ភ្នំពេញ៖ ហួសចិត្តមិនដែលស្រមៃមានថ្ងៃនេះ! ទាំងម្ដាយ និងកូនស្រី ឱបគ្នាយំដោយក្ដីរំភើប ព្រោះតែឈ្នះរង្វាន់រថយន្តគាស់កេស Mitsubishi Xpander ១គ្រឿង ភ្លាមៗ ពីភេសជ្ជៈប៉ូវកម្លាំង វើក ដែលគាត់បានប្រើប្អូនប្រុសទៅទិញយកមកផឹក ដើម្បីបង្កើនកម្លាំងមុនទៅធ្វើការ តែមិនដឹងថាជាថ្ងៃសំណាងខ្លាំងអញ្ចឹងសោះ។ បើសំណាងមកដល់ហើយ ទោះមិនទៅទិញផ្ទាល់ដៃ ក៏សំណាងរត់រក ប៉ះចំកំប៉ុងមានរង្វាន់រថយន្តគាស់កេសដែរ។
ថ្ងៃទទួលរង្វាន់ទៀតសោត គ្រាន់តែឃើញរថយន្តរង្វាន់របស់ខ្លួនភ្លាម ប្អូនស្រីមហាសំណាង រិ ចាន់ថូរ និងម្តាយ រស់នៅខេត្តរតនគិរី បានឱបគ្នាយំខ្សឹកខ្សួលតែម្ដង ព្រោះមិនធ្លាប់បានគិតសោះថាខ្លួន នឹងឈ្នះរង្វាន់រថយន្តគាស់កេសថ្មីសន្លាង តម្លៃរាប់ម៉ឺនដុល្លារបែបនេះទេ។ មួយវិញទៀតនោះ ក្រុមហ៊ុនបានធ្វើការផ្ដល់ជូនពិតប្រាកដ និងដឹកជូនដល់ផ្ទះនៅខេត្តរតនគិរី នេះដោយផ្ទាល់ ថែមទាំងមានការចូលរួមអបអរសាទរ ពីអ្នកស្រុកភូមិជាច្រើនទៀតផង។
សូមអបអរសាទរដល់ប្អូនស្រី រិ ចាន់ថូរ ដែលជាអតិថិជនមហាសំណាងឈ្នះរថយន្តទី១៥ ពីភេសជ្ជៈប៉ូវកម្លាំង វើក។ ភេសជ្ជៈប៉ូវកម្លាំង វើក មានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា រថយន្តគាស់កេសជាច្រើនគ្រឿង, ម៉ូតូជាច្រើនរង្វាន់, ទូរស័ព្ទ Samsung Galaxy ស៊េរីថ្មីស៊ីវីល័យ និងលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់៕







