អត្ថបទ

គម្រោង The Pinnacle Residence បានប្រគល់ខុនដូ ១០០០យូនីត ជូនម្ចាស់រួចរាល់

ភ្នំពេញ៖ គម្រោង The Pinnacle Residence នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចសមិទ្ធផលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍ប្រគល់ទទួលផ្ទះដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិទីផ្សារអចលនទ្រព្យ កម្ពុជាយ៉ាងជោគជ័យ ដោយបើកទូលាយឱ្យអ្នកសារព័ត៌មានផ្សេងៗ បានចូលរួមទាំងអស់គ្នា។ 

កម្មវិធី ដ៏អស្ចារ្យនេះមិនត្រឹមតែជានិមិត្តរូប នៃការប្រគល់ទទួលផ្ទះដោយជោគជ័យ របស់គម្រោង The Pinnacle Residence ដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពគ្រប់គ្រងនិងជំនាញរបស់ក្រុមការងារ គម្រោងតែប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពដែលឆ្លុះបញ្ចាំង អំពីការទន្ទឹងរង់ចាំរបស់ម្ចាស់ផ្ទះជាង ១០០០ នាក់ដែលមកពីប្រទេសជាង 10 ប្រទេស ដែលចង់បានការរស់នៅថ្មីស្រឡាង។

ដើម្បីធានាថាម្ចាស់ផ្ទះទាំងអស់ទទួលបានសេវាកម្មជាពិសេសលក្ខណៈឯកជន ក្រុមការងារ គម្រោងបានបង្កើតផ្នែកទំនាក់ទំនងអតិថិជនដំបូងគេបំផុតនៅកម្ពុជា ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដើម្បីខិតខំប្រឹងប្រែងលើកកម្ពស់ការពេញចិត្តរបស់អតិថិជន ផ្តល់ជូនម្ចាស់ផ្ទះនូវបទពិសោធរស់នៅដ៏ ល្អឥតខ្ចោះ។

គម្រោង The Pinnacle Residence បានសហការជាមួយសណ្ឋាគារ Radisson លំដាប់ផ្កាយប្រាំ ដ៏ប្រណីតដែលមានអាយុកាលរាប់រយឆ្នាំនិងជាប់លំដាប់ទី ៣ នៅក្នុងទស្សនាវដ្តី “Forbes”។

ចំពោះការរៀបចំផែនការ អាជីវកម្មនៅជាន់ក្រោម គឺមានរៀបចំជាផ្សារទំនើបដែលមានសួនច្បារខាងក្នុង ហើយប្រមូលផ្តុំ ទៅដោយហាងអាហារល្បីឈ្មោះ នៅលើពិភពលោក ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៥។ 

លោក សៀវ ហៃប៉រ (Xiao Haibo) អគ្គនាយករងក្រុមហ៊ុន សៀងហៃ បាវយី (ខេមបូឌា) ឯ.ក (SHANGHAI BAOYE (CAMBODIA) CO., LTD.) មានសុទិដ្ឋិនិយមចំពោះការបញ្ចប់ដោយជោគជ័យ របស់គម្រោង The Pinnacle Residence។

លោកបានសង្កត់ធ្ងន់ នៅក្នុងពេលថ្លែងសុន្ទរកថា នាពេលអនាគតនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការសាងសង់បន្តបន្ទាប់ទៀត ដើម្បីធានាថា គម្រោងនីមួយៗ អាចបញ្ចប់ទៅបានទាន់ពេលវេលា ធានាបាននូវគុណភាពតាមស្តង់ដារកំណត់។

នៅក្នុងកម្មវិធីនេះ ការចែករំលែកពីអារម្មណ៍ពិតរបស់ម្ចាស់ផ្ទះគឺជាពេលវេលាដ៏សំខាន់ មួយ។ លោក គង្គារ ដែលជាម្ចាស់ផ្ទះជនជាតិខ្មែរ បានបញ្ជាក់ថា The Pinnacle Residence មិនត្រឹម តែជាកន្លែងរស់នៅតែម្យ៉ាងនោះទេ ប៉ុន្តែទីនេះគឺជាផ្ទះដែលពោរពេញដោយក្តីស្រឡាញ់ និងភាពកក់ ក្តៅ។

លោក លូ ហ្វាន (Lu Fan) នាយកគ្រប់គ្រងទូទៅរបស់គម្រោង The Pinnacle Residence បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះម្ចាស់ផ្ទះ និងអ្នកសារព័ត៌មានទាំងអស់ នៅក្នុងកម្មវិធីប្រគល់ទទួលផ្ទះ ហើយបានចែករំលែកនូវទិន្នន័យ នៃការប្រគល់ទទួលផ្ទះ និង ទស្សនៈវិជ្ជាសេវាកម្ម។

លោកបានសង្កត់ធ្ងន់ថា ការប្រគល់ផ្ទះដែលបានរៀបចំដោយរលូននេះ មិនត្រឹមតែជាការគោរពពាក្យសន្យា ក្នុងការផ្តល់ជូន នូវការរស់នៅដ៏ល្អប្រសើរប៉ុណ្ណោះទេ ថ្មីនៃការរស់នៅលក្ខណៈលំដាប់ជាន់ខ្ពស់ នៅរាជធានីភ្នំពេញ។ ប៉ុន្តែជានិមិត្តរូប ជាមួយនឹងសេវាកម្មរបស់ក្រុមហ៊ុន Les Clefs d’Or ដែលមានគុណភាពខ្ពស់ ល្បីល្បាញនៅលើពិភពលោក គម្រោងលំនៅឋាននេះផ្តល់នូវ បទពិសោធរស់នៅដ៏ពិសេសដែលលើសពីការរំពឹងទុក ដែលក៏ជាកម្លាំងចលករថ្មីមួយជំរុញដល់ការអភិវឌ្ឍទីក្រុង។

ការប្រគល់ទទួលផ្ទះនៅថ្ងៃនេះ មិនមែនជាជោគជ័យដែលបានមកដោយងាយស្រួលនោះទេ ប៉ុន្តែគឺជាការខិតខំប្រឹងប្រែងរៀបចំយ៉ាងយកចិត្តទុកដាក់ជាច្រើនយប់ច្រើនថ្ងៃ។ ក្នុងនាមជាក្រុមហ៊ុន អចលនទ្រព្យឈានមុខគេ ក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនឆ្លងកាត់ការរីកចម្រើនជាបន្តបន្ទាប់អស់ រយៈពេល ៩ឆ្នាំ ដែលបានអភិវឌ្ឍគម្រោងធំៗជាច្រើន រួមទាំងសេវាកម្មដ៏ឥតខ្ចោះជូនអតិថិជន។ ក្រុម ហ៊ុនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ “កសាងជីវិតឱ្យកាន់តែល្អប្រសើរ” ដោយនៅតែបន្តបង្កើតគម្រោង ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតាមតម្រូវការសម្រាប់ប្រជាជនកម្ពុជា។ 

សូមបញ្ជាក់ថា The Pinnacle Residence ស្ថិតនៅក្នុងតំបន់រដ្ឋបាលកណ្តាលរាជធានីភ្នំពេញ ជាចំណុចប្រសព្វរវាង មហាវិថីព្រះមុនីវង្ស មហាវិថីកងយុទ្ធពលខេមរៈភូមិន្ទ និងមហាវិថីសម្តេច ហ៊ុន សែន ដែលជាកន្លែង ដែលត្រូវឆ្លងកាត់រវាងចំណុចកណ្តាលរបស់ទីក្រុង និងអាកាសយានដ្ឋានថ្មី ពោលទីតាំងនេះគឺបម្រើ ជាច្រកទ្វារថ្មីទៅកាន់ពិភពលោក និងជាមុខមាត់ថ្មី សម្រាប់រាជធានីភ្នំពេញ។

គម្រោងនេះមានការអភិវឌ្ឍសម្បូរបែប រួមមានលំនៅឋានប្រប្រណីត មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យកម្រិត ៥A និងសណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរជាតិ។ ជាអគារមុខងារចម្រុះលំដាប់ជាន់ ខ្ពស់ថ្នាក់អន្តរជាតិមួយដែលប្រមូលផ្តុំដោយ “កន្លែងស្នាក់នៅ+ការិយាល័យ+សណ្ឋាគារ+ មជ្ឈមណ្ឌលពាណិជ្ជកម្ម”។ ផ្តល់ជូននូវបរិក្ខារជីវិតលំដាប់ជាន់ខ្ពស់គ្រប់ប្រភេទ ដូចជាកន្លែងទទួល ភ្ញៀវដ៏ធំលក្ខណៈសណ្ឋាគារ Sky Bar ទំហំ ៩០០m² អាងហែលទឹកលើអាកាស ទំហំ ៧០០m² កន្លែងហាត់ប្រាណទំហំ ៤៨៦ m²។ 

មជ្ឈមណ្ឌលពាណិជ្ជកម្ម មានជាសួនច្បារបែបច្នៃប្រឌិតដំបូងគេនៅកម្ពុ ជាដែលគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ប្រមូលផ្តុំទៅដោយហាងអាហារ លំដាប់ពិភពលោក គឺ ជាទីកន្លែងគោលដៅ សម្រាប់ការទទួលទានអាហារឆ្ងាញ់ៗជាលក្ខណៈគ្រួសារ និងអាចសម្រាកលំហែ ជាមួយសួនឧទ្យាននៅក្នុងទីក្រុងភ្នំពេញ។ តាំងពីបរិយាកាសរស់នៅរហូតដល់ការទំនាក់ទំនងក្នុង សង្គម ត្រូវបានរៀបចំឡើង ដើម្បីបំពេញតាមតម្រូវការ របស់ម្ចាស់គ្រប់ៗរូប៕

To Top