អត្ថបទ

លទ្ធផលចាប់ឆ្នោតលើកទី១ ពី ទឹកពិសាកម្ពុជា រកឃើញអតិថិជនមហាសំណាង ឈ្នះរង្វាន់ម៉ូតូ ២០គ្រឿង និងទូរស័ព្ទ Samsung Galaxy Z Flip 6 ២០គ្រឿង

ភ្នំពេញ៖ ដើម្បីជាការតបស្នងដល់អតិថិជនដែលតែងតែគាំទ្រដល់ ទឹកពិសាកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ អ្នកឧញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចាប់ឆ្នោតលើកទី១ នៃកម្មវិធីអតិថិជនមហាសំណាង ដោយផ្ទាល់ ហើយបានរកឃើញអតិថិជនមហាសំណាង ឈ្នះម៉ូតូ Honda Dream ២០គ្រឿង និងឈ្នះរង្វាន់ទូរស័ព្ទ Samsung Galaxy Z Flip 6 ចំនួន ២០គ្រឿង ដែលមានឈ្មោះដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ម៉ូតូទាំង ២០រូប៖ ១). ភី មុនីសិទ្ធ, ២). ថោង រឿង, ៣). សូ ម៉េងជូ, ៤). សុវណ្ណ សុផារ័ត្ន, ៥). តាន់ ស្រីពេជ្រ, ៦). ឆេង ដាវីន, ៧). ញ៉ែម ម៉ៅ, ៨). សៅ ឡន, ៩). ឆន រឿន, ១០). ឈួរ មៀវគួង, ១១). ទ្រី ហុង, ១២). ហេង គីមឡាយ, ១៣). ម៉េង ធារ័ត្ន, ១៤). ទេព វិចិត្រ, ១៥). ស៊ឹម វ៉ា, ១៦). យុន ពិសី, ១៧). អៃ ធីម, ១៨). ឯក ចាន់ណារី, ១៩). ហ៊ាន វណ្ណារី និងទី២០). កែ ណៃជី ។
អ្នកឈ្នះទូរស័ព្ទ Samsung Galaxy Z Flip 6 ស៊េរីថ្មីស៊ីវីល័យទាំង ២០រូប៖ ១). ជា រស្មី, ២). ទោ សុភ័ក្រ, ៣). រិន សារ៉ុម, ៤). ផល ណារ៉ុង, ៥). ប៉ិន ចាន់ធារី, ៦). ហេង ស៊ុនរ៉ា, ៧). អ៊ឹង ឡេង, ៨). វ៉ន ខន, ៩). ទេព ធីតា, ១០). កឹម ចំរើន, ១១). មុត ស្រីតូច, ១២). ស៊ីម សុជាតិ, ១៣). សម្បត្តិ រត្តនី, ១៤). កុយ សូឡា, ១៥). ចេវ ស៊ីឡេង, ១៦). សោម វណ្ណាត, ១៧). ពុធ ធាណា, ១៨). យី សុខឈុន, ១៩). ជុន អ៊ុយត្រាយ និងទី២០). មឿន សក្កដា។

សូមបញ្ជាក់ថា កម្មវិធីអតិថិជនមហាសំណាងនេះ នឹងធ្វើការចាប់ឆ្នោតចំនួន ៤លើកបន្ថែមទៀត ដែលក្នុងមួយលើកៗ ក្រុមហ៊ុន នឹងស្វែងរកអតិថិជនមហាសំណាងឈ្នះរង្វាន់ម៉ូតូ Honda Dream ចំនួន២០គ្រឿង និងទូរស័ព្ទ Samsung Galaxy Z Flip 6 ស៊េរីថ្មីស៊ីវីល័យ ចំនួន២០គ្រឿង។ ការចាប់ឆ្នោតលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ២០២៤, លើកទី៣ នៅថ្ងៃទី០៤ ខែមករា, លើកទី៤ នៅថ្ងៃទី០១ ខែមីនា និងលើកទី៥ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។

សូមរំឮកដែរថា ទឹកពិសាកម្ពុជា គឺជាផលិតផល «Made in Cambodia» គុណភាពស្តង់ដារពិភពលោក ដោយឆ្លងកាត់ការបន្សុទ្ធគ្រប់តំណក់ជាមួយនឹងបច្ចេកវិទ្យា SMART TRIPLE FILTER ទំនើប និងចុងក្រោយបំផុតពីអាល្លឺម៉ង់ ដោយបំពាក់នូវឧបករណ៍វាស់ស្ទង់ស្វ័យប្រវត្តិ ដែលមិនអនុញ្ញាតឱ្យទឹកច្រកចូលទៅក្នុងដបដោយខុសស្តង់ដារ។

ទឹកពិសាកម្ពុជា មានកម្រិត pH ល្អបំផុត និងជាទឹកពិសាគុណភាពខ្ពស់ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពបេះដូង ចលនាសាច់ដុំ ជួយប្រព័ន្ធប្រសាទ ពង្រឹងស្មារតី ការចងចាំ និងជួយឱ្យស្បែកស្រស់ថ្លា៕

To Top