អត្ថបទ

EXPREZ រសជាតិស្ត្រប៊ែរី ដបចំណុះ 500ml ឆ្ងាញ់ គុណភាពជឿជាក់ហ្មង

ភ្នំពេញ៖ ដោយសារតែការគាំទ្រ និងជំនឿយ៉ាងមុតមាំលើក្រុមហ៊ុនខ្មែរ​ ដ៏ធំបង្អស់មួយនៅកម្ពុជា ខ្មែរ បែវើរីជីស នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសសម្ភោធសមាជិកថ្មី នៃភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី គឺ EXPREZ រសជាតិស្ត្រប៊ែរី ដបចំណុះ 500ml ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។

ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ឆ្ងាញ់ មានការរចនាដបស្អាត ល្អដាច់គេ មើលពីខាងណាក៏ឆ្វាច រូបរាងអ៊េម សក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី។ លើសពីនេះ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ផ្តល់ឱកាសឈ្នះរង្វាន់ជាច្រើន នៅក្រោមគម្របដប រួមមាន៖ រថយន្តទំនើបស៊េរីថ្មី Toyota Raize, ម៉ូតូ Honda Beat ស៊េរីថ្មី, រង្វាន់ទូរស័ព្ទ Samsung ស៊េរីថ្មី និងលុយសុទ្ធជាច្រើនរង្វាន់ជារៀងរាល់ខែ។ ជាពិសេស ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ជាផលិតផល «Made in Cambodia» មានស្តង់ដារគុណភាព ជឿជាក់ហ្មង។

សូមរំលឹកបន្តិចថា កាលពីឆ្នាំ ២០២៣ ខ្មែរ ប៊ែវើរីជីស បានណែនាំម៉ាកយីហោភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី កំប៉ុងដំបូងបំផុត ដែលត្រូវបានទីផ្សារទទួលស្គាល់ខ្លាំង និងមានការពេញនិយមពីអតិថិជន។ នេះ ជាហេតុធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស សម្រេចចិត្តសម្ភោធ EXPREZ រសជាតិស្ត្រប៊ែរី ដប ចំណុះ 500ml បន្ថែមទៅលក់ក្នុងទីផ្សារនៅថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផលិតនូវភេសជ្ជៈ «Made in Cambodia» ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំល្អបំផុតពីសហគមន៍អឺរ៉ុប ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿងច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001
បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)។
ផឹក EXPREZ រសជាតិស្ត្រប៊ែរី ឆ្ងាញ់ ធ្វើឱ្យអ្នកមានថាមពលដល់រាងកាយ ដើម្បីបញ្ចេញស្ទាយដ៏រស់រវើករបស់ខ្លួន។
EXPREZ! Exprez Yourself!

To Top