កិច្ចប្រជុំសមាជិកទូទៅ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាទួលគោក គឺជាកម្មវិធីដ៏ធំមួយ
ដែលត្រូវបាន ប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ សភាយុវពាណិជ្ជករអន្តរ ជាតិកម្ពុជាសាខាទួលគោក ពិតជាមានសេចក្តីសោមន្សស រីករាយណាស់ ដែលត្រូវបាន រៀបចំកម្មវិធីនេះ ឡើងសារជាថ្មីម្តងទៀតនៅ
ក្នុងឆ្នាំ២០២៤នេះ ហើយត្រូវបានប្រព្រឹត្តឡើង ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលត្រូវ នឹង នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពី ម៉ោង ៥ ល្ងាចត ទៅនៅ Dragone Place Deluxe ។
កិច្ចប្រជុំសមាជិកទូទៅ ឆ្នាំ២០២៤ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាទួលគោកធ្វើឡើង ក្នុងគោលបំណងធំៗជាច្រើន ពោលគឺ ក្រៅពីការប្រមូលផ្តុំសមាជិក លើសពីនេះទៅទៀតគឺមានការជួបជុំគ្នា ដែលជំរុញឲមានការយល់ដឹងពីសមាជិក JCI ទួលគោក ហើយក៏បានលើកទឹកចិត្តឲមានការផ្លាស់ប្តូរគំនិត និងបទពិសោធន៍ក៏ដូចជាទស្សនវិស័យដើម្បីឆ្ពោះទៅមុខរួមគ្នា, ការបង្កើតរួមទាំងបង្កើន នូវទំនាក់ទំនងអាជីវកម្ម របស់ម្ចាស់សហក្រិននីមួយៗតាមរយៈកិច្ចប្រជុំទាំងសមាជិក ទាំងភ្ញៀវកិត្តិយសដែលមកពីមជ្ឈដ្ឋាន ឧស្សាហកម្ម និងជំនាញផ្សេងៗគ្នា JCI ទួលគោក មានគោលបំណងជំរុញឱ្យមានកិច្ចសហការ ដែលលើសពីព្រឹត្តិការណ៍ នេះទៅទៀត, ការបង្ហាញពីគម្រោងនីមួយៗដែលជាមហិច្ឆិតាចម្បងរបស់ JCI ទួលគោក សម្រាប់ឆ្នាំ២០២៤ ហើយគម្រោងទាំងនេះបានសរបញ្ជាក់ពីការយកចិត្តទុកដាក់របស់ JCI ទួលគោក ក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងសង្គម ការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព, ការពង្រឹងភាពជាដៃគូដែលជាចំណុច សំខាន់នៃ កិច្ចខិតខំប្រឹងប្រែងរបស់ JCI ទួលគោក ហើយការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលត្រូវបានប្រព្រឹត្តឡើងក្នុងអំឡុងពិធីនេះ ហ្នឹងបានបង្ហាញពីមិត្តភាព និងសម្ព័ន្ធភាពជាមួយគ្នា រួមទាំងកិច្ច សហការទាំងនេះនឹងពង្រីកលទ្ធភាព និងប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមរបស់ JCI ទួលគោក, ក៏មិនអាចបំភ្លេច
បានកម្មពិធី ប្រគល់ពានរង្វាន់ដើម្បីចូលរួមអបអរសាទរទៅដល់សមាជិកឆ្នើម JCI ទួលគោក ក្រោយពីបាន
យកចិត្តទុកដាក់ និងបានឃើញពីការខិតខំប្រឹងប្រែងរបស់សមាជិក JCI ទួលគោក រួមទាំងត្រូវបានទទួលស្គាល់ ពីសំណាក់សមាជិកគ្រប់ៗរូប។
សម្រាប់ព័ត៌មានបន្ថែម
សូមទាក់ទងលោក ថូ ភិរ័ត្ន
តាមរយៈលេខ ០៦១ ៧៩៧ ៩៧៨