អត្ថបទ

ម្នាក់ជាជាងទឹក-ភ្លើង ម្នាក់ជាអ្នកម៉ៅការសំណង់ បបួលគ្នាមកទទួលខុនដូដ៏ប្រណិតតម្លៃជិត៨ម៉ឺនដុល្លារ​ ម្នាក់១យូនីត ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ម៉ៅការសំណង់ និងធ្វើទឹក-ភ្លើងសុខៗ ដល់ថ្ងៃបបួលគ្នាមកគម្រោង ខុនដូ ជីប ម៉ុង លែន ដើម្បីទទួលកូនសោ ខុនដូដ៏ប្រណិត ម្នាក់១យូនីត ដោយឥតមានអស់លុយអ្វីទាំងអស់ ព្រោះតែពួកគាត់ឈ្នះរង្វាន់ ខុនដូ នេះពី CAMBODIA BEER ។

បងប្រុស ខេង ភាលៃ ជាជាងទឹក-ភ្លើង ចំណែកឯបងប្រុស យឹម សំអឿន ជាអ្នកម៉ៅការសំណង់ស្នាក់នៅភ្នំពេញដូចគ្នា បានដឹកដៃគ្នាមកទទួល ខុនដូម្នាក់១យូនីត តាមការអញ្ជើញរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខុនដូ នេះ គឺជារង្វាន់នៅក្រោមក្រវិលកំប៉ុង CAMBODIA BEER ដែលពួកគាត់ញ៉ាំជុំមិត្តភក្ដិដើម្បីបង្កើនភាពស្និទ្ធស្នាល ម្នាក់ត្រឹមតែ ៣ទៅ៤កំប៉ុងតែប៉ុណ្ណោះ។

សំណាង មហាសំណាង កំពូលមហាសំណាង រង្វាន់ច្រើនពិត ឈ្នះពិត ចែកពិត ក្រៅតែពីរង្វាន់ ខុនដូ ២យូនីត ខាងលើ ក្នុងខែសីហានេះដដែល CAMBODIA BEER បានចែករង្វាន់រថយន្តគាស់កេស Ford Ranger ស៊េរីថ្មីចំនួន២គ្រឿង ដល់គូស្នេហ៍មហាសំណាង ដែលឈ្នះពីការចាប់សន្លឹកឆ្នោតអាពាហ៍ពិពាហ៍ និងរថយន្ត ១គ្រឿងពីក្រវិលកំប៉ុង CAMBODIA BEER។បន្ថែមពីនេះក៏ចែករង្វាន់ម៉ូតូ Vespa Sprint S150 ចំនួន 6គ្រឿង ពីក្រវិលកំប៉ុង CAMBODIA LITE និងម៉ូតូ Honda Click ចំនួន ១១គ្រឿង ពីក្រវិលកំប៉ុង CAMBODIA BEER។  

សូមបញ្ជាក់ថា CAMBODIA BEER មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុង រួមមាន រថយន្តគាស់កេស  Ford Ranger ស៊េរីថ្មី ជាច្រើនគ្រឿង, ខុនដូដ៏ប្រណិត ជីបម៉ុង លែន, ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់។ អតិថិជនមហាសំណាងបន្ទាប់អាចជារូបអ្នក ពិសាដោយការទទួលខុសត្រូវ៕

To Top