អត្ថបទ

ស្មារតី «ខ្មែរ ជួយ ខ្មែរ» ឧបត្ថម្ភដល់ព្រឹត្តិការណ៍កីឡាសប្បុរសធម៌ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» ជាមួយ ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ជាព្រឹត្តិការណ៍ដែលកម្រ ចូលរួមដោយថ្នាក់ដឹកនាំប្រទេសដូចជា លោក ហ៊ុន ម៉ានី, លោកអភិសន្តិបណ្ឌិត ស សុខា, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, លោក ឃួង ស្រេង លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នៅមានថ្នាក់ដឹកនាំជាច្រើនទៀត ព្រមទាំងវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ការបើកការប្រកួតជាផ្លូវការ ធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការប្រកួតមិត្តភាពសប្បុរសធម៌ ក្រោលមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» រវាងក្រុម ស.ស.យ.ក អលស្តារ និងក្រុមផ្ការីកគ្រប់រដូវ របស់លោកពាក់មី។ នៅក្នុងកម្មវិធីប្រកួតហ្នឹងដែរ ក៏មានការចូលរួមឧបត្ថម្ភ ជួយជ្រោមជ្រែងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មកលើកម្មវិធី Soccer League រយ:ពេល ៥ឆ្នាំ ដែលនេះមិនមែនជាលើកទី ១ទេ គឺជាឆ្នាំទី ២ហើយ។

បន្ថែមពីលើហ្នឹង ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភបន្ថែមជាទឹកប្រាក់ចំនួន 5ម៉ឺន បន្ថែមទៀត សម្រាប់កុមារកំព្រារកម្ពុជា ព្រមទាំងចែក ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃ ដល់អ្នកចូលរួមទស្សនាផ្ទាល់ក្នុងថ្ងៃប្រកួតផងដែរ។

ដើម្បីជាកាដូតបស្នងទៅកាន់អ្នកដែលមកទិញសំបុត្រចូលទស្សនា រាល់ចុងសន្លឹកនៃសំបុត្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានយកមកចាប់រង្វាន់ នៅចុងកម្មវិធី ដើម្បីផ្តល់ង្វាន់ម៉ូតូ Honda Dream 2024 ចំនួន ២គ្រឿង ហើយក៏បានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ភ្លាមៗ យកម៉ូតូទៅផ្ទះនៅថ្ងៃប្រកួតុ។

គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួម និងគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតី «ខ្មែរ ជួយ ខ្មែរ» ព្រមទាំងជាអ្នកឧបត្ថម្ភ លើវិស័យកីឡាកម្ពុជាធំបង្អស់មួយ ដែលហ៊ានចំណាយក្នុងមួយឆ្នាំៗ ខ្ទង់លានដុល្លារ លើការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ស្ទើរតែគ្រប់កីឡារួមមានទាំងបាល់ទាត់ បាល់ទះ និងប្រដាល់គុនខ្មែរ ធ្វើយ៉ាងណាបណ្តុះកីឡាករជំនាន់ក្រោយ និងចម្រាញ់ឱ្យមានធនធានកីឡាករខ្មែរល្បីៗកាន់តែច្រើនឡើង៕

To Top