អត្ថបទ

ជ្រោមជ្រែងគ្រប់វិស័យ ជីប ម៉ុង ក្នុងវិស័យអប់រំ ឧបត្ថម្ភថវិកា ១លានដុល្លារ ដល់សមាគម អ.ម.ត

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែក​ ជាមួយប្រមុខរាជរដ្ឋាភិបាល និងផ្តល់ត្រលប់ទៅសង្គមវិញ តាមរយៈការចំណាយខ្ទង់លានដុល្លារ ជារៀងរាល់ឆ្នាំលើគ្រប់វិស័យ ក្នុងគោលបំណងចូលរួម អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។

ថ្ងៃនេះ ក្រុមហ៊ុន ជីប ម៉ុង ផ្តោតសំខាន់លើវិស័យអប់រំ ដែលជាវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ជាគ្រឹះដ៏រឹងមាំជួយទ្រទ្រង់ការអភិវឌ្ឍជាតិ ដោយបានឧបត្ថម្ភថវិកាសរុបជាង ១លានដុល្លារ ដល់សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។

ក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយនឹង អ.ម.ត ស្ដីពីការឧបត្ថម្ភថវិកា សរុបជាង ១លានដុល្លារ នេះ ក្នុងរយៈពេល៥ឆ្នាំ ដើម្បីផ្ដល់អាហាររូបករណ៍ដល់ប្អូនៗសិស្ស-និស្សិតក្រីទូទាំងប្រទេសកម្ពុជា ឱ្យមានឱកាសបានបន្តការសិក្សាគ្រប់កម្រិតថ្នាក់ និងនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីសម្រេចក្ដីសុបិនរបស់ពួកគេនាពេលអនាគត ក៏ដូចជាជួយទ្រទ្រង់ដល់សមាគម អ.ម.ត ទាំងមូលផងដែរ។

ការឧបត្ថម្ភជូនសមាគម អ.ម.ត ជាហូរហែរនេះ បានបង្ហាញឱ្យឃើញពីស្មារតី «ខ្មែរ ជួយ ខ្មែរ» ក្នុងការផ្ដល់ត្រលប់ទៅសង្គមវិញរបស់ក្រុមហ៊ុន ជីប ម៉ុង យ៉ាងពិតប្រាកដ ដើម្បីចូលរួមជាចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិទាំងបច្ចុប្បន្ន និងពេលអនាគត និងបំពេញក្ដីស្រមៃដល់ប្អូនៗសិស្ស-និស្សិតផងដែរ។ ក្រុមហ៊ុន ជីប ម៉ុង នឹងនៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ និងវិស័យផ្សេងៗទៀត ដែលជាគ្រឹះដ៏រឹងមាំ ដើម្បីអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង។

សូមជម្រាបថា ភាគីទាំងពីរខាងលើ បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្ដីពីការឧបត្ថម្ភថវិកាអាហារូបករណ៍នេះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុនម៉ាណែត ប្រធានសមាគម អ.ម.ត ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធាន អ.ម.ត និង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសមាគម អ.ម.ត និងក្រុមហ៊ុន ជីប ម៉ុង៕

To Top