អត្ថបទ

ជំនួបម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍ កីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី ៧ ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា»

ភ្នំពេញ៖ Soccer League លើកទី៧ ឆ្នាំ២០២៤ បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសជាផ្លូវការនូវម្ចាស់ឧបត្ថម្ភធំ នៃកម្មវិធី នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០២៤ នៅអាគារ KAMPUS ដោយក្នុងនោះក៏មាន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភ ធំរយៈពេល ៥ឆ្នាំ ដែលមានវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមនៅក្នុងថ្ងៃនេះ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ក្រោមមូលបទ « បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» ដែលនឹងបើកការប្រកួតនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ មានការប្រកួតរវាង ស.ស.យ.ក. អលស្តារ និង ផ្ការីកគ្រប់រដូវរបស់លោក ពាក់មី ដើម្បីប្រមូលមូលនិធិជួយទៅដល់កុមារកម្ពុជា និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។

សូមរំលឹកដែរថា វិស័យកីឡានៅកម្ពុជា គឺជាវិស័យដ៏ធំមួយដែល ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរ ចូលរួមឧបត្ថម្ភគាំទ្រ និងលើកស្ទួយឱ្យវិស័យមួយនេះ មានភាពល្បីល្បាញទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។ ក្នុងន័យនេះ ក្រុមហ៊ុន ប្តេជ្ញាជម្រុញឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍកាន់តែឆាប់រហ័ស ប្រៀបដូចជាការខិតខំកសាងម៉ាកយីហោរបស់ ខ្មែរ ប៊ែវើរីជីស ឱ្យពិភពលោកបានស្គាល់ផលិតផល «Made in Cambodia» គុណភាពស្តង់ដារពិភពលោកដូចគ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមហុន ខ្មែរ ប៊ែវើរីជីស ជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ ១០០% ផលិតនូវផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់កម្រិតពិភពលោក។ ជាពិសេស ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតឡើង និងរីកលូតលាស់នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស តែងតែជួយត្រលប់ទៅសង្គមវិញ នេះកើតចេញពីស្មារតី ខ្មែរស្រលាញ់ខ្មែរ គាំទ្រអ្វីដែលខ្មែរមាន ដើម្បីសាងមុខមាត់ខ្មែរ ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់៕

To Top