អត្ថបទ

អបអរសាទរ! ម្ហូបខ្មែរ ជាង៥០០គីទ្បូក្រាម នាំចេញទៅកូរ៉េ ជាផ្លូវការលើកដំបូង!

ភ្នំពេញ៖ អបអរសាទរ ប្រហុកខ្មែរ កែច្នៃជាអាហារសម្រេច បានសម្រេចនាំចេញ ជាលើកដំបូងទៅកាន់
ប្រទេសកូរ៉េជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះ ត្រូវបាននាំចេញក្នុងបរិមាណចំនួនជាង ​៥០០គីឡូក្រាមពី ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក​​ ដែលមាន លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា។

តាមសេចក្តីថ្លែងរបស់ លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក បានឲ្យដឹងថា លោកស្រីមានក្តីសោមនស្សរីករាយក្រៃលែង​​ដែលបានចូលរួមចំណែកពាំនាំ ផ្សព្វផ្សាយ ម្ហូបខ្មែរ ផលិតផលខ្មែរ ម៉ាកយីហោខ្មែរ ទៅកាន់ពិភពលោក ឲ្យបានដឹង បានលឺ បានស្គាល់​ បានភ្លក់កាន់តែសុះសាយ។ ចក្ខុវិស័យបន្ទាប់របស់ក្រុមហ៊ុន គឺពាំនាំម្ហូបខ្មែរទៅកាន់ប្រទេសផ្សេងទៀតដូចជា៖ អាមេរិច អូស្ត្រាលី បារាំង កាណាដា ថៃ ចិន វៀតណាម ជប៉ុន ។ល។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង​ ប្រហុកឡាប ប្រហុកអប់ក្រូចឆ្មារ ប្រហុកខ្ទិះ សាច់ប្រឡាក់គ្រឿងស្រាប់ ។ល។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារ ពាសពេញប្រទេសកម្ពុជាជាង ៣៥០កន្លែង។

តាមរយៈផេកផ្លូវការ E&M YUMMY : www.facebook.com/emyummyfood
ឬតាមរយៈវេបសាយ: www.ppfyummy.com
ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl
ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868
ឬតាមរយៈTik Tok www.tiktok.com/@emyummycambodia

To Top