អត្ថបទ

កាត់ព្យុះ កាត់ភ្លៀង ក៏ព្រម ដើម្បីធ្វើតាមសន្យា យក TOYOTA RAIZE ឱ្យ ១គ្រឿង

ភ្នំពេញ៖ កាត់ព្យុះ កាត់ភ្លៀង ជាអ្នកដែលសន្យា ប្រកាសក្ដែងៗថានឹងដឹកឡាន TOYOTA RAIZE ១គ្រឿង យកទៅឱ្យដល់ផ្ទះ ដូច្នេះបើទោះបីជាជួបឧបសគ្គបែបណាក៏ដោយ ក៏ត្រូវតែមកបំពេញពាក្យសន្យាតាមថ្ងៃដែលកំណត់ដែរ។ ប្អូនស្រី តាំ ដានិត អ្នកខេត្តកំពត បានត្រូវរង្វាន់រថយន្តស៊េរីថ្មី TOYOTA RAIZE មួយគ្រឿងពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ដែលគាត់បានទិញយកមកញ៉ាំ ដោយក្នុងចិត្តគិតថានឹងត្រូវរង្វាន់ទឹកប្រាក់ $1 ដូចប្អូនស្រីរបស់ខ្លួន។ តែផ្ទុយស្រឡះពីការគិត ស្រាប់តែគាស់ភ្លាមមក ឃើញរូបរថយន្ត TOYOTA RAIZE មួយគ្រឿងទៅវិញ។

ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លាភាពក្នុងការចែកជូនរង្វាន់ដល់អតិថិជនមហាសំណាងរបស់ខ្លួន បានដឹករថយន្ត TOYOTA RAIZE ជូនប្អូនស្រី តាំ ដានិត ដល់ផ្ទះឯខេត្តំពតផ្ទាល់តែម្ដង បើទោះបីជាជួបព្យុះភ្លៀងយ៉ាងណាក៏ដោយ ក៏ក្រុមការងារជំនះដឹករថយន្តនេះជូនដល់ដៃប្អូនស្រីដោយផ្ទាល់តែម្ដង ដើម្បីបង្ហាញថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលច្បាស់លាស់ ដាក់រង្វាន់ពិត ត្រូវពិត និងចែកជូនពិតប្រាកដ មិនឱ្យខុសសន្យាជាមួយអតិថិជនឡើយ។
ងាយៗ ទិញភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ញ៉ាំបានទាំងឆ្ងាញ់ បានទាំងរថយន្ត TOYOTA RAIZE ដោយមិនបាច់ចំណាយលុយរាប់ម៉ឺនដុល្លារទៅទិញឡើយ។ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី មានរង្វាន់ជាច្រើនដូចជា រថយន្តស៊េរីថ្មី Toyota Raize ជាច្រើនគ្រឿង, ម៉ូតូ ហុងដា ប៊ីត ជាច្រើនរង្វាន់, ទូរស័ព្ទ SAMSUNG GALAXY A55 ស៊េរីថ្មីស៊ីវីល័យ និងលុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្នកឈ្នះបន្ទាប់ អាចជារូបអ្នក៕

Exprez, Express yourself!

To Top