អត្ថបទ

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ទោះរវល់យ៉ាងណា ក៏ឆ្លៀតទៅទទួលកីឡាករគុនខ្មែរ ឈឿង ល្វៃ និងសុខធី ជាពិសេសឧបត្ថម្ភទឹកប្រាក់លើកទឹកចិត្តទៀត

ភ្នំពេញ៖ កីឡាករគុនខ្មែរនាឆ្នាំនេះ បានចេញទៅប្រកួតក្រៅប្រទេសជាបន្តបន្ទាប់ ច្រើនហួសពីការរំពឹងទុក។ បេសកម្មផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក តាមរយៈការបញ្ជូនកីឡាករប្រកួតសង្វៀនអន្តរជាតិ ក្រៅប្រទេសនេះ។ ក្រៅពីការខិតខំពីសំណាក់សហព័ន្ធកីឡាគុនខ្មែរ យើងបានមើលឃើញថាវិស័យឯកជន បានជម្រុញជ្រោមជ្រែង តាមរយៈការឧបត្ថម្ភទាំងស្រុង ដើម្បីបានបញ្ជូនកីឡាករខ្មែរ យើងចេញទៅប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់។

ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនរបស់សហគ្រិនខ្មែរ ១០០% បានសហការជាមួយក្លិប KKIF របស់ឧកញ៉ា ស្រី ចាន់ថន ដើម្បីបញ្ជូនកីឡាករគុនខ្មែរ ឈឿង ល្វៃ និងកីឡាករ សុខ ធី ចេញទៅប្រកួតនៅទឹកដីទីក្រុង ហុងកុង ក្រោមការឧបត្តម្ភទាំងស្រុងពី ទឹកពិសាកម្ពុជា។

ក្រោយបញ្ចប់ការប្រកួត ខ្មែរ ប៊ែវើរីជីស បានរៀបចំទទួលស្វាគមន៍កីឡាករគុនខ្មែរយើង ដែលខិតខំអស់ពីកម្លាំងកាយចិត្ត ដណ្ដើមខ្សែក្រវាត់លំដាប់អន្តរជាតិ នាំយកជោគជ័យជូនមាតុភូមិដោយអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ទោះជារវល់យ៉ាងណាក៏ឆ្លៀតពេលអញ្ជើញទៅទទួលកីឡាករគុនខ្មែរ ឈឿង ល្វៃ និងសុខធី នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញផ្ទាល់តែម្តង លើសពីទឹកចិត្តគាំទ្រគុនខ្មែរនេះ អ្នកឧកញ៉ាក៏បានឧបត្ថម្ភទឹកប្រាក់លើកទឹកចិត្ត ២០លានរៀលដល់ ឈឿង ល្វៃ ក្នុងការដណ្ដើមខ្សែរក្រវាត់អន្តរជាតិមកមាតុភូមិវិញ និងទឹកប្រាក់លើកទឹកចិត្ត ៤លានរៀលដល់ សុខធី ទៀតផង។

ខ្មែរ ប៊ែវើរីជីស ពិតជាអ្នកជួយគាំទ្រគុនខ្មែរពិតៗ មិនរុញរា តែងតែចូលរួមឧបត្ថម្ភ មិនសំចៃដៃ ដើម្បីបញ្ជូនកីឡាករគុនខ្មែរទៅបំពេញបេសកម្មផ្សព្វផ្សាយគុនខ្មែរ តាមរយៈការចេញទៅប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយឱ្យល្បីដល់អន្តរជាតិថា គុនខ្មែរគឺជារបស់ពិត ជាម្ចាស់ដើមនៃក្បាច់គុន។

ហើយមិនទាន់អស់ទេ លេចឮមកទៀតថា ភេសជ្ជៈប៉ូវកម្លាំង វើក ដែលជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជ្រោមជ្រែងឧបត្ថម្ភ ពេញទំហឹងដល់កីឡាករគុនខ្មែរ កាន់ ម៉េងហុង ដែលតំណាងឱ្យកម្ពុជា ទៅប្រកួតនៅលើសង្វៀនអន្តរជាតិ ក្នុងដំណើរឆ្ពោះទៅដណ្តើមខ្សែក្រវាត់ K-1 WORLD MAX 2024 នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះនៅទឹកដីប្រទេស ជប៉ុន ដែលនេះសបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស គឺជាអ្នកដឹកដៃគុនខ្មែរទៅកាន់ពិភពលោកយ៉ាងពិតប្រាកដ។
 
កុំភ្លេចគាំទ្រកីឡាករគុនខ្មែរជាមួយ វើក ទាំងអស់គ្នាណា នឹងមានការផ្សាយផ្ទាល់នៅលើផេក វើក និង KUN KHMER INTERNATIONAL FIGHT ។ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកឧបត្ថម្ភគុនខ្មែរដំបូងគេ និងច្រើនជាងគេបង្អស់ឱ្យល្បីរន្ទឺដល់ឆាកអន្ដរជាតិ៕
 
ខ្មែរ ស្រលាញ់ ខ្មែរ! រួមគ្នាគាំទ្រគុនខ្មែរឱ្យល្បីរន្ទឺលើឆាកអន្ដរជាតិ

To Top