ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេស ដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ដោយគ្រោងសំណង់អគារទី១ ទាំងមូលនៃគម្រោង The Pinnacle Residence ដែលជាលំនៅឋានប្រណីតដំបូងគេ នៅលើមហាវិថីព្រះមុនីវង្ស ត្រូវបានបញ្ចប់ដល់ជាន់លើបំផុតដោយជោគជ័យ។ ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍគម្រោង និងបង្ហាញពីសករាជថ្មី នៃការរស់នៅលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួម ពីនាយកប្រតិបត្តិក្រុមហ៊ុន លោក Edward Lee និងលោក Xiao Haibo អនុប្រធានគ្រប់គ្រងទៅទៅនៃក្រុមហ៊ុន Shanghai Baoye Cambodia Co., Ltd. រួមជាមួយនឹងក្រុមវិស្វកម្មគម្រោង តំណាងប្រព័ន្ធផ្សព្វផ្សាយ និងភ្ញៀវកិត្តិយសផ្សេងទៀត។
ក្នុងឱកាសនេះ លោក Edward Lee បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារគម្រោងសម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងមានការរំពឹងទុកខ្ពស់ សម្រាប់ដំណាក់កាលសាងសង់ដែលនៅសល់។ លោកសង្កត់ធ្ងន់លើសារៈសំខាន់របស់គម្រោង ក្នុងការលើកកម្ពស់មុខមាត់អគារខ្ពស់ របស់រាជធានីភ្នំពេញ និងបទពិសោធនៃការរស់នៅ ដែលមិនអាចប្រៀបផ្ទឹមបាន ដែលខុនដូ The Pinnacle Residence នឹងផ្តល់ជូនអភិជនក្នុងទីក្រុង ដោយជំរុញឲ្យក្រុមសាងសង់រក្សាស្តង់ដារគុណភាពខ្ពស់ និងធានាបាននូវការបញ្ចប់ទាន់ពេលវេលា ដើម្បីបំពេញតាមក្តីស្រមៃរបស់ម្ចាស់ផ្ទះ។
លោក Xiao Haibo បានលើកឡើងនៅក្នុងសុន្ទរកថា របស់លោកទាក់ទងនឹងការបញ្ចប់ទាន់ពេលវេលាជាន់ដំបូលអគារទី 1 របស់គម្រោង The Pinnacle Residence គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមការងារទាំងអស់។ លោកបានអះអាងថា ជំហ៊ានបន្ទាប់ក្រុមការងារនឹងបន្តខិតខំ ធ្វើឲ្យមានភាពល្អប្រសើរ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារគុណភាព និងប្រសិទ្ធភាពខ្ពស់។ លោក Xiao Haibo បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ នូវគុណភាពសំណង់ និងបំពេញតាមតម្រូវការនៃការអភិវឌ្ឍទាំងអស់ ក្នុងគោលដៅសម្រេចបានលឿនបំផុត តាមពេលវេលាកំណត់។
ពិធីបិទបញ្ចប់ការសាងសង់ “ដោយការចាក់បំពេញជាន់ដំបូលអគារជាផ្លូវការ” នៅចំពោះមុខភ្ញៀវកិត្តិយសទាំងអស់ ដឹកនាំដោយលោក Edward Lee នាយកប្រតិបត្តិគម្រោង The Pinnacle Residence លោក Lu Fan អ្នកគ្រប់គ្រងទូទៅនៃផ្នែកលក់ និងទីផ្សារ និងលោក Feng Shusong នាយកគ្រប់គ្រងគម្រោង រួមជាមួយលោក Xiao Haibo អនុប្រធានគ្រប់គ្រងទៅទៅនៃក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd. និងលោក Zhang Dingjun ប្រធានគម្រោង។ ពិធីនេះជាការចាប់ផ្តើមដំណាក់កាលថ្មី និងអនាគតរបស់គម្រោង The Pinnacle Residence។
ដើម្បីក្លាយជាម្ចាស់លំនៅឋានប្រណីតនៅ The Pinnacle Residence សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 023951666
គម្រោង The Pinnacle Residence
ខុនដូ The Pinnacle Residence មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេច ហ៊ុន សែន ជាទីតាំងស្នូលសម្រាប់ពាណិជ្ជកម្មរបស់ទីក្រុង ដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ និងការធ្វើដំណើរ។
ក្នុងនាមជាមជ្ឈមណ្ឌលលំនៅឋានប្រណីតដំបូងគេក្នុងទីក្រុង The Pinnacle Residence ជាអគារពហុមុខងារលំដាប់ខ្ពស់រួមមាន៖ លំនៅឋានទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្មល្បីៗ ផ្សារទំនើប ការិយាល័យលំដាប់ A និងសណ្ឋាគារ រ៉ាឌីសិន លំដាប់ផ្កាយ 5 និងសេវាកម្មចម្រុះសម្បូរបែបមាននៅក្នុងគម្រោងតែមួយ។ ការអភិវឌ្ឍនេះមានបរិក្ខាររស់នៅទំនើបៗ រួមមាន៖ កន្លែងទទួលភ្ញៀវបែបសណ្ឋាគារ ស្កាយបារទំហំ 900 ម៉ែត្រការ៉េ អាងហែលទឹកជាន់លើទំហំ 700 ម៉ែត្រការ៉េ និងកន្លែងហាត់ប្រាណ 486 ម៉ែត្រការ៉េ ដែលគ្រប់យ៉ាងត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវបទពិសោធរស់នៅបែបថ្មីសម្រាប់ម្ចាស់គេហដ្ឋាន។
អគារទី1 ឈរជាទីតាំងសម្គាល់ថ្មីរបស់ទីក្រុងភ្នំពេញ រួមបញ្ចូលគ្នានូវមុខងារសណ្ឋាគារ ការិយាល័យ និងលំនៅឋាន។ ជាន់ខាងលើមានស្កាយបារទំហំ 900 ម៉ែត្រការ៉េ ជាកន្លែងសម្រាប់អភិជនទីក្រុងអាចសម្រាកលំហែ និងរីករាយជាមួយទេសភាពទីក្រុងដ៏រស់រវើក អមដោយស្រស់ស្អាតនៃដងទន្លេមេគង្គ។
គម្រោង The Pinnacle Residence ក៏មានសណ្ឋាគារ រ៉ាឌីសិន រ៉េដ ដ៏ទាន់សម័យ និងសណ្ឋាគារ រ៉ាឌីសិន ប្ល៊ូ & រ៉េស៊ីឌិន លំដាប់ខ្ពស់ផងដែរ។ ការរចនានៃសណ្ឋាគារ រ៉ាឌីសិន រ៉េដ បានប្រើប្រាស់ពណ៌ក្រហមដ៏ទាក់ទាញ ដោយប្រកាន់ខ្ជាប់នូវគោលគំនិត “រីករាយគ្រប់ពេល”។ ការរចនាសណ្ឋាគារដែលបានច្របាច់បញ្ចូលគ្នាបែបបុរាណ និងសម័យប្រកបដោយភាពច្នៃប្រឌិតស្របតាមបរិបទ និងការផ្លាស់ប្តូរក្នុងសម័យថ្មី ជាមួយសេវាកម្មលំដាប់ទីមួយ បន្ទប់ទទួលភ្ញៀវប្រណីត និងគាំទ្រដោយបរិក្ខារជីវិតលំដាប់ខ្ពស់ដូចជា៖ ភោជនីយដ្ឋាន បារ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់យូហ្គាជាដើម ដើម្បីផ្តល់នូវបទពិសោធស្នាក់នៅ ប្រកបដោយផាសុកភាព និងគុណភាពខ្ពស់ សម្រាប់ធុរជនសកល។
សណ្ឋាគារ រ៉ាឌីសិន ប្ល៊ូ & រ៉េស៊ីឌិន នៅគម្រោង The Pinnacle Residence ផ្តល់ជូននូវជម្រើសនៃស្នាក់នៅជាច្រើន មានយូនីតស្ទូឌីយ៉ូចាប់ពី 29 ដល់ 196 ម៉ែត្រការ៉េ មានទាំងបន្ទប់ប្រណីត និងប្រណីតថ្នាក់ខ្ពស់ ដែលត្រូវបានរចនាឡើង ដើម្បីផ្តល់នូវបទពិសោធរស់នៅ ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ឥស្សរជនក្នុងទីក្រុង។ គ្រប់គ្រងដោយសណ្ឋាគារ រ៉ាឌីសិន រាល់យូនីតទាំងនេះ មិនត្រឹមតែផ្តល់ជូនការស់នៅដ៏ពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់តម្លៃវិនិយោគអតិបរមា តាមរយៈប្រាក់ចំណូលពីការជួល ដែលមានស្ថេរភាព មានន័យថាម្ចាស់ផ្ទះមានជម្រើស ទិញសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ឬដាក់សម្រាប់ជួលជាសេវាកម្មសណ្ឋាគារ ជាមួយសណ្ឋាគារ រ៉ាឌីសិន ក៏បាន។
អគារទី1 នៃគម្រោង The Pinnacle Residence ឈានដល់ចំណុចសំខាន់មួយ ដោយគម្រោងនេះរំកិលមួយជំហានទៅជិតការសម្រេចបាន នូវចក្ខុវិស័យនៃការរស់នៅលំដាប់ខ្ពស់។ The Pinnacle Residence នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវគុណភាព និងគុណតម្លៃសេវាកម្ម ដោយធានាបាននូវលំនៅឋានរស់នៅ ដ៏ល្អប្រសើរសម្រាប់អភិជនក្នុងទីក្រុង និងបង្កើតប្រាក់ចំណូលជាមួយ ការវិនិយោគដ៏រឹងមាំសម្រាប់ម្ចាស់ទាំងអស់៕ភាពងាយស្រួលសម្រាប់ការរស់នៅនិងការធ្វើដំណើរ៕