អត្ថបទ

ចូលរួមសកម្មភាពសប្បុរសធម៍​ តាមរយៈការបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ

ភ្នំពេញ៖ Gumball 3000 ជាព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្ត Sport Cars, Super cars និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅមួយ។

នៅឆ្នាំ ២០២៤ នេះគឺជាខួបទី ២៥ នៃព្រឹត្តិការណ៍ Gumball 3000ហើយព្រឹត្តិការណ៍នេះ ក៏នឹងមានការបើកឆ្លងកាត់ និងមានការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី១៥ ខែកញ្ញា ស្នាក់នៅរាជធានីភ្នំពេញ១យប់ និងស្នាក់នៅខេត្តសៀមរាប១យប់ រួចត្រឡប់ទៅវិញ​តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា ក្រោមការជ្រោមជ្រែងពីក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។

ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជានិងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៣). ការបើកឱកាស​ រវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង៤).ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេ​ នៅមុខប្រាសាទអង្គរវត្ត”។

មហាជនទាំងអស់​ អាចចូលរួមសកម្មភាពសប្បុរសធម៌តាមរយៈព្រឹត្តិការណ៍ដ៏ធំ  Gumball 3000 x Chip Mong នៅកម្ពុជា នេះផងដែរ។ ចំពោះថវិកាដែលទទួលបានពីការបរិច្ចាគ នឹងជូនទៅកាន់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

សម្រាប់លោកអ្នកមានបំណង​ ចង់បរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ លោកអ្នកអាចធ្វើបានភ្លាមៗ ដោយស្គែនតាមរយៈ QR Code ខាងក្រោម៕

To Top