ភ្នំពេញ ៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុននាំចូល រថយន្តឡិច ស៊ឺស មកកាន់ទីផ្សារប្រទេសកម្ពុជា បានប្រកាស បើកសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញរថយន្តឡិច ស៊ឺស ថ្មីមួយនៅកណ្ដាលរាជធានីភ្នំពេញ និងជាអគារតាំងបង្ហាញដំបូងគេនៅក្នុងប្រទេសកម្ពុជា ។ អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស នៅកម្ពុជា មានលក្ខណៈពិសេស ខុសប្លែកពីអគារតាំងបង្ហាញរថយន្ត ដទៃទៀត នៅក្នុងប្រទេសកម្ពុជា ។
ព្រឹត្តិការណ៍សម្ពោធ អគារតាំង បង្ហាញរថយន្តស៊េរីទំនើប មួយនេះ មានការចូលរួមជាកិត្តិយស ពីសំណាក់មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល អ្នកសារព័ត៌មាន រួមទាំងម្ចាស់ធុរកិច្ចជាច្រើនរូប គឺជាការបើកទំព័រថ្មី នៃការពង្រីកខ្លួនរបស់ ឡិចស៊ឺស ចូលមកកាន់ទីផ្សារដ៏សំខាន់នៃតំបន់អាស៊ីអាគ្នេយ៍។
អគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ដំបូងនៅកម្ពុជា មានលក្ខណៈពិសេសខុសប្លែកពីហាងលក់រថយន្តទូទៅ ដោយអគារនេះបានឆ្លុះបញ្ចាំងនូវផ្នត់គំនិត នៃការឌីហ្សាញដ៏ល្បីល្បាញរបស់ ឡិចស៊ឺស ឈ្មោះថា ”L-finesse”។ ផ្នត់គំនិតនេះ បង្កើតឡើងដោយក្រុមអ្នកឌីហ្សាញ វិស្វករ និងបុគ្គលិកជាន់ខ្ពស់ ដែលវាគឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ រវាងការរចនា និងបច្ចេកវិទ្យាឈានមុខ ជាមួយនឹងភាពល្អិតល្អន់។ពាក្យថា “Finesse” នេះដែរ សម្ដៅទៅដល់គោលការណ៍ដ៏យូរលង់មួយនៃបដិសណ្ឋារកិច្ច និងសិល្បៈរបស់ជប៉ុន ដែលវាក៏មានសមត្ថភាពវិវត្តន៍ទៅជាគោលគំនិតដែលប្រកបដោយភាពរស់រវើក។
ផ្នត់គំនិត”L-finesse” នេះបានអនុវត្តន៍ទៅលើការរចនាអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស នៅកម្ពុជា ដែលមានការលាយបញ្ចូលនូវសម្បត្តិវប្បធម៌ និងអរិយធម៌ ដែលជាការបង្ហាញការឲ្យតម្លៃចំពោះសម្បត្តិបេតិកភណ្ឌដ៏រស់រវើករបស់កម្ពុជា។
ជាក់ស្ដែង នៅផ្នែកខាងមុខនៃអគារនេះបានប្រើប្រាស់ការឌីហ្សាញដែលបំផុសគំនិត ចេញពីក្បាច់រាំនៃរបាំអប្សរា ខណៈដែលការតុបតែងជញ្ជាំងផ្នែកខាងក្នុង បានរំលេចនូវសូត្រមាសខ្មែរ ដែលជាប្រពៃណីដ៏យូរលង់មួយ។ចំណែកឯកន្លែងទទួលសេវាកម្មអតិថិជនឯណោះវិញ មានជាការតាំងបង្ហាញនូវល្ខោនស្រមោលស្បែកធំ ដែលមានឈ្មោះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ។
អ្នកតំណាងឲ្យក្រុមហ៊ុន SOMA Construction & Development ដែលជាក្រុមហ៊ុនរចនាអគារ តាំងបង្ហាញនេះ បានលើកឡើងថា ៖ «មហិច្ឆតារបស់យើង គឺចង់លើកស្ទួយ និងលើកកម្ពស់ក្នុងការទទួលស្គាល់ ជាសកលលោកនូវវប្បធម៌កម្ពុជា ដែលក្នុងនោះ ឡិចស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់។ អគារតាំងបង្ហាញរថយន្តមួយនេះ បានបង្ហាញឲ្យឃើញអំពីស្មារតីប្ដេជ្ញារបស់ ឡិចស៊ឺស ក្នុងការឈានជើងចូលទីផ្សារក្នុងស្រុក និងបង្ហាញថាម៉ាកសញ្ញា លំដាប់ពិភពលោក ដូចជា ឡិចស៊ឺស អាចទទួលយកវប្បធម៌ ក្នុងតំបន់ដោយរបៀបណា»។
អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស បានបែងចែកជាបីទីតាំងផ្សេងៗគ្នាសម្រាប់បម្រើសេវាកម្មចាប់តាំងពី ពេលចាប់អារម្មណ៍ដំបូង រហូតដល់ការជាវរថយន្ត ដោយតំបន់នីមួយៗបានផ្ដោតសំខាន់លើការចូលរួមយ៉ាងជិតស្និទ្ធ ជាមួយអតិថិជនក្នុងដំណើរនៃការធ្វើជាម្ចាស់រថយន្ត ឡិចស៊ឺស។
នៅពេលចូលដល់អគារតាំងបង្ហាញដំបូង លោកអ្នកនឹងចាប់អារម្មណ៍លើទេសភាពដ៏ខៀវស្រងាត់ ដែលអាចមើលឃើញឆ្លុះតាមរយៈជញ្ជាំងកញ្ចក់ដ៏ខ្ពស់ស្រឡះ បូករួមនឹងការចាំងចូលនៃពន្លឺធម្មជាតិ បង្កើតបានជាអារម្មណ៍ទទួលស្វាគមន៍ដ៏កក់ក្ដៅ។ កាន់តែពិសេសនោះគឺ អតិថិជនត្រូវបានស្វាគមន៍ ដោយក្លិនក្រអូបឈ្ងុយបែបខ្មែរ រួមជាមួយអាហារសំរន់ដែលមានផ្ដាច់មុខតែនៅ ឡិចស៊ឺស ប៉ុណ្ណោះ។
ចូលទៅដល់ខាងក្នុងបន្តិចទៀត អតិថិជននឹងទៅដល់បន្ទប់ VIP ជាទីកន្លែងដ៏ស្ងប់ស្ងាត់ដែលមានបំពាក់ នូវគ្រឿងបរិក្ខារប្រៀបដូចជាការិយាល័យ ដែលនៅទីនេះអតិថិជនអាចប្រើប្រាស់បានសម្រាប់ការប្រជុំ ឬការណាត់ជួបសំខាន់ណាមួយ ដោយគ្រាន់តែជូនដំណឹងជាមុន។ អ្វីដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញារបស់ ឡិច ស៊ឺស ក្នុងការផ្ដល់ជូនអតិថិជន លើសពីការរំពឹងទុកនោះ គឺការផ្ដល់ជូននូវសេវាកម្មបម្រើភេសជ្ជៈ ដែលតម្រូវតាមចំណង់ចំណូលចិត្តអតិថិជន រួមជាមួយនឹងអាហារប្រកបដោយឱជារស។
លោកស្រី ប៊ុន ចាន់តារារ័ត្ន នាយិកាប្រតិបត្តិ នៃ ឡិច ស៊ឺស ខេមបូឌា បានលើកឡើងអំពីមហិច្ឆតារបស់ ឡិច ស៊ឺស បែបនេះថា ៖ “អគារតាំងបង្ហាញនេះ ជាការសបញ្ជាក់អំពីស្មារតីប្ដេជ្ញារបស់យើងក្នុងការផ្ដល់ជូនបទពិសោធន៍ ដ៏អស្ចារ្យទៅដល់អតិថិជន។ វា (អគារតាំងបង្ហាញ) តំណាងឲ្យការយកចិត្តទុកដាក់របស់យើងចំពោះ ម៉ាកសញ្ញា ឡិច ស៊ឺស អន្តរជាតិ ក៏ដូចជាការយល់ដឹងអំពីទីផ្សារក្នុងស្រុក។”
ក្រុមការងារបម្រើសេវាកម្មរបស់ ឡិច ស៊ឺស ដែលប្រកបដោយជំនាញខ្ពស់លើសេវាកម្មក្រោយការលក់ អាចធានាបានថាគ្រប់រថយន្តនឹងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។ បន្ទប់រង់ចាំនៃយានដ្ឋាន ក្នុងអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស អាចឲ្យអតិថិជនមើលឃើញ អំពីដំណើរការនៃការផ្ដល់សេវាកម្មរថយន្តរបស់ពួកគេ ដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ ឡិច ស៊ឺស ខេមបូឌា ទាំងលើតម្លាភាព ទាំងលើគុណភាព។
សូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ៦០ម៉ែត្រ ឈ្វេងយល់កាន់តែច្បាស់អំពីការលាយបញ្ចូលគ្នា ដ៏ល្អឥតខ្ចោះនៃម៉ាក ឡិច ស៊ឺស ជាមួយនឹងសម្បត្តិវប្បធម៌ដ៏ផូរផង់របស់កម្ពុជា។
ចាប់ផ្ដើមអភិជនភាពដ៏អស្ចារ្យ របស់លោកជាមួយ ឡិច ស៊ឺស ខេមបូឌា ។
បានចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ជារថយន្តប្រចាំម៉ាក។ ឡិច ស៊ឺស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់ ឧស្សាហកម្មរថយន្តប្រណិត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បានប្រកាសចេញរថយន្ត SUV ប្រណិតដែលជាម៉ូដែល Lexus RX។ ក្នុងនាមជាម៉ាករថយន្តដែលលក់រថយន្តហាយប្រ៊ីតឈានមុខគេ ឡិច ស៊ឺស បានបង្ហាញចេញនូវរថយន្ត ហាយប្រ៊ីតប្រណិតដំបូងគេក្នុងលោក ហើយត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៣ ឡិចស៊ឺស អាចលក់រថយន្តហាយប្រ៊ីតបានជាង ២,៦៦លានគ្រឿង រួមមានរថយន្ត HEV PHEV និង BEV។ ឈរជើងជាម៉ាករថយន្តប្រណិតលំដាប់ពិភពលោក ជាមួយស្មារតីប្ដេជ្ញាខ្ពស់ ចំពោះភាពមោះមុត ការឌីហ្សាញលេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពខ្លាំងក្លា ឡិច ស៊ឺស បានអភិវឌ្ឍន៍ រថយន្តច្រើនម៉ូដែល ដែលអាចបំពេញតាមតម្រូវការអតិថិជន រថយន្តប្រណិតជំនាន់ថ្មី ហើយបច្ចុប្បន្ន ឡិច ស៊ឺស មានវត្តមានក្នុងប្រទេស និងតំបន់ជាង ៩០ នៅទូទាំងពិភពលោក។ ក្រុមការងារ ឡិច ស៊ឺស នៅជុំវិញពិភពលោក បានប្ដេជ្ញាយ៉ាងមោះមុត ក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យ និងពោរពេញដោយក្ដីរំភើប ដែលអាចស្វែងរកបានតែនៅ ឡិច ស៊ឺស រួមទាំងមានឆន្ទៈក្នុងការផ្លាស់ប្ដូរពិភពលោកផងដែរ។សម្រាប់ព័ត៌មាន បន្ថែម ទាក់ទងនឹង សេវាកម្ម របស់ ក្រុមហ៊ុន ឡិច ស៊ឺស ខេមបូឌា ៖ 017 222 733 / 017 888 727 ៕