អត្ថបទ

ផ្នត់គំនិត ខ្មែរជួយខ្មែរ ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភ ពានរង្វាន់ SOCCER LEAGUE

ភ្នំពេញ៖ ផ្នត់គំនិត ខ្មែរជួយខ្មែរ នៅតែដក់ជាប់បេះដូងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តួយ៉ាងកាលពីថ្ងៃទី១៨ ខែឧសភា ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហការឧបត្ថម្ភគាំទ្រ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE រយៈពេល ៥ឆ្នាំ ព្រមទាំងឧបត្ថម្ភ ៥ម៉ឺនដុល្លារ បន្ថែមដល់មូលនិធិកុមារកំព្រា។

វិស័យកីឡានៅកម្ពុជា គឺជាវិស័យដ៏ធំមួយដែល ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរ ចូលរួមឧបត្ថម្ភគាំទ្រ និងលើកស្ទួយឱ្យវិស័យមួយនេះ មានភាពល្បីល្បាញទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនបង្កើតឡើង និងរីកលូតលាស់នៅក្នុងប្រទេសកម្ពុជា តែងតែមានស្មារតី ជួយត្រលប់ទៅកាន់សង្គមកម្ពុជាវិញ។ ក្នុងន័យនេះ ក្រុមហ៊ុន ប្តេជ្ញាជម្រុញឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍកាន់តែឆាប់រហ័ស ប្រៀបដូចជាការខិតខំ កសាងម៉ាកយីហោរបស់ ខ្មែរ ប៊ែវើរីជីស ឱ្យពិភពលោកបានស្គាល់ផលិតផល «Made in Cambodia» គុណភាពស្តង់ដារពិភពលោកដូចគ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមហុន ខ្មែរ ប៊ែវើរីជីស ជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ ១០០% ផលិតនូវផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់កម្រិតពិភពលោក។ រោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំល្អបំផុតនាំចូលពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់ គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕

To Top