ភ្នំពេញ៖ ស្តង់ហាងនំប៉័ងបាយ័ន បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា នៅលើទឹកដីអង្គរ ខេត្តសៀមរាប
ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ និងភ្លក្សរសជាតិនំថ្មីៗ ។
តាមរយៈបណ្ដាញសងគមហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃទី១៥ សីហានេះ ហាងនំប៉័ងបាយ័ន បានសរសេរថា «សូមស្វាគមន៍ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ សូមអញ្ជើញភ្ញៀវជាតិកិត្តិយសចូលរួមពិសា នំនៅស្តង់ហាងនំប៉័ងបាយ័ន ដែលមាននំរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ ១៥ សីហា ២០២៤» ។
ជាមួយនឹងការចូលរួមនេះដែរ ហាងនំប៉័ងបាយ័ន បានដាក់តាំងនំជាច្រើនប្រភេទ ជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីបង្ហាញជូនអ្នកចូលរួមបានស្គាល់ និងភ្លក្សផងដែរ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំរមរណីដ្ឋានអង្គរ។ កម្មវិធីនេះ ក៏មានរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាត តូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ៕








