អត្ថបទ

កាន់តែសម្បើម ខ្មែរ ប៊ែវើរីជីស នាំការប្រកួតដណ្តើមខ្សែក្រវាត់ WBC ពិភពលោក ផ្សព្វផ្សាយទេសចរណ៍

ភ្នំពេញ៖ រក្សាកេរ្តិ៍ឈ្មោះជាអ្នកឧបត្ថម្ភគុនខ្មែរដំបូងគេ និងច្រើនជាងគេនៅម្ពុជា ខ្មែរ ប៊ែវើរីជីស បន្តសហការក្នុងការឧបត្ថម្ភដល់ក្លឹប KKIF ដើម្បបង្កើតព្រឹត្តិការណ៍កាន់តែធំសម្បើម ឈានដល់ការនាំយកកីឡាករលំដាប់ពិភពលោក មកដណ្តើមខ្សែក្រវាត់ WBC លំដាប់ពិភពលោក លើសង្វៀននៃប្រទេសកម្ពុជា។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានធ្វើសន្និសីទកាសែតប្រកាស​ជាផ្លូវការ ស្ដីពីការឧបត្ថម្ភដល់ព្រឹត្តិការណ៍ WURKZ អថ័នសីមា គុនខ្មែរ ដែលនឹងនាំយកកីឡាករលំដាប់ពិភពលោក មកប្រកួតនៅលើសង្វៀននៃប្រទេសកម្ពុជា ដើម្បីដណ្ដើមខ្សែក្រវាត់ WBC ថែមទាំងមានការប្រកួតគូអន្តរជាតិ ដណ្ដើមខ្សែក្រវាត់ និងមិត្តភាព ជាច្រើននៅលើសង្វៀនតែមួយនេះផងដែរ។

ព្រឹត្តិការណ៍លំដាប់សកលលោកនេះ មិនត្រឹមតែចូលរួមលើកស្ទួយវិស័យកីឡាគុនខ្មែរទេ ប៉ុន្តែជាយានមួយក្នុងការផ្សព្វផ្សាយ វិស័យទេសចរណ៍ ដែលជាសសរស្តម្ភសេដ្ឋកិច្ច ដ៏សំខាន់មួយរបស់កម្ពុជា។

ដូច្នេះក្នុងនាមជាក្រុមហ៊ុន ដែលមានដើមកំណើតជាកូនខ្មែរ ខ្មែរ ប៊ែវើរីជីស មានសេចក្ដីសោមនស្ស និងរីករាយក្នុងការឧបត្ថម្ភព្រឹត្តិការណ៍ ដែលនាំយកកិត្យានុភាពនៃខ្មែរ ទៅកាន់ពិភពលោក មួយនេះ។ បន្ថែមពីនេះ ខ្មែរ ប៊ែវើរីជីស ក៏មិនរំលងក្នុងការជ្រោមជ្រែងសង្វៀនក្នុងស្រុក ដោយឧបត្ថម្ភដល់ការប្រកួតគុនខ្មែរ មិនតិចជាង ៥សង្វៀន ក្នុងមួយសប្ដាហ៍ ច្រើនជាងគេនៅកម្ពុជា។

គួរកត់សម្គាល់ថា ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ខ្មែរ ប៊ែវើរីជីស បានសហការឧបត្ថម្ភដល់សហព័ន្ធកីឡាធំៗ ចំនួន២ផ្សេងគ្នា គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឧបត្ថមកម្មវិធីប្រកួតប្រដាល់គុនខ្មែរនិង KICK BOXING ដើម្បីពង្រឹងបច្ចេកទេសកីឡាករ កីឡាការនីជម្រើសជាតិ ដើម្បីចូលរួមប្រកួតនៅក្រៅប្រទេស និងបណ្តុះបណ្តាលកីឡាករថ្នាល ក្នុងទិសដៅឆ្ពោះទៅកាន់កីឡាយុវជនអាស៊ី និងស៊ីហ្គេម នាពេលខាងមុខ ព្រមទាំងឧបត្ថម្ភទាំងស្រុង ដល់កីឡាករគុនខ្មែរ ទៅប្រកួតលើសង្វៀនអន្តរជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។

មួយទៀតគឺការឧបត្ថម្ភ ដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា រហូតដល់ទៅ៤កម្មវិធី ៣ពានរង្វាន់ផ្សេងគ្នា រួមមាន ការប្រកួតមិត្តភាពក្នុងតំបន់ SEA V LEAGUE 2024, ការប្រកួតដណ្ដើមពានរង្វាន់សម្ដេចមហាបវរធិបតី, ការប្រកួតដណ្ដើមពានសម្ដេចក្រឡាហោម ស ខេង និងឧបត្ថម្ភដល់ព្រឹត្តិការណ៍ ប្រកួតទូទាំងប្រទេស WURKZ Special Volleyball Challenge 2025។ ចុងក្រោយគឺការឧបត្ថម្ភដល់ព្រឹត្តិការណ៍ WURKZ អថ័នសីមា គុនខ្មែរ ដែលជាការប្រកួតលំដាប់ពិភពលោកខាងមុខនេះ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ ១០០% ដែលផលិតស្រាបៀរ និងភេសជ្ជៈជាច្រើនប្រភេទជាមួយគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិរួមមាន៖ CAMBODIA, ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ, ទឹកក្រូច អាយស៍កូឡា IZE Cola, ទឹកពិសា កម្ពុជា, ភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល រសជាតិម៉ុងតុល, ភេសជ្ជៈ អិចប្រេស រសជាតិស្ត្រប៊ែរី, និងភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល៕

To Top