភ្ញៀវ ស្ប៉ា និងកន្លែងហាត់ប្រាណផងដែរ។ ភ្ញៀវទេសចរអាចប្រើប្រាស់កន្លែងការងាររួម កន្លែងអានសៀវភៅ និងកន្លែងរៀបចំព្រឹត្តិការណ៍ សម្រាប់ការប្រជុំបែបធុរកិច្ច និងការទំនាក់ទំនងក្នុងសង្គមផងដែរ។

ការសហការជាមួយ Radisson ដើម្បីនាំយកម៉ាកសណ្ឋាគារ Radisson Blu Hotel & Residences ចូលក្នុងប្រទេសកម្ពុជាលើកដំបូងគេនេះ នឹងធ្វើឱ្យ Prince Happiness Plaza ក្លាយជាជម្រើសទីមួយ សម្រាប់ការវិនិយោគលើអចលនទ្រព្យ ក៏ដូចជាភាពជាម្ចាស់ ដោយសារតម្លៃជួលថេររបស់វា។ ជាមួយនឹងគ្រឿងបរិក្ខារពេញលេញ សណ្ឋាគារ Radisson Blu Hotel & Residences Phnom Penh នឹងក្លាយជាការផ្តល់ជូនបន្ថែមថ្មីបំផុត ក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ ដែលជាជម្រើសមួយផ្សេងទៀតសម្រាប់អភិជន ក្នុងទីក្រុងដែលស្វែងរកការរស់នៅ ប្រកបដោយឧត្តមភាព។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ក្នុងពិធីនេះថា កិច្ចសហប្រតិបត្តិការរវាង Prince Happiness Plaza និង Radisson Hotel Group នឹងពង្រីកបន្ថែមទៀតនូវអាជីវកម្ម ផ្នែកសណ្ឋាគារលំដាប់ខ្ពស់ នៅក្នុងរាជធានីភ្នំពេញ និងផ្តល់នូវសេវាកម្ម concierge ស្តង់ដារពិភពលោក និងអន្តរជាតិដល់អតិថិជន ទាំងក្នុងនិងក្រៅប្រទេស តាមរយៈសម្ព័ន្ធភាពដ៏រឹងមាំ ក្នុងគោលបំណងបង្កើតជាគំរូថ្មី នៃជីវិតរស់នៅ និងទេសចរណ៍ ដែលមានគុណភាពខ្ពស់ នៅក្នុងតំបន់។ ក្នុងពេលជាមួយគ្នានេះ ប្រាក់ចំណូលពីការជួលខុនដូ ដែលមានស្ថិរភាព ដែលធ្វើការគ្រប់គ្រងដោយ Radisson Blu នឹងផ្តល់ជាជម្រើសកាន់តែច្រើន ដល់អតិថិជន ហើយវាក៏ជាការបោះជំហានថ្មីមួយទៀត របស់ក្រុមហ៊ុន Prince Real Estate Group ផងដែរ។

លោក Ramzy Fenianos បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់ Radisson Hotel Group នៅកម្ពុជា។ កម្ពុជាគឺជាទីផ្សារ ដែលមានការរីកចម្រើនមួយ និងមានសក្ដានុពលធំធេង សម្រាប់អាជីវកម្ម និងការធ្វើដំណើរកម្សាន្ត ដូច្នេះការអភិវឌ្ឍម៉ាកយីហោទាំងពីរនេះ នឹងបន្ថែមតម្លៃយ៉ាងខ្លាំង ដល់ផលបត្រដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក សេង ម៉េងហុង បានមានប្រសាសន៍ថា Prince Happiness Plaza គឺជាគម្រោងអចលនទ្រព្យ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុន អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។ ហើយកិច្ចសហប្រតិបត្តិការជាមួយ Radisson លើកនេះ នឹងជួយជំរុញការអភិវឌ្ឍក្នុងសចរណ៍របស់កម្ពុជា ។

ដោយមានការចូលរួមពីភ្ញៀវកិត្តិយសទាំងអស់ លោក Edward Lee និងលោក Ramzy Fenianos បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងថតរូបជាក្រុម ដើម្បីជាសក្ខីភាព នៃការបើកទំព័រថ្មីសម្រាប់ Prince Happiness Plaza ។

សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖ 023951666 / 023952666 Prince Happiness Plaza (តំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់គម្រោង Prince Happiness Plaza)

Prince Happiness Plaza មានទីតាំងនៅត្រង់ចំណុចប្រសព្វនៃមហាវិថីធំៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីកងយុទ្ធពលខេមរភូមិន្ទ និងមហាវិថីសម្តេចតេជោហ៊ុនសែន ដោយមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ នៅជុំវិញគម្រោងមានទីតាំងសំខាន់ៗជាច្រើន ដូចជា វិមានឯករាជ្យ សារមន្ទីរជាតិ និងព្រះបរមរាជវាំង ព្រមទាំងស្ថានទូតនៃប្រទេសជាច្រើនដូចជា អូស្ត្រាលី ជប៉ុន ថៃ រុស្សី និងម៉ាឡេស៊ី។ល។

គម្រោងនេះមានទម្រង់អាជីវកម្មជាច្រើនប្រភេទ ដូចជាអគារការិយាល័យកម្រិត 5A ផ្សារទំនើបលំដាប់កំពូល និងសណ្ឋាគារលំដាប់ផ្កាយប្រាំ លំដាប់ថ្នាក់អន្តរជាតិ។ វាក៏ជាតំបន់ពាណិជ្ជកម្មអន្តរជាតិ លំដាប់ខ្ពស់ដំបូងគេ នៅក្នុងរាជធានីភ្នំពេញ ដែលរួមបញ្ចូល “លំនៅឋាន + ការិយាល័យ + បដិសណ្ឋារកិច្ច + ផ្សារទំនើប”។

លើសពីនេះ សាលធំបែបសណ្ឋាគារ ស្កាយបារទំហំ 900 ម៉ែត្រការ៉េ អាងហែលទឹកលើអាកាសទំហំ 700 ម៉ែត្រការ៉េ និងកន្លែងហាត់ប្រាណទំហំ 496ម៉ែត្រការ៉េ ដែលត្រូវបានឌីហ្សាញ ស្របតាមស្តង់ដារកំពូលក្នុងទីផ្សារ។

Prince Happiness Plaza មានផ្តល់ជូននូវបន្ទប់ខុនដូដែលមានទំហំប្រមាណ 32-96 ម៉ែត្រការ៉េ ដែលមានទាំងបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេងមួយ និងបន្ទប់គេងពីរដែលមានផាសុកភាព និងទាន់សម័យ។ យើងបង្កើតជីវិតរស់នៅដ៏ថ្លៃថ្នូរមួយ សម្រាប់ឥស្សរជនក្នុងទីក្រុងភ្នំពេញ។ Prince Happiness Plazaផ្តល់នូវតម្លៃបន្ថែមតាមរយៈអាផាតមិន បែបសណ្ឋាគារលំដាប់ផ្កាយប្រាំ និងហាងទំនិញម៉ាកល្បីៗ ដែលនឹងមកដល់ ក្នុងពេលឆាប់ៗនេះ។ Prince Happiness Plaza គឺជាជម្រើសដ៏ល្អបំផុតមួយ សម្រាប់ការវិនិយោគនៅទីក្រុងភ្នំពេញ៕

To Top