អត្ថបទ

ក្រុមហ៊ុនអេឡិចត្រូនិក​ លំដាប់អន្តរជាតិ «Samsung Electronic» ចង់ឃើញផ្ទាល់​ ការផលិតភេសជ្ជៈ «Made in Cambodia»

ភ្នំពេញ៖ ភាពល្បីល្បាញនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទាក់ទាញចិត្តភ្ញៀវ​ លំដាប់ពិភពលោកដូចជា ឯកអគ្គរដ្ឋទូត មន្ត្រីស្ថានទូត ភ្នាក់ងារកុងស៊ុល ប្រចាំនៅប្រទេសកម្ពុជា ក្រុមហ៊ុនភេសជ្ជៈក្រៅប្រទេស ហើយថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីល្បាញ​ លំដាប់អន្តរជាតិ Samsung Electronic បានមកទស្សនាផ្ទាល់​ ពីច្រវាក់ផលិតកម្មស្តង់ដារអន្តរជាតិ​ របស់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែរ។ 

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ១០០% និងជាក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈឈានមុខគេនៅកម្ពុជា ដោយការអនុលោមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់គ្រប់គ្រង​ ច្រវាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។

លើសពីនេះ ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស Monde Selection ៣៧គ្រឿង បញ្ជាក់ពីគុណភាព ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ៕

To Top