ភ្នំពេញ៖ តាមរយៈភាពល្បីល្បាញ អំពីបច្ចេកវិទ្យាផលិតភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស! ក្រុមលោកវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ បានអញ្ជើញមកធ្វើទស្សនកិច្ច ដោយផ្ទាល់អំពីដំណើរការផលិត និងបច្ចេកវិទ្យាទាំងនេះ ថាតើមានដំណើរការ និងរូបរាងបែបណា?
បន្ទាប់ពីទស្សនកិច្ចរួចរាល់ លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យម្នាក់ៗ សុទ្ធតែមានការស្ងើចសរសើរ មិនដាច់ពីមាត់ពីទំនើបកម្ម និងបច្ចេកវិទ្យាដែលក្រុមហ៊ុនប្រើប្រាស់ក្នុងការផលិត និងមិននឹងស្មានថា កូនខ្មែរអាចបង្កើតក្រុមហ៊ុនដ៏ធំសម្បើមបែបនេះនោះទេ។ ជាពិសេសនោះគឺ ពួកគាត់បានកកត់សម្គាល់ឃើញថា ទឹកពិសាកម្ពុជា ពិតជាបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Smart Triple Filter ទំនើបចុងក្រោយបង្អស់ពីអាល្លឺម៉ង់ពិតមែន ដោយមានការច្រោះ និងបន្សុទ្ធគ្រប់តំណក់នៃទឹក ថែមទាំងមានបំពាក់ឧបករណ៍វាស់ស្ទង់ ដោយស្វ័យប្រវត្តិ មិនអនុញ្ញាឱ្យទឹកច្រកចូលដប ដោយខុសស្តង់ដារទៀតផង។
លោកវេជ្ជបណ្ឌិត ហ៊ុន សុគាំ នាយករង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក៏បានចែករំលែក និងផ្ដាំផ្ញើដល់បងប្អូនសាធារណៈជន សូមបង្កើនការយកចិត្តទុកដាក់ លើការបំពេញជាតិទឹកប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់ ជាពិសេសគឺ ការជ្រើសរើសទឹកពិសាដែលមានអនាម័យខ្ពស់ មានសុវត្ថិភាព ផលិតតាមស្តង់ដារបច្ចេកវិទ្យាខ្ពស់ ដូច ទឹកពិសាកម្ពុជា ជាដើម។
ជាក់ស្ដែងចំពោះ ទឹកពិសាកម្ពុជា របស់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាផលិតផល «Made in Cambodia» ស្តង់ដារពិភពលោក ពិតជាអាចទុកចិត្ត ក្នុងការប្រើប្រាស់បានសម្រាប់មនុស្សគ្រប់វ័យ។ ទឹកពិសាកម្ពុជា មិនត្រឹមតែជាទឹកដែលផលិតដោយ អនុលោមទៅតាមស្តង់ដារពិភពលោកប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានគិតគូរយ៉ាងម៉ត់ចត់ ទៅលើបញ្ហាបរិស្ថានផងដែរ តាមរយៈការប្រើប្រាស់ជ័រប្លាស្ទិចផលិតសម្បកដប ឱ្យតិចបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីព្យាយាមកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថាន និងភពផែនដី៕










