អត្ថបទ

Big Bike Meeting Elite Night លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏ធំ

ភ្នំពេញ៖ អាជ្ញាធរពាក់ព័ន្ធរំពឹងថា វិស័យទេសចរណ៍ក្នុងតំបន់នឹងមានការកើនឡើង តាមរយៈការខិតខំបង្កើនគោលដៅទេសចរណ៍ និងបង្កើតព្រឹត្តិការណ៍ជាច្រើន តួយ៉ាងដូចជាការរៀបចំព្រឹត្តិការណ៍ Big Bike Meeting Elite Night-វរៈជនម៉ូតូធំ នៅទឹកដីខេត្តសៀមរាបនេះជាដើម។ ភាពជោគជ័យនេះ ក៏ត្រូវតែមានការចូលរួមចំណែក ពីវិស័យឯកជនផងដែរ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនផលិតភេសជ្ជៈ «Made in Cambodia» ស្តង់ដារពិភពលោក ខ្មែរ ប៊ែវើរីជីស ធ្វើការឧបត្ថម្ភផ្ដាច់មុខព្រឹត្តិការណ៍ខាងលើនេះ។

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេនៅកម្ពុជា បានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជ្រោមជ្រែងឧបត្ថម្ភផ្ដាច់មុខព្រឹត្តិការណ៍ Big Bike Meeting Elite Night ដែលជាព្រឹត្តិការណ៍ដាក់តាំងម៉ូតូធំស៊េរីទំនើបៗ តម្រៀបជាជួររាប់រយគ្រឿង ដោយក្នុងនោះមានផលិតផល ភេសជ្ជៈប៉ូវកម្លាំង WURKZ, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER។ ការឧបត្ថម្ភព្រឹត្តិការណ៍នេះ គឺក្នុងគោលបំណងចូលរួម ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងចូលរួមចំណែកផ្សព្វផ្សាយ សក្ដានុពលវិស័យទេសចរណ៍កម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាទឹកដីអង្គរដ៏ពិសិដ្ឋនៃកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ១០០% ផលិតនូវផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់កម្រិតពិភពលោក។ ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់ គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕

To Top