អត្ថបទ

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមឱ្យអតិថិជនស្វែងយល់ ឱ្យច្បាស់អំពីលក្ខខណ្ឌ នៃកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបច្បាស់ថា ចំពោះលក្ខខណ្ឌកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ជាកញ្ចប់រង្វាន់សម្រាប់ផ្តល់ជូន តែគូអាពាហ៍ពិពាហ៍ពិតប្រាកដ ដែលជាវ ស្រាបៀរ កម្ពុជា សម្រាប់រៀបចំមង្គលការ ទើបមានសុពលភាពក្នុងការទទួលរង្វាន់ពីកញ្ចប់នេះ។

ក្រោយពេលការចាប់បានសន្លឹកឆ្នោត យើងត្រូវគោរពទៅតាមគោលការណ៍ និងលក្ខខណ្ឌមុនពេលបើករង្វាន់ដោយការផ្ទៀងផ្ទាត់ ទៅលើឯកសារ (អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា, សន្លឹកឆ្នោតដែលមានលេខបណ្ណត្រូវរង្វាន់, លិខិតបញ្ចក់អាពាហ៍ពិពាហ៍, រូបថតរៀបការ និងធៀបការ) ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ។ ក្នុងលក្ខខណ្ឌមិនមានឯកសារណាមួយមកបញ្ជាក់ ឱ្យគ្រប់ទៅតាមលក្ខខណ្ឌដូចបានកំណត់ឡើយ នឹងត្រូវទុកជាអាសារបង់។

ក្នុងករណីអតិថិជនជាវកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ដើម្បីយកទៅឡើងផ្ទះ ខួបកំណើត ឬជប់លៀងផ្សេងៗ ហើយចៃដន្យទទួលបានសន្លឹកឆ្នោត ក្រុមហ៊ុនសុំរក្សាសិទ្ធិមិនប្រគល់រង្វាន់ជូននោះទេ ដោយសាររង្វាន់នេះផ្ដល់ជូនអតិថិជន ដែលគោរពទៅតាមលក្ខខណ្ឌរៀបអាពាហ៍ពិពាហ៍ច្បាស់លាស់តែប៉ុណ្ណោះ។

សូមបញ្ជក់ថា ក្រុមហ៊ុនសូមប្រកាន់យកនូវគោលការណ៍របស់ក្រុមហ៊ុនដោយប្រគល់រង្វាន់ជូនអតិថិជនដែលជាវកញ្ចប់អាពាហ៍ពិពាហ៍ពិតប្រាកដតែប៉ុណ្ណោះ ដូចដែលមានបញ្ជាក់ច្បាស់តាមរយៈការផ្សព្វផ្សាយនាពេលកន្លងមក។ សូមអរគុណ!

To Top