អត្ថបទ

អបអរសាទរទឹកពិសាហាយ-ធិចទទួលបានមេដាយមាសពីស្ថាប័ន Monde Selection ២០២៤

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះ ទឹកពិសាហាយ-ធិច ពិតជាមានកិត្តិយសជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ពិភពលោក Monde Selection ប្រចាំឆ្នាំ ២០២៤ ព្រមទាំងទទួលបានពានរង្វាន់មេដាយមាស World Selection of Water and Soft Drink 2024 ដែលបញ្ជាក់ពីគុណភាព នៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពី លោក លាង វិនឡុង អគ្គនាយករងក្រុមហ៊ុនទឹកពិសាហាយ-ធិច និងថ្នាក់ដឹកនាំក្រុមហ៊ុន។

ក្រុមហ៊ុនទឹកពិសាហាយ-ធិច សូមថ្លែងអំណរគុណ និងអបអរសាទរចំពោះការទទួលស្គាល់ផលិតផលខ្មែរដ៏ពិសេសនេះជាមួយអតិថិជន និងប្រជាជនកម្ពុជា។ នេះជាមោទកភាពសម្រាប់កូនខ្មែរដែលផលិតផលនេះមានគុណភាពល្អតាមស្តង់ដារគុណភាពអន្តរជាតិ ហើយអាចប្រកួតប្រជែងជាមួយផលិតផលផ្សេងទៀតទាំងក្នុង និងក្រៅប្រទេស។

ទឹកពិសាហាយ-ធិច គឺជាក្រុមហ៊ុនតែងតែគិតគូរពីសុខភាពរបស់មនុស្សជាតិយើងទាំងអស់គ្នា ដូចនេះយើងតែងតែយកចិត្តទុកដាក់លើកត្តាគុណភាពផលិតផលជាចម្បង និងធ្វើការអភិវឌ្ឍដោយឥតឈប់រយៈពេលជាង ២ ទសវត្សមកហើយ តាំងពីឆ្នាំ២០០១មក។ ក្រុមហ៊ុនបានអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងស្តង់ដារគុណភាពអន្តរជាតិ (ISO 9001:2015) (ISO22000:2018) ដោយច្រោះសម្អាត និងសម្លាប់មេរោគដោយប្រព័ន្ធ RO, UV និង Ozone តាមបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ យើងពិតជាមានមោទនភាព និង សេចក្ដីសោមនស្សរីករាយក្រៃលែង ចំពោះទឹកពិសាផលិតដោយកូនខ្មែរបានប្រកួតប្រជែងជាមួយបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក និងបានឈានជើងក្លាយជាទឹកពិសាដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក។

ឆ្លៀតឱកាសនេះ យើងក៏សុំថ្លែងអំណរគុណដល់អតិថិជនទាំងអស់ តែងតែគាំទ្រទឹកពិសាហាយ-ធិចកន្លងមក។ នេះគឺជាកម្លាំងចិត្តមួយដ៏ធំដែលអាចឲ្យយើងបន្តប្រឹងប្រែងបង្កើនគុណភាព ស្ដង់ដារអនាម័យ និង ការផលិតរហូតបានជាប់ជយលាភីដ៏អស្ចារ្យមួយនេះ។ ជាមួយគ្នានេះ ទឹកពិសាហាយ-ធិច ប្ដេជ្ញាថានឹងបន្តប្រឹងប្រែងផ្ដល់ជូននូវទឹកពិសាដែលមានគុណភាព និងនាំជូននូវអ្វីថ្មីៗដើម្បីអតិថិជនរបស់យើងផងដែរ៕

To Top