អត្ថបទ

ក្រុមហ៊ុនឌឹ ហឺស្ស ធីអិមអេច ចែករំលែកនូវនៃក្តីសង្ឃឹម តាមរយៈការផ្ដល់កញ្ចប់អាហារ ដល់ប្រជាជន ១២៧គ្រួសារ នៅក្នុងសមាគមន៍ស្មសាន

ភ្នំពេញ៖ ក្រុមហ៊ុនឌឹ ហឺស្ស ធីអិមអេច (De Heus TMH Cambodia) នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចែករំលែកនូវនៃក្តីសង្ឃឹម និងក្ដីស្រឡាញ់ តាមរយៈការផ្ដល់កញ្ចប់អាហារ ដល់បងប្អូនប្រជាជនចំនួន ១២៧គ្រួសារ នៅសមាគមន៍ស្មសាន ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរប់ខ្លួន ក្រុមហ៊ុនឌឹ ហឺស្ស ធីអិមអេច បានសរសេរថា «ចែករំលែកនូវនៃក្តីសង្ឃឹម! បានឃើញនូវស្នាមញញឹម នៅលើមុខរបស់ប្រជាជន ១២៧ គ្រួសារនៅក្នុងសមាគមន៍ស្មសាន ដែលទទួលបានកញ្ចប់អាហារ គឺពិតជាធ្វើឲ្យយើងមានក្ដីរីករាយជាអនេក។ រួមគ្នា យើងអាចបង្កើតពិភពលោកមួយ ដែលប្រជាជនគ្រប់រូបមានលទ្ធភាពប្រសើរជាមុន» ។

សូមបញ្ជាក់ថា ក្រុមហ៊ុនឌឹ ហឺស្ស ធីអិមអេច គឺជាក្រុមហ៊ុនមួយនៅក្នុងបុត្រឧបសម្ព័ន្ធក្រុមហ៊ុនចំណីសត្វ ឌឹ ហឺស្ស ជាមួយការបណ្តាក់ទុនរវាង ក្រុមហ៊ុនចំណីសត្វ ឌឹ ហឺស្ស និងដៃគូកម្ពុជា ធីអិមអេច។ នៅ​ក្នុង​តំបន់​អាស៊ី ឌឹ ហឺស្ស មាន​វត្តមាន​ក្នុង​ប្រទេស​មួយ​ចំនួន ដោយ​មាន​ទីស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​នៅ​ប្រទេស​វៀតណាម។ ដោយចាប់ផ្តើមពីប្រទេសវៀតណាម ឌឹ ហឺស្ស បានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងប្រទេសផ្សេងទៀតក្នុងតំបន់។

ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុម ហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង ១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង ១១១ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតាដែលជាស្ថាបនិកបង្កើតក្រុមហ៊ុននេះនៅប្រទេសហូឡង់ ៕

To Top